ធ្វើការងារដែលអ្នកពេញចិត្ត ជួបដៃគូដែលស្រលាញ់ពិតប្រាកដ មិនបាច់ខំប្រឹងក៏សុភមង្គលចូលមកឯងៗ

  • 2020-04-15 10:02:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អស់​រយៈ​ពេល​ជា​យូរ​ ទម្រាំ​មនុស្ស​ម្នាក់ៗ​បាន​ដឹង​ថា សុភមង្គល​ពិត​មិន​មែន​ជា​អ្វី​ដែល​ងាយ​ស្រួល​រក​ហើយ​ក៏​មិន​អាច​ពឹង​ផ្អែក​លើ​​មជ្ឈដ្ឋាន​ខាង​ក្រៅ​ទាំង​ស្រុង​នោះ​ទេ។ សូម្បី​តែ​សកម្មភាព​ដែល​អ្នក​បាន​ធ្វើ​មួយ​ចំនួន​កន្លង​មក មើល​ទៅ​ហាក់​ដូច​ជា​សប្បាយ​រីករាយ តែ​មិន​ប្រាកដ​ថា​វា​ជា​សុភមង្គល​ពិត​ឡើយ​។ ជាក់ស្តែង​ដូច​ជា​​ពេល​ដែល​អ្នក​​បាន​ធ្វើដំណើរ​កម្សាន្ត ពេល​ជួបជុំ​មិត្តភ័ក្ដិ ពេល​ទិញ​របស់​របរ​ថ្លៃ​ៗ​ដែល​ខ្លួន​ស្រលាញ់ ទាំង​នោះ​សុទ្ធ​សឹង​តែ​ជា​​ភាព​រំភើប​ស្រស់​ស្រាយ​បណ្តោះ​អាសន្ន​តែ​ប៉ុណ្ណោះ។

អ្វី​ដែល​សំខាន់​បំផុត​​ក្នុង​ជីវិត គឺ​ជា​សុភមង្គល​ដែល​មាន​ភាព​​រឹងមាំ​អាច​ស្ថិតស្ថេរ​​បាន​យូរ​អង្វែង។ តើ​អ្វី​ខ្លះ​ទៅ​ដែល​អាច​នាំ​អ្នក​​ទៅ​កាន់​សុភមង្គល​ពិត​ប្រាកដ​បាន​?

ការ​ធ្វើ​​កិច្ចការ​ងារ​ដែល​ខ្លួន​ពេញ​ចិត្ត

ពិត​ណាស់​ការ​ធ្វើ​អ្វី​មួយ​ដែល​ត្រូវ​នឹង​ចំណង់​ចំណូល​ចិត្ត ការ​ធ្វើ​ដោយ​​ក្តី​​ស្រលាញ់ អ្នក​នឹង​មិន​នឿយ​ហត់​ក្នុង​ការ​ចំណាយ​ពេលវេលា ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ឈាន​ទៅ​ដល់​គោលដៅ​។ ទោះ​បី​ត្រូវ​ឆ្លង​កាត់​ឧបសគ្គ​ធំ​យ៉ាង​ណា ក៏​​អ្នក​អាច​បន្ត​កម្លាំង​ចិត្ត អត់ធ្មត់​រីករាយ​នឹង​រក​ដំណោះ​ស្រាយ និង​មិន​បោះបង់​ដោយ​ងាយ​ឡើយ។

​​​ក្រៅ​​ពី​សុភមង្គល​ដែល​ចេញ​ពី​ខ្លួន​​​ឯង ក្នុង​នោះ​ការ​រក្សា​ទំនាក់ទំនង​ល្អ​ជាមួយ​មិត្តភ័ក្តិ​និង​ក្រុម​គ្រួសារ​គឺ​​ជា​ផ្នែក​សំខាន់​មួយ​ដែល​មិន​អាច​ខ្វះ​បាន​។ កម្លាំង​ចិត្ត​ក្នុង​ការ​បន្ត​ការងារ អាច​កើន​ឡើង​ទ្វេ​ដង ប្រសិន​​បើ​អ្នក​មាន​មនុស្ស​ជុំវិញ​ខ្លួន នៅ​ចាំ​ជួយ​លើក​ទឹក​ចិត្ត មាន​ភាព​ស្និទ្ធស្នាល អាច​ចែក​រំលែក​រឿង​រ៉ាវ​នានា​ជាមួយ​គ្នា​បង្កើត​​សុភមង្គល​ឲ្យ​គ្នា​ទៅ​វិញ​តៅ​មក​។

​​ជួប​ដៃ​គូ​ដែល​មាន​ក្តី​ស្រលាញ់​ពិត​ប្រាកដ

មិន​មែន​មនុស្ស​គ្រប់​គ្នា​សុទ្ធ​តែ​មាន​សំណាង​បាន​ជួប​ដៃគូ​ជីវិត​​ដូច​បំណង​ប្រាថ្នា​ឡើយ​។ មាន​មនុស្ស​ជា​ច្រើន​ទៀត​ដែល​បាន​ឆ្លង​កាត់​​ស្នេហា​បរាជ័យ ក្តី​ឈឺចាប់ រួម​ទាំង​បទពិសោធ​រាប់​មិន​អស់ ហើយ​កំហុស​ចាស់​នៅ​តែ​អាច​កើត​​​មាន​ដដែលៗ។ ទោះ​ជា​​បែប​នេះ​ក្តី អ្នក​​មិន​គួរ​បារម្ភ​ច្រើន​ពេក​ទេ ត្រូវ​ជឿជាក់​​ថា​​​ថ្ងៃ​ណា​មួយ អ្នក​នឹង​​មាន​ឱកាស​បាន​​ជួប​បុរសណា​ម្នាក់​ដែល​​មាន​ក្តី​ស្រលាញ់​ពិត​ប្រាកដមិនងាករេ។

ដល់ពេល​នោះ​ចូល​មក​ដល់​ អ្នក​នឹង​បាន​ដឹង​ថែម​ទៀត​ថា ​​​បញ្ហា​​ឈឺចាប់​ដែល​ធ្លាប់​ជួប​កន្លង​មក​នឹង​រលាយ​ទៅ​ដោយ​ឯងៗ។ ការ​ចំណាយ​ពេល​វេលា​ជាមួយ​​ដៃ​គូ​ដែល​ស័ក្តិសម​ត្រឹម​ត្រូវ ​អ្នក​នឹង​បាន​យល់ច្បាស់​ពី​​អារម្មណ៍​ពិសេស​ម្យ៉ាង​ដែល​​មិន​ធ្លាប់​មាន​ពី​មុន​មក ដែល​អាច​ចាត់​ទុក​ជា​ "សុភមង្គល​ពិត" កម្រ​រក​បាន​ហើយ​ក៏​គ្មាន​អ្វី​ប្រៀប​ផ្ទឹម​នោះ​ដែរ៕​​​​​​​​

ចុចអានបន្ត៖ កាយវិការប្រចណ្ឌ ៥ យ៉ាង ដែលបុរសតែងធ្វើលើនារីដែលខ្លួនស្រលាញ់ខ្លាំង

ប្រភព៖ relrules ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម