មនុស្ស​ស្រី​សម័យ​នេះប្រៀប​ដូច​ចេះ​យុទ្ធសិល្ប ពេល​នៅ​ផ្ទះ និង​ចេញ​ក្រៅ​ប្រៀប​ដូច​មនុស្ស​២​ផ្សេង​គ្នា

  • 2020-04-17 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជា​ពិសេស​នោះ​គឹ នៅ​ពេល​ចេញ​ក្រៅ អាស្រ័យ​តាម​កម្មវិធី មនុស្ស​ស្រី​អាច​ប្រែក្លាយ​ទៅ​ជា​មនុស្ស​ផ្សេង​ៗ​គ្នា​ជា​ច្រើន​ទៀត តាម​ចិត្ត​ដែល​នាង​ចង់។

សម័យ​នេះ​ មនុស្ស​ប្រុស​ត្រូវ​ដក​ពិសោធន៍​ថា កុំ​ឃើញ​មនុស្ស​ស្រី​មិន​សូវ​ស្អាត​ហើយ សម្លឹង​រំលង​នាង​ឲ្យ​សោះ ដ្បិត​នៅ​ពេល​មនុស្ស​ស្រីខ្ជិល​ធ្វើ​ខ្លួន និង​នៅ​ពេល​នាង​ដាក់​ចិត្ត​ដាក់​កាយ​ធ្វើ​ខ្លួន​គឺ​អាច​ខុស​គ្នា​ដល់​ទៅ ១៨០​ ដឺក្រេ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ស្ទីល​តែង​ខ្លួន​របស់​ពួក​គេ​មិន​មែន​មាន​តែ​១​ឡើយ ដោយ​អាច​បត់​បែន​បាន​គ្រប់​កាលៈទេសៈ។ ចង់​សិចស៊ី ផ្អែមល្ហែម សុភាព​រមទម្យ គឺ​មាន​ទាំង​អស់។

ជាក់​ស្ដែង មុន​នេះ​បន្តិច នារី​ម្នាក់ឈ្មោះ Wang Yao Yao និស្សិត​ផ្នែក​អក្សរសាស្ត្រ មក​ពី​ខេត្ត San Dong ប្រទេស​ចិន បាន​បង្កើត​ប្រធាន​បទ​អនឡាញ​មួយ​សួរ​ថា តើ​មនុស្សស្រី​ម្នាក់ អាច​ផ្លាស់​ប្ដូរ​ប៉ុន្មាន version ដោយ​សាមី​ខ្លួន​ផ្ទាល់​បាន​ឲ្យ​ដឹង​ថា នាង​អាច​ប្ដូរ​បាន​យ៉ាង​តិច​បំផុត ៥​ version។

តាម​នោះ​ដែរ ពេល​នៅ​ផ្ទះ មិន​ចេញ​ក្រៅ ស្រី​ស្អាត​វ័យ​២២​ឆ្នាំ អត់​តែង​ខ្លួន ធ្វើ​ឲ្យ​លេច​ចេញ​នូវ​សម្បុរ​ស្រអែម សម្រស់​សាមញ្ញ​ដូច​នារី​ឯទៀត​ដែរ។ យ៉ាងណាក្ដី នៅ​ពេល​ចេញ​ក្រៅ ក្នុង​កម្មវិធី​ធំដុំ នាង​នឹង​តែង​ខ្លួន​ដូច​អ្នក​នាង​មក​ពី​ត្រកូល​អ្នក​មាន ហើយ​បើ​ចូល​ក្លឹប​ពេល​យប់​វិញ គឺ​សិចស៊ី​សន្លប់។ ក្រោយ​ពេល​ប្រធាន​បទ​នេះ ចាប់​ផ្ដើម​ល្បី មនុស្ស​ស្រី​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ថា ពួក​គេ​មិន​ដែល​ចាប់​អារម្មណ៍​ឡើយ ថា​ខ្លួន​តាម​ការ​ពិត​ក៏​អាច​ប្រែក្រឡា​បាន​ច្រើន​បែប​ផែន​ដូច​នេះ​ដែរ។ ដូច្នេះ​ហើយ ពួក​គេ​ផ្ដាំ​ថា មនុស្ស​ប្រុស​នៅ​ពេល​ឃើញ​មុខ​ហ្សីន​របស់​មនុស្ស​​ស្រី​ កុំ​ទាន់​អាល​រំលង ព្រោះ​ពេល​នាង​តែង​ខ្លួន​ហើយ ប្រយ័ត្ន​ស្ដាយ​ក្រោយ៕

អានបន្ត៖ ​ ត្រូវ​គេ​បង្ហោះរូប​​ពិត ធាត់​ជាង​រូប​កាត់​ត​ខ្លួន​ឯង​មួយ​មេឃ​មួយ​ដី តារា​ម៉ូដែល​តៃវ៉ាន់ គំរាម​ប្ដឹង​គេ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម