ត្រណម​ព្យួរ​រូប​គ្រួសារក្នុង​ផ្ទះ​មួយ​ចំនួន អ្នក​គួរ​ចៀសវាង បើ​មិន​ចង់​យក​ទុក្ខ​ដាក់​ខ្លួន

  • 2020-04-20 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូប​គ្រួសារ​គឺ​ជា​វត្ថុ​តុបតែង​គេហដ្ឋានដែល​ពុំ​អាច​ខ្វះ​ក្នុង​ផ្ទះ​នីមួយៗ យ៉ាងណាក្ដី​ របស់​នេះ​ក៏​មាន​ក្បួន​ហុងស៊ុយ​ទុក​ដាក់​ដូច​គ្នា។ បើ​រៀប​ចំ​មិន​ត្រូវ​ទេ អាច​ធ្វើ​ឲ្យ​ម្ចាស់​ផ្ទះជួប​រឿង​មិន​ល្អ។

រូបតំណាង

**១. វត្ថុធាតុ​ដើម​នៃ​ស៊ុម**

ក្នុង​ចំណោម​វត្ថុធាតុ​ដើម​ស៊ុម​រូប​ថត​ទាំង​អស់ ឈើ​គឺ​ជា​ប្រភេទ​ដែល​មាន​ហុងស៊ុយ​ជាង​គេ ដ្បិត​​វា​មាន​ភាព​ធន់ អាច​ប្រើ​ប្រាស់​បាន​យូរ​អង្វែង តំណាង​ភាព​និរន្ត និង​គង់វង្ស។ ក្រៅ​ពី​នេះ ស៊ុម​ខាង​មុខ គួរ​ប្រើ​ជា​លក្ខណៈ​ជ័រ​ថ្លា ជំនួស​ឲ្យ​កញ្ចក់ ព្រោះ​កញ្ចក់​ផ្ទុក​ថាម​ពល​មិន​ល្អ អាច​នាំ​គ្រោះ​ឲ្យ​អ្នក​នៅ​ក្នុង​រូប។ ស៊ុម​កញ្ចក់​ធ្វើ​ឲ្យ​រូប​ប្រែ​ទៅ​ជា​មាន​សភាព​អួអាប់ ត្រជាក់ គ្មាន​ភាព​កក់​ក្ដៅ។

រូបតំណាង

២. រូបរាង​នៃ​ស៊ុម

ដើម្បី​ឲ្យ​គ្រួសារ​មាន​ភាព​សុខុដុម​រមនា ម្ចាស់​ផ្ទះ​គួរ​គប្បី ប្រើ​ប្រាស់​ស៊ុម​ដែលមាន​រាង​ត្រឹម​ត្រូវ​ល្អដូច​ជា​ការ៉េ ឬ​ចតុកោណកែង។ ចៀស​វាង​ស៊ុម​មាន​រាង​ចម្លែក​ដូច​ជា ៨ជ្រុង ត្រីកោណ ឬ​មូល​ជា​ដើម។ ស៊ុម​រាង​ចម្លែក តាម​ក្បួន​ហុងស៊ុយ​ជឿជាក់​ថា នឹង​ធ្វើ​ឲ្យ​គ្រួសារ​មាន​ជម្លោះ។

រូបតំណាង

៣. កន្លែង​មិន​គួរ​ព្យួរ​រូប​គ្រួសារ

  • ទល់​មុខ​បន្ទប់​ទឹក៖ ដាច់​ខាត​មិន​ត្រូវ​ព្យួរ​រូប​ថត​គ្រួសារ​នៅ​ទល់​មុខ​បន្ទប់​ទឹក​ឡើយ។ ព្រោះ​បន្ទប់​ទឹក បង្គន់​គឺ​ជា​កន្លែង​ផ្ទុក​របស់​មិន​ល្អ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​យីអ៊ុន​របស់​មនុស្ស​គ្រប់​គ្នា​នៅ​ក្នុង​រូប។

  • ទល់​មុខ​ទ្វារ​ធំ៖ ទ្វារ​ធំ​តំណាង​ឲ្យ​ការ​ចាក​ចេញ បើ​ព្យួរ​រូប​នៅ​ទល់​មុខ​ទ្វារ​ធំ នឹងធ្វើ​ឲ្យ​គ្រួសារ​បែក​ខ្ញែក មិន​បាន​នៅ​ជុំ​គ្នា។

  • ព្យួរ​នៅ​កន្លែង​ងងឹត៖ ដើម្បី​មាន​សេរី​មង្គល​ដល់​អ្នក​មាន​វត្តមាន​នៅ​ក្នុង​រូប អ្នក​គួរ​ព្យួរ​រូប​ថត​គ្រួសារ​នៅ​ទី​ដែល​មាន​ពន្លឺ​គ្រប់​គ្រាន់៕

រូបតំណាង

អានបន្ត៖ ​ ចំនួនសរសៃធូប មិនមែនចេះតែអុជតាមចិត្តចង់ បើខុសអត្ថន័យ ដូចយកទៅអុជចោល

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម