គួរដឹង! តិចនិក ៧ ​យ៉ាង​​ជួយ​ការពារ​ និង​ កម្ចាត់​មុន​ខ្នង​យ៉ាង​មាន​ប្រសិទ្ធភាព

  • 2020-04-16 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មុន​នឹង​អនុវត្ត​នូវ​វិធី​ការពារ​ និង​បំបាត់​មុន​ខ្នង​ អ្នក​គប្បី​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​កើត​មាន​វា​ជា​មុន​សិន​។​​កត្តា​ដែល​ធ្វើ​ឲ្យ​ស្បែក​ខ្នង​មាន​បញ្ហា​មុន​អាច​មាន​ច្រើន​ ដែល​ក្នុង​នោះ​រួម​មាន​៖ ការ​បែក​ញើស​ កង្វះ​ខាត​អនាម័យ​ កត្តា​អ៉រមូន​ កត្តា​តំណពូជ ការ​ប៉ះ​ពាល់​នូវ​សាច់​កំណាត់​មិន​ស្អាត​ ឬ ស្បែក​ប្រតិកម្ម​ជាដើម។ វិធី​សាស្រ្ដ​​ ៧​ យ៉ាង​ដែល​អាច​ជួយ​ទប់​ស្កាត់​ និង​កាត់​បន្ថយ​មុន​ខ្នង​ដ៏​គួរ​ឱ្យ​រំខាន​នោះ​​រួម​មាន៖

រូបតំណាង

**១. ឧស្សាហ៍​ជម្រុះ​កោសិកា​ចាស់ៗ​ចោល៖** ជួន​កាល​បាក់តេរី​ដែល​ទំ​ជាប់​លើ​ស្បែក​ក្នុង​រយៈពេល​យូរ​ធ្វើ​ឱ្យ​​កក​រន្ធញើស​ដែល​អាច​នឹង​បង្ក​ទៅ​ជា​មុន​ខ្នង​ ដោយ​មិន​ដឹង​ខ្លួន​ដែរ។​ ដូចនេះ​ យក​ល្អ​ អ្នក​គួរ​សាកល្បង​ប្រើ​ប្រភេទ​ស្ក្រាប់​ខាត់​ស្បែក​ដែល​មាន​នាទី​ជួយ​ជម្រុះ​នូវ​កោសិកា​ចាស់ៗ​ចោល​ ជួយ​កម្ចាត់​រាល់​បាក់តេរី បំបាត់​បញ្ហា​មុន​ខ្នង និង​​ជួយ​ឱ្យ​ស្បែក​ទន់​រលោង​ឡើង​វិញ។

២. ចង​សក់​ឡើង៖​ សម្រាប់​នារី​ដែល​មាន​សក់​វែង​ ហើយ​ឧស្សាហ៍​ទម្លាក់ ​ក៏​អាច​ជា​កត្តា​ដែល​នាំ​ឲ្យ​កើត​មុន​នៅ​ផ្នែក​ខ្នង​​ដែរ​ ព្រោះ​សក់​ជា​បណ្ដុំ​នៃ​មេរោគ​ដែល​ងាយ​ធ្វើ​ឱ្យ​កកើត​ជា​បញ្ហា​មុន​នៅ​លើ​ស្បែក។

រូបតំណាង

៣. បោក​សម្អាត​របស់​ដែល​ប្រើ​ប្រាស់​ជា​ប្រចាំ៖ ជាពិសេស​ប្រភេទ​កំណាត់​ដែល​អ្នក​ប៉ះពាល់​ជា​ប្រចាំ​ដូចជា កម្រាល​ពូក​ ស្រោម​ខ្នើយ​ កន្សែង​ និង សម្លៀកបំពាក់ ព្រោះ​ការ​ប្រើ​ប្រាស់​កំណាត់​ដែល​មិន​ស្អាត​ក៏​ងាយ​ធ្វើ​ឱ្យ​​កើត​មាន​បញ្ហា​ស្បែក​ដែរ។​​​

៤. ប្រើ​ផលិតផល​ថែទាំ​ស្បែក៖ ស្រដៀង​នឹង​មុន​នៅ​លើ​មុខ​ មុន​ខ្នង​ក៏​ត្រូវ​ការ​ការ​ថែទាំ​ជា​ប្រចាំ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ដែរ​ ជាពិសេស​ត្រូវ​ប្រើ​ផលិតផល​ដែល​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​នឹង​ការ​កកើត​​មុន​ឲ្យ​បាន ២​ដង ​ក្នុង​១ថ្ងៃ​។

៥. ត្រូវ​សម្អាត​ខ្លួន​​ក្រោយ​ពេល​ហាត់​ប្រាណ៖ ​ថ្វី​ដ្បិត​តែ​ការ​ហាត់​ប្រាណ​គឺ​ល្អ​សម្រាប់​សុខភាព​និង​ស្បែក​​តែ​វា​ក៏​ងាយ​បង្ក​ទៅ​ជា​មេរោគ​ដែល​អាច​កកើត​ជា​បញ្ហា​ស្បែក​នានា​ បើ​មិន​បាន​លាង​សម្អាត​ខ្លួន​​ភ្លាមៗ។​​

រូបតំណាង

៦. ជ្រើស​រើស​សាប៊ូ​កក់​សក់​ឲ្យ​បាន​ត្រឹម​ត្រូវ៖ គួរ​ឱ្យ​ដឹង​ថា​ ពេល​កក់​ឬ​អប់​សក់​​ ទឹក​សាប៊ូ​ដែល​ហៀរ​មក​ត្រូវ​ខ្នង​អាច​បង្ក​ជា​មុន​បាន ប្រសិន​បើ​មិន​លាង​ចេញ​ភ្លាមៗ។​ លើស​ពី​នេះ​ អ្នក​គួរ​កត់​ចំណាំ​ថា​សាប៊ូ​ប្រភេទ​ណា​ដែល​អ្នក​ប្រើ​ទៅ​ធ្វើ​ឲ្យ​មាន​ប្រតិកម្ម​​ឬ​បញ្ហា​មក​លើ​ស្បែក ហើយ​ព្យាយាម​ប្ដូរ​សាប៊ូ​ប្រើប្រាស់​យូរៗ​ម្ដង​ ដើម្បី​ដឹង​ថា​សាប៊ូ​ណា​ដែល​គ្មាន​សារធាតុ​ប៉ះពាល់​ដល់​ស្បែក​ខ្នង​របស់​អ្នក។​​​​

៧. ស្វែង​រក​អ្នក​ជំនាញ​សើ​ស្បែក​​៖ បើ​វិធីសាស្ត្រ​ខាង​លើ​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​ជួយ​កាត់​បន្ថយ​បញ្ហា​មុន​ខ្នង​អ្នក អ្នក​អាច​ទៅ​ពិគ្រោះ​ព្យាបាល​ជាមួយ​អ្នក​ជំនាញ​សើស្បែក​បាន​ដើម្បី​ទទួល​បាន​នូវ​ការ​ពិនិត្យ​ដោយ​ហ្មត់ចត់​​និង​ត្រឹមត្រូវ​តាម​ក្បួន​វេជ្ជ​សាស្រ្ដ៕​​

រូបតំណាង

​ចុចអានបន្ត៖ វិធីសាស្រ្ដ ៥ យ៉ាងការពារស្នាមជ្រួញនៅរង្វង់ភ្នែក នារីភាគច្រើនមើលរំលង

ប្រភព៖ bioclarity ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម