កាយវិការប្រចណ្ឌ ៥ យ៉ាង ដែលបុរសតែងធ្វើលើនារីដែលខ្លួនស្រលាញ់ខ្លាំង

  • 2020-04-14 06:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ប្រុស​ភាគ​ច្រើន​មិន​សូវ​​ចេះ​និយាយ​ស្តី​ច្រើន ប៉ុន្តែ​អាច​បង្ហាញ​ឲ្យ​ដឹង​ តាម​រយៈ​កាយវិការ​ ទឹក​មុខ រាល់​ពេល​ដែល​ចង់​បញ្ជាក់​ពី​ក្តី​ស្រលាញ់​​ ពេល​ខឹង​ ឬ​ប្រចណ្ឌ​ជា​ដើម​។ នៅ​ពេល​មនុស្ស​ប្រុស​​បាក់​ចិត្ត​លើ​នារី​ណា​ម្នាក់ គាត់​ស្រលាញ់​​នាង​ខ្លាំង​ ប្រចណ្ឌ​ក៏​ច្រើន ហើយ​តែង​បញ្ចេញ​អាកប្បកិរិយា​​ដូច​ខាង​ក្រោម​​នេះ​។

១. បង្ហាញ​ភាព​ជា​កម្មសិទ្ធិ

នៅ​ទី​សាធារណៈ​ គាត់​តែងតែ​បញ្ចេញ​កាយវិការ​មួយ​ចំនួន​ដូច​ជា​កៀក​ស្មា​ កាន់​ដៃ ដើម្បី​បង្ហាញ​ឲ្យ​​​មនុស្ស​គ្រប់​គ្នា​ដឹង​​​ថា​​អ្នក​ជា​របស់​គាត់​តែ​ម្នាក់​គត់​។ នេះ​អាច​មក​​ពី​គាត់​ស្រលាញ់​អ្នក​ខ្លាំង ប៉ុន្តែ​បើ​មើល​ឲ្យ​ស៊ី​ជម្រៅ​ ក៏​អាច​​​ចាត់​ទុក​ជា​អាការៈ​​ប៉ិន​ប្រចណ្ឌ​​​បាន​ដែរ។

២. កាន់​ដៃ​ហើយ​ទាញ​អ្នក​ចូល​ទៅ​ជិត​គាត់

​ប្រសិន​បើ​អ្នក​កំពុង​តែ​និយាយ​ជាមួយ​បុរស​ណា​​ផ្សេង តែ​​គាត់​បែរ​​ជា​ទាញ​ដៃ​អ្នក​ចូល​មក​ជិត​គាត់ ធ្វើ​ដូច​ជា​ចង់​កាត់​ផ្តាច់​ការ​សន្ទនា នេះ​ហើយ​ជា​សញ្ញា​ប្រចណ្ឌ​ច្បាស់​ក្រឡែត​។

៣. ប្រែ​ទឹក​មុខ​ភ្លាមៗ

បន្ទាប់​ពី​អ្នក​បាន​និយាយ​​លេង​ជា​មួយ​បុរស​ផ្សេង គាត់​ក៏​ប្រែ​ទឹក​មុខ​​មិន​ពេញ​ចិត្ត​ភ្លាមៗ ហាក់​បី​ដូច​ជា​ស្ងៀមស្ងាត់​មួយ​រំពេច​ ព្រោះ​គាត់​បារម្ភ​ខ្លាច​អ្នក​ផ្សេង​ព្យាយាម​ឆក់​យក​អ្នក​ទៅ​​បាត់​។

៤. មិន​ចង់​និយាយ​ស្តី​រក​អ្នក

ជួន​កាល​អ្នក​មិន​បាន​ចាប់អារម្មណ៍​ផង​ថា​គាត់​ប្រចណ្ឌ​តាំង​ពី​ពេល​ណា។ មិន​បាន​ឈ្លោះ​អ្វី​បន្តិច​សោះ ប៉ុន្តែ​គាត់​​ធ្វើ​ដូច​ជា​មិន​ចង់​និយាយ​ស្តី​រក​អ្នក​។ ពេល​ខ្លះ​អ្នក​ក៏​ពិបាក​ទាយ​ដឹង​ពី​មូលហេតុ​ដែ​ល​នាំ​ឲ្យ​គាត់​ប្រចណ្ឌ​។ វា​កាន់​តែ​ពិបាក​នៅ​ពេល​ដែល​គាត់​មិន​សូវ​និយាយ​ស្តី ប៉ុន្តែ​នៅ​បន្ត​បង្ហាញក្តី​ស្រលាញ់​យក​ចិត្ត​ទុក​ដាក់​​ជានិច្ច​។

៥. និយាយ​ចំៗ

មាន​បុរស​មួយ​ចំនួន​ទៀត មិន​​ចូល​ចិត្ត​លាក់​ទុក​បញ្ហា​​ក្នុង​ខ្លួន​តែ​ម្នាក់​ឯង​ទេ​។ នៅ​ពេល​មាន​រឿង​អ្វី​មួយ​ធ្វើ​ឲ្យ​ទើស​ចិត្ត ឬ​ពេល​ប្រចណ្ឌ​ខឹង តែងនិយាយ​ប្រាប់​ចំាៗ ទៅ​កាន់​នារី​ដែល​ខ្លួន​ស្រលាញ់ ឬ​បុរស​ផ្សេង​ដែល​ព្យាយាម​មក​រញ៉េរញ៉ៃ​ជាមួយ​ដៃគូ​របស់​ខ្លួន​។ ការ​ស្រលាញ់​ខ្លាំង​ពេល ធ្វើ​ឲ្យ​គាត់​​ពិបាក​ហាម​ឃាត់​នូវ​ភាព​ប្រចណ្ឌ​ខ្លាំង​ណាស់​៕

ចុចអានបន្ត៖ កំហុស​ធំ​បំផុត​របស់​មនុស្ស​ប្រុស​គឺ​ គិត​ថា​មនុស្ស​ស្រី​ស្រលាញ់​ហើយ គ្មាន​ថ្ងៃ​ចាក​ចេញ​​​

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម