ឃើញ​មុខ​ប៉ាម៉ាក់គេ​ជំនាន់​ដើម​ចង់​សន្លប់ តារា​ជំនាន់​នេះ​ល្មមៗ​សុំ​ខ្មាស

  • 2020-04-14 06:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​គ្មាន​ជំនួយ​ពី​កម្មវិធី​កាត់​តរូបភាព ក៏​ដូច​ជា​ការ​កែ​សម្ផស្ស​ក៏​ដោយ ក៏​ប៉ុន្តែ​សម្រស់​របស់​ឪពុក​ម្ដាយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គមនៅចិន នៅ​តែ​លេច​ធ្លោ​ខ្លាំង មិនចាញ់​តារា​សិល្បៈ​ប៉ុន្មាននោះទេ។

អាច​និយាយ​បាន​ថា​ នៅ​សម័យ​បច្ចុប្បន្ន ចំនួន​មនុស្ស​ដែល​មាន​សម្រស់​លេច​ធ្លោ​គឺ​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់ ត្បិត​បច្ចេក​វិទ្យាជឿនលឿន យើង​អាច​រក​បាន​វិធី​ច្រើន​ដើម្បី​ជួយ​លើក​តម្កើងសម្រស់​ ដូចជាកម្មវិធីនានា កែសម្រួល ឬ edit ថែមពណ៌ និងពន្លឺជាដើម។

យ៉ាងណាក្ដី កាល​ពីម្ភៃ ទៅសាម​សិប​ឆ្នាំ​មុន នៅ​ពេល​បច្ចេកវិទ្យា​មិន​ទាន់​អភិវឌ្ឍន៍ ហើយ​អ្វី​ៗ​នៅ​សាមញ្ញ​នោះ សម្រាប់​មនុស្ស​ម្នាក់​ដែល​មាន​សម្រស់​លេច​ធ្លោ​ ស្អាតពីធម្មជាតិ គឺ​កម្រ​ខ្លាំង​ណាស់។

និយាយ​បែប​នេះ មិន​មែន​មាន​ន័យ​ថា ប៉ាម៉ាក់​របស់​ពួក​យើង​ជំនាន់​មុន​មិន​ស្អាត​នោះ​ឡើយ។ ជាក់​ស្ដែង កាល​ពី​ថ្មី​ៗ​នេះ នៅ​លើ​បណ្ដាញ​សង្គមចិន Duo Yin (Tik Tok) បាន​ចែក​រំលេក​ពី​កម្រង​រូបភាព កាល​នៅ​កម្លោះ​ ក្រមុំ​របស់​ឪពុក​ម្ដាយ​ពួក​គេ។ តាម​នោះ​ដែរ អា​ច​និយាយ​បាន​ថា ទោះ​បី​ជា​រូប​ទាំង​នេះបែប​ធម្មជាតិ គ្មាន​ការ​ជ្រៀត​ជ្រែក​ពី​អ្វី​ក៏​ដោយ ប៉ុន្តែទម្រង់​មុខ និងរូបរាងរបស់​ពួក​គេ​អាច​ធ្វើ​ឲ្យ​តារា​សម័យ​នេះ​មួយ​ចំនួន​សុំ​ខ្មាស ត្បិត​ស្រស់​ស្អាត និង​សង្ហារ​ខ្លាំង​ពេក៕

នេះជាកម្រងរូបភាព ថតចេញពីរូបថតចាស់ៗដែលបានចែករំលែក រំលឹកពីសម្រស់ធម្មជាតិពីអតីតកាល៖

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម