ជ្រើសរើសរូបព្រះអាទិត្យមួយដើម្បីដឹងពីបុគ្គលិកលក្ខណៈពិតរបស់អ្នក

  • 2020-04-15 07:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការជ្រើសរើសរបស់អ្នកអាចបង្ហាញពីបុគ្គលិកលក្ខណៈនៅខាងក្នុងដោយផ្អែកទៅលើល្បែងចិត្តសាស្ត្រ។ ជាក់​ស្តែង រូបព្រះអាទិត្យទំាង ៨នេះមានលក្ខណៈផ្សេងៗគ្នា ហើយការជ្រើស​រើសយក​រូបណាមួយ​នឹងជួយ​បង្ហាញ​អំ​ពី​ខ្លួនអ្នកយ៉ាងច្បាស់។ ដូច្នោះចូរអ្នកជ្រើសរើសរូបណាមួយក្នុងចំណោមរូបទាំង ៨ រួមមាន៖

រូបទី១

បើអ្នកជ្រើសរើសរូបទី១ មានន័យថាចរិតបុគ្គលិកលក្ខណៈពិសេសរបស់អ្នកតែងតែ​មានភាពវិជ្ជមាន​ហើយ​អ្នក​តែង​តែ​ស្វែងរកវិធីសាស្ត្រណាមួយដើម្បីកែលម្អខ្លួនអ្នក។ អ្នកជាមនុស្ស​មិនងាយបាក់ទឹកចិត្ត​និង​មាន​ចេតនា​ជំ​នះ​គ្រប់​ពេលវេលា។ ចរិតលក្ខណៈបែបនេះមិនត្រឹមតែធ្វើឲ្យអ្នកមានភាពអត់ធន់នឹងខ្លួនឯងប៉ុណ្ណោះទេ តែធ្វើឲ្យមានមិត្តនៅជុំវិញខ្លួនគំាទ្រនិងចូលចិត្តអ្នកថែមទៀត។

រូបទី២

បើអ្នកជ្រើសរើសរូបទី២ មានន័យថាអ្នកមានចំណុចពីរសំខាន់គឺពេលវេលាសម្រាប់​ខ្លួនឯងនិងពេលវេលា​សម្រាប់​មិត្ត​ភ័ក្តិក៏ដូចជាមនុស្ស​ជា​ទីស្រឡាញ់។ អ្នកជាមនុស្សមិនសូវនិយាយស្តីច្រើន តែអ្នកចូលចិត្ត​ទុកពេល​វេលា​សម្រាប់​ខ្លួនឯង​ឲ្យ​បាន​សមរម្យ។ ក្រៅពីចិត្តល្អ ស្មោះត្រង់ជាមួយមិត្តភ័ក្តិ អ្នកជាមនុស្ស​មានតម្លៃ​គួរជា​ទី​រាប់​អានសម្រាប់អ្នកផង។

រូបទី៣

បើអ្នកជ្រើសរើសរូបទី៣ មានន័យថាអ្នកជាមនុស្សឆ្លាតវៀងវៃ ក្លាហានមិនថាក្នុងស្ថានការណ៍​ផ្សងព្រេង​ឬប្រើ​ចំ​ណេះ​ដឹងទូទៅនោះទេ។ អ្នកជាមនុស្សដែលមានតម្លាភាព នៅកណ្តាលនិងរក្សា​ការវិនិច្ឆ័យ​របស់​ខ្លួន​នៅ​ដ​ដែល។ អ្នកជាអ្នកដឹងនំាគេដោយឯកឯងនិងមានគំនិតចូលចិត្តត្រួសត្រាយអ្នកដទៃ។ ​ រូបទី៤

បើអ្នកជ្រើសរើសរូបទី៤ មានន័យថាអ្នកជាមនុស្សដែលមានថាមពលគ្មានទីបញ្ចប់និងមិនចេះស្ងប់ស្ងៀម។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ អ្នកជាមនុស្សដែលតែងប្រឈមមុខនឹងបញ្ហាថ្មីនិងទទួល​បានឱកាសថ្មី​ដែលអ្នកគួរតែ​សាក​ល្បង​នៅ​ក្នុង​ជីវិត។

ជ្រើសរើសរូបមួយដែលអ្នកគិតថាងាយនឹងមានគ្រោះថ្នាក់ជាងគេ ដើម្បីដឹងពីខ្លួនអ្នក

រូបទី៥

បើអ្នកជ្រើសរើសរូបទី៥ មានន័យថាអ្នកជាមនុស្សដែលមានឆន្ទៈនិងសមត្ថភាពជួយដោះស្រាយបញ្ហា​របស់​អ្នក​ដទៃ។ អ្នកជាមនុស្សដែលតែតែជួយយកអាសារអ្នកផងហើយពេលខ្លះអ្នកប្រៀប​ដូចជាវីរបុរស​អញ្ចឹង។ ក្រៅ​ពី​នេះ អ្នកជាមនុស្សមានប្រាជ្ញាតែអ្នកតែងតែចែករំលែកការគិតនោះ​ជាមួយអ្នក​ដទៃទៀត។

រូបទី៦

បើអ្នកជ្រើសរើសរូបទី៦ មានន័យថា អ្នកជាមនុស្សមានភាពរីករាយ ពោរពេញ​ទៅដោយ​ក្តីស្រឡាញ់​និង​ចូល​ចិត្ត​នឹងអ្វីដែលខ្លួនមានទោះបីតិចក្តីក្នុងជីវិតក៏ដោយ។ រាល់ឧបសគ្គ​ដែល​អ្នកបានជួប​គឺជា​មេរៀន​ថ្មីៗ​នៅក្នុង​ជីវិត​របស់អ្នកប៉ុណ្ណោះ។

រូបទី៧

បើអ្នកជ្រើសរើសរូបទី៧ មានន័យថា អ្នកជារឿយៗត្រូវបានលើកទឹកចិត្តដោយគោលដៅថ្មីៗ ហើយនឹ​ងដើរ​ទៅ​ចាប់​គោលដៅអស់ទាំងនោះ តែវាពិតជាមានផ្លូវដើរច្រើនសម្រាប់អ្នក។ ប្រសិនបើអ្នក​ចង់ឲ្យ​គោលដៅ​ចម្បង​ក្លាយ​ជា​ការពិត អ្នកត្រូវតែជ្រើសរើសនិងកំណត់ណាមួយឲ្យច្បាស់។

រូបទី៨

បើអ្នកជ្រើសរើសរូបទី៨ មានន័យថាអ្នកជាមនុស្សដែលមានការ​អត់ធ្មត់ដែលធ្វើឲ្យអ្នកដទៃអាចនឹងច្រណែន​អ្នក។ អ្នកកម្រចង​គនុំនឹង​នរ​ណា​ម្នាក់ណាស់ ហើយអ្នកមិនងាយអាក់អន់ចិត្តឡើយ។ អ្នកជាមនុស្សម្នាក់​ដែល​មាន​ភាព​ចាស់​ទុំដែល​អ្នក​ដ​ទៃ​តែងតែគិតមកលើចំណុចនេះ។ ទោះបីជា​ស្នេហានិង​មនោ​សញ្ចេត​នាសំខាន់​ចំពោះ​អ្នកយ៉ាងណាក៏ដោយ ក៏វានៅក្រោយជាងចំណេះដឹងនិងគំនិតរបស់អ្នកដែរ៕

ចុចអានបន្ត៖

ស្ទើរតែគ្មានខុស! លាតត្រដាងចរិតពិតតាមរយៈការច្របាច់ថ្នាំដុសធ្មេញ

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម