បាន​ប្រុស​ស្អាត​ណាត់​ទៅ​ញ៉ាំអី នារី​ម្នាក់យំ​មិន​ចេញ​ទឹក​ភ្នែក ព្រោះ​លទ្ធផល​ហួស​ចិត្ត​ពេក

  • 2020-04-15 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខុស​ពី​នារី​ផ្សេង​ៗ​ដែល​តែង​ប៉ះ​ចំ​មនុស្សនៅ​ខាង​ក្រៅ​​ខុស​ពី​រូប​លើ​អនឡាញ​នោះ នារី​រូប​នេះ​បាន​ជួប​ប្រុស​ស្អាត​ពិត​មែន ប៉ុន្តែ​លទ្ធផល​របស់​នាង​ចេញ​មក​គឺ​ពិបាក​ទទួល​យក​បាន​ជាង​ជួប​មនុស្សខុស​លើ​អនឡាញ​ទៅ​ទៀត។

ជាមួយ​ភាព​រីក​ចម្រើននៃ​បច្ចេក​វិទ្យា ការ​ស្វែង​រក​ស្នេហា​នា​សម័យ​នេះ​បាន​ប្រែ​ក្លាយ​ទៅ​ជា​ងាយ​ស្រួល​បំផុត ដោយ​នៅ​តែ​ផ្ទះ​ក៏​អាច​មាន​ស្នេហា​បាន​ដែរ ដោយ​ឆ្លង​កាត់​កម្មវិធី​ស្វែង​រក​គូ​ស្រករ​លើ​អ៊ីនធឺណិត។ ប៉ុន្តែ​ការ​ស្គាល់​គ្នា​ តាម​រលក​ធាតុ​អាកាស​នេះក៏​មាន​ហានិភ័យ​ខ្ពស់​ដែរ ដោយ​សារ​យើង​មិន​ដែល​ស្គាល់​គ្នា​សោះ។

ជាក់​ស្ដែង នារី​ម្នាក់​ឈ្មោះ Hui Xin មក​ពី​ប្រទេស​សិង្ហបុរី បាន​ស្គាល់​បុរស​ម្នាក់​ឈ្មោះ Chun Zhou តាម​រយៈ​កម្មវិធី​ណាត់​ជួប​គ្នា ។ ក្រោយ​ស្គាល់​គ្នា​បាន​មួយ​រយៈ​ពេល នាង​មាន​អារម្មណ៍​ល្អជាមួយ​បុរស​រូប​នេះ​ ដ្បិត​លោក​មាន​រូប​សម្បត្តិ​ស្អាត​មិន​ចាញ់​តារា​សិល្បៈ​ឡើយ។ បន្ទាប់​មក ប្រុស​ស្អាត​រូប​នេះ បាន​ណាត់​នាង ទៅ​ញ៉ាំ​អី​នៅ​ហាង​ស៊ុប​ល្បី​ឈ្មោះ Hai Di Lao។ ដោយ​សារ​មាន​អារម្មណ៍​​ល្អ​នឹង​គ្នា​ស្រាប់ ទើប Hui Xin យល់​ព្រម​ទៅ​ញ៉ាំ​អី​ជាមួយ​គ្នាភ្លាម។

ក្រោយ​ពេល​ទៅ​ដល់​ហាង​ស៊ុប ប្រុស​ស្អាត​រូប​នេះ​បាន​ហៅ​ម្ហូប​ជា​ច្រើន ដោយ​តម្លៃ​សរុប​អស់​ដល់​ទៅ ១៥០​ដុល្លារ ហើយ Chun Zhou បាន​ញ៉ាំ​អស់​ដល់​ទៅ ៨០%។ ឃើញ​ដូច​នេះ នារី​រូប​នេះ ស្មាន​តែ​យើង​បាន​ជួប​មនុស្ស​ប្រុស​ដៃ​ទូលាយ​ហើយ ក៏​សម្ងំ​សប្បាយ​ចិត្ត។ ដល់​ពេល​ញ៉ាំ​ចប់ ខាង​ប្រុស​ស្រាប់​តែ​សុំ​ទៅ​បន្ទប់​ទឹក ហើយ​គេច​បាត់​ខ្លួន​រហូត មិន​ត្រលប់​មក​វិញ ធ្វើ​ឲ្យ Hui Xin ត្រូវ​ចេញ​ថ្លៃ​អាហារ​នេះ​ទាំង​អស់។ ដោយ​សារ​តែ​រឿង​នេះ មិន​អាច​ប្ដឹង​ប៉ូលិស​បាន​ ទើប​នាង​សម្រេច​ចិត្ត​បង្ហោះ​បក​អាក្រាត​រូប​នេះ​លើ​បណ្ដាញ​សង្គម ព្រោះ​ខ្លាច​ក្រែងនារី​ផ្សេង​ជួប​ជន​បោក​ប្រាស់​ដូច​នាង​ដែរ៕

អានបន្ត៖ ​ ឃើញ​មុខ​ប៉ាម៉ាក់គេ​ជំនាន់​ដើម​ចង់​សន្លប់ តារា​ជំនាន់​នេះ​ល្មមៗ​សុំ​ខ្មាស

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម