សម្រស់នឹងប្រែប្រួលស្ទើរស្មានមិនដល់ ដោយសារការផឹកទឹកប៉េងប៉ោះមួយថ្ងៃ១កែវ

  • 2020-04-20 06:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ក្នុង​​ផ្លែ​ប៉េង​ប៉ោះ​ផ្ទុក​នូវ​វីតាមីន​មាន​ប្រយោជន៍​ជា​ច្រើន​ដូច​ជា ​វីតាមីន A, C, E, ​ប៉ូ​តា​ស្យូម ​សារ​ធាតុ​រ៉ែ ​និង​ផ្សេង​ៗ​ទៀត​ដែល​ល្អ​សម្រាប់​ភ្នែក ​ក៏​ដូច​ជា​រក្សា​រាង​ឲ្យ​បាន​ស្អាត។ ដូច​នេះ ​បើ​អ្នក​ទទួល​ទាន​ទឹក​ប៉េង​ប៉ោះ​មួយ​ថ្ងៃ​មួយ​កែវ​ ជា​រៀង​រាល់​ថ្ងៃ នោះ​នឹង​ជួយ​ឲ្យ​សុខភាព ​ក៏​ដូច​ជា​សម្រស់​របស់​ស្រស់​ផូរ​ផង់​បាន។ ​​

រូបតំណាង

**១. ជួយ​ភ្នែក​ឲ្យ​មើល​ឃើញ​ច្បាស់​ល្អ**

​ក្នុង​​ផ្លែ​ប៉េង​ប៉ោះ​សម្បូរ​ដោយ​វីតាមីន A​ , C ​ដែល​ជួយ​បង្កើន​សុខភាព​​ភ្នែក​ទាំង​គូ​បាន។ ​ដោយសារ​តែ​សម្បូរ​វីតាមីន A ខ្ពស់​នេះ​ហើយ​ដែល​វា​មាន​លទ្ធភាព​ទប់​ស្កាត់​​ជំ​ងឺ​ពិការ​ភ្នែក​បាន។

២. ​ការពារ​ពី​ជំ​ងឺ​មហារីក

​​យោង​​តាម​ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា ​នៅ​ពេល​អ្នក​ម្ដាយ​ហូប​ផ្លែ​ប៉េង​ប៉ោះ​ច្រើន​នោះ​វា​នឹង​ជួយ​ទប់​ស្កាត់​ការ​កើត​មហារីក​ប្រូស្តាត​យ៉ាង​មាន​ប្រសិទ្ធភាព។ ​លើស​ពី​នេះ ​ប៉េង​ប៉ោះ​ក៏​ជួយ​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំ​ងឺ​មហារីក​ផ្សេង​ៗ​ទៀត​ដូច​ជា ​មហារីក​ក្រពះ ​សួត ​មហារីក​មាត់​ស្បូន ​​មហារីក​​បបូរ​មាត់​ផង​ដែរ ​ព្រោះ​​សារជាតិ​ប្រឆាំង​អុក​ស៊ីត​កម្ម និង​លីកូពីន​ខ្ពស់​ក្នុង​ផ្លែ​នេះ​។

រូបតំណាង

៣. កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​ឈាម

​​ប៉េង​ប៉ោះ​ផ្ទុក​នូវ​ជាតិ​កាបូន​ហាយ​ដ្រាត​ដែល​ជួយ​កាត់​បន្ថយ​ជាតិ​ស្ករ​ក្នុង​សម្ពាធ​ឈាម​យ៉ាង​មាន​ប្រសិទ្ធភាព។ ​សម្រាប់​អ្នក​មាន​ជំ​ងឺ​ទឹក​នោម​ផ្អែម ​ពិត​ជា​ស័ក្ដិសម​បំផុត​ក្នុង​ការ​ទទួល​ទាន​ផ្លែ​​ប៉េង​ប៉ោះ។ ​តាម​ការ​សិក្សា​ បាន​រក​ឃើញ​បន្ថែម​​អំ​ពី​មុខ​ងារ​របស់​អុក​ស៊ីត​កម្ម​ក្នុង​ប៉េង​ប៉ោះ ​ដែល​មាន​នាទី​​ការពារ​សរសៃ​ឈាម ​និង​តម្រង​នោម​យ៉ាង​មាន​ប្រសិទ្ធភាព។

៤. ជួយ​បញ្ចុះ​ទម្ងន់

​​ចំពោះ​មនុស្ស​ស្រី​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​សម្រក​ទម្ងន់ ​ជ្រើស​រើស​ប៉េង​ប៉ោះ​ជា​ជម្រើស​ល្អ​បំផុត ​សម្រាប់​ការ​សម្រក​ទម្ងន់​ប្រចាំ​ថ្ងៃ។ ​ដោយសារ​វា​​គ្មាន​សារធាតុ​កូឡេស្តេរ៉ុល និង​​គ្មាន​ជាតិ​ធាត់ ​ដែល​អាច​ជួយ​សម្រក​គីឡូ​យ៉ាង​សក្ដិសិទ្ធិ។ ម្យ៉ាង​ទៀត ​ក្នុង​សមាសធាតុ​ប៉េង​ប៉ោះ​មាន​ផ្ទុក​ជាតិ​ទឹក និង​​កាក​សរសៃ​​ច្រើន ​ដែល​ជួយ​ឲ្យ​អ្នក​ឆាប់​ឆ្អែត។ ដូច្នេះ ​វា​ពិត​ជា​ល្អ​ណាស់​សម្រាប់​អ្នក​ចង់​សម្រក​គី​ឡូ។

រូបតំណាង

ចង់​បាន​បន្លែ ត្រី សាច់ ផ្លែឈើ​ស្រស់​ៗ​រាល់​ថ្ងៃ និង​ផលិតផល​ខ្មែរ​ជា​ច្រើន​មុខ​ធានា​សុវត្ថិភាព និង ល្អ​ចំពោះ​សុខភាព ដឹក​ជូន​ឥត​គិត​ថ្លៃ រហ័ស​ត្រឹម​តែ ២០ នា​ទី​ប៉ុណ្ណោះ​នៅ​ភ្នំពេញ អាច​ទៅ​មើល​ផ្ទាល់ ឬ ចុច​កុម្ម៉ង​ឥលូវ​នេះ​បាន ៖

  • វិបសាយ៖ ផ្សារ កសិផលធម្មជាតិឡេង ណាវ៉ាត្រា

  • លេខ​ទូរសព្ទ​កុម្ម៉ង់​ទិញ ០០០០ (សម្រាប់​ Cellcard ឥត​គិត​ថ្លៃ) និង ០១១ ៤៤៤ ៤៤៤ ។​

  • ហ្វេសប៊ុកផេក ៖ Leng Navatra Market

  • សូមដោនឡូត Mobile App Playstore: Navatra Market ឬ iOS App Store

  • ទី​តាំង​របស់​ផ្សារ៖ អគារ #S3-17, តាម​​បណ្ដោយ​ផ្លូវ​ ឧកញ៉ា​ទេពផន St. (182) អគារផ្នែក​ខាង​មុខ​ នៃ​ផ្សារ​ទំនើប​ អូឡាំព្យារ។

អានបន្ត៖ ​ ញ៉ាំ​ផ្លែ​ឈើ​ ៦​ មុខនេះ អាច​ឲ្យ​ខ្លួនឯង​មាន​អារម្មណ៍​ល្អ និងសុខភាព​មាំមួន​

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា