​នៅផ្ទះសល់លុយពេញៗដៃ បើចេះចាត់ចែងរឿងតូចតាចទាំង៤នេះ

  • 2020-04-16 06:50:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អារម្មណ៍​ពេល​ដាច់​លុយ​ម្ដង​ៗ មិន​ងាយ​ស្រួល​ប៉ុន្មាន​ទេ​ បើ​ទោះ​បី​មិន​ទៅ​ណា​​ក្នុង​អំឡុង​ពេល​​ការ​ពារ​ខ្លួន​ពី​វីរុស​កូវីដ​១៩​។ ក្នុង​កាលៈទេសៈ​នេះ​ អ្នក​ខ្លះ​ត្រូវ​ធ្វើ​ការ​ពី​ផ្ទះ​ ខ្លះ​ត្រូវ​រៀន​ពី​ផ្ទះ​ជា​ដើម​ ប៉ុន្តែ​អ្នក​ទាំង​អស់​គ្នា​ក៏​គួរ​មាន​របៀប​នៃ​ការ​ចាត់​ចែង​លុយ​កាក់​ចាយ​វាយ​បាន​ត្រឹម​ត្រូវ​ ​ដើម្បី​ប្រែ​ក្លាយ​ខ្លួន​អ្នក​មាន​ទម្លាប់​​សន្សំ​បាន​ល្អ​។ ថ្ងៃ​នេះ​ កញ្ញា​ សូម​ណែនាំ​វិធី​ងាយ​ៗ​មួយ​ចំនួន​ដល់​អ្នក​ ជៀសវាង​ពេល​ដាច់​ខែ​ដាច់​លុយ៖

១. ​សន្សំ​មាន​ប្រសិទ្ធភាព​​

 ក្នុង​ពេល​នេះ​ជា​ពេល​វេលា​​ យើង​អាច​បង្កើត​សន្សំ​លុយ​កាក់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ យើង​​អាច​ដក​លុយ​សន្សំ​ទុក​ឲ្យ​ហើយ ចាប់ពី ១០ ទៅ២០ ភាគរយ​នៃ​ប្រាក់​ខែ​សរុប​​។ ហើយ​ដាច់ខាត​ណា​ កុំ​ប៉ះ​ពាល់​វា​ឲ្យសោះ។

  ២. ​កាត់​បន្ថយ​ចំណាយ​លើ​សំលៀក​បំពាក់​ និងគ្រឿងសម្អាង

ដើម្បី​ការ​ពារ​ខ្លួន​ពី​ជំងឺ​ឆ្លង​ដោយ​មិន​ដឹង​ខ្លួន​ ក្នុង​ស្ថាន​ភាព​នេះយើង​ក៏​មិន​ចាំ​បាច់​ចេញ​ទៅក្រៅ​ជួប​ជុំ​ជាមួយ​អ្នកណា​ដូច​មុន​ ។​ ហេតុ​នេះ យើង​ក៏​គ្មាន​តម្រូវ​ការ​សម្រាប់​ចំណាយ​ផ្លាស់​ប្ដូរ​ម៉ូត​សំលៀក​​បំពាក់​ថ្មី​ៗ​ និង​ចំណាយ​លើគ្រឿងសម្អាងតុបតែងអ្វីច្រើន​ផង​ដែរ​។ ​​​​​

៣.​ កាត់​បន្ថយ​ការ​តាម​ដាន​អាហារ​លើ​អនឡាញ​

ចំណុច​នេះ​ អាច​ពិបាក​បន្តិច​ ព្រោះ​សម្រាប់​អ្នក​នៅ​ផ្ទះ ​ ប្រាកដ​ជា​មិន​អាច​ជៀស​ មិន​កាន់​ទូរស័ព្ទ​មើល​នេះ មើល​នោះ​បាន​ឡើយ ជាពិសេស​ចំណី​អាហារ​ដែល​គេ​លក់​ព្រោង​ព្រាត​ពេញ​បណ្ដាញ​សង្គម​អនឡាញ​។​ ប៉ុន្តែ​ប្រសិន​បើ​យើង​អាច​ធ្វើ​បាន​ ដោយ​បង្វែរ​មក​ញ៉ាំ​របស់​ដែល​មាន​នៅ​ផ្ទះ​ស្រាប់​​ ឬក៏​អាច​ធ្វើ​ញ៉ាំ​ខ្លួន​ឯង​។ ត្រូវ​ដឹង​ថា​ ជា​អាហារ​លក់​អនឡាញ​មាន​តម្លៃ​ខ្ពស់ ហើយ​បូក​នឹង​ថ្លៃ​ដឹកជញ្ជូន​​បន្ថែម​ទៀត។ ​​​

៤.  ​បង្កើត​តារាង​ចំណាយ​​សំខាន់ៗ

ការ​ចាយ​វាយ​ដ៏​ត្រឹមត្រូវ​ យើង​ត្រូវ​ចាយ​តាម​មាឌ​ មាន​ដែន​កំណត់​រួមមាន

-     ចំណាយ​លើ​សុខភាព​ ៖ ជា​ចំណាយ​ដែល​ចាំបាច់​ទៅ​លើ​អាហារ​ដែល​ផ្ដល់​ថាមពល​ និង​ជួយ​ឲ្យ​សុខភាព​​

-     ចំណាយ​លើ​ខួរក្បាល​ ៖ ការ​ចំណាយ​លើ​ការ​ពង្រីក​ចំណេះ​ដឹង​ ជំនាញ​បន្ថែម​

-     ចំណាយ​លើ​សម្ភារៈ​ប្រើប្រាស់ ​៖ ​ចំណុច​នេះ​ គួរ​បង្កើត​តារាង​ទំនិញ​ចាំបាច់​ផ្ទាល់ខ្លួន​ សម្រាប់​ចំណាយ​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​។ ភ្ជាប់​នឹង​សំណួរ​សួរ​ថា​ តើ​ទិញ​មក​ វា​អាច​ផ្ដល់​​ប្រយោជន៍​អី្វ​ខ្លះ​? សង្ឃឹមថា​អ្នក​ទាំងអស់​គ្នា​ អាច​ធ្វើ​បាន​៕

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម