វិធីងាយៗ អាចសាកធ្វើបាយឆាបែបចិន ឆ្ងាញ់មិនចាញ់ចុងភៅអាជីព

  • 2020-04-14 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

​ស្រប​គ្នា​នឹង​​ពិ​ធី​អបអរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ ប្រពៃណី​ខ្មែរ​ ស្រ្តី​មេផ្ទះ​ទូទៅ បាន​រៀប​ចំ​ម្ហូប​អាហារ​ដើម្បី​ញ៉ាំ​ជុំ​គ្នា​ជាមួយ​គ្រួសារ​ ហើយ​បាយ​ជា​អាហារ​ដែល​មិន​អាច​ខ្វះ​បាន​។ បាយ​ស​នេះ​ផង​ដែរ​ ​ក៏​គេ​អាច​ធ្វើ​ជា​បាយ​ឆា​ច្រើន​ប្រភេទ​សម្រាប់​ញ៉ាំ​​ដើម្បី​ប្ដូរ​រសជាតិ​ពី​បាយ​ស​ធម្មតា​ ខណៈ​បាយ​ឆា​​​ជា​អាហារ​​​ហូប​ងាយ​ចម្អិន និង​រហ័ស។​​

ចង់បានអង្ករផ្កាម្លិះប្រណីតដាំដុះដោយធម្មជាតិគុណភាពល្អឥតខ្ចោះដឹកដល់ផ្ទះរបស់លោកអ្នកចុចត្រង់នេះ!

សម្រាប់​ថ្ងៃ​នេះ កញ្ញា សូម​លើក​យក​បាយ​ឆាបែប​ចិន​ ដែល​​អ្នក​ទាំង​អស់​គ្នា​អាច​​រៀន​ធ្វើ​វា​ដោយ​ខ្លួន​ឯង​តាម​រូប​មន្ត​​ដូច​ខាង​ក្រោម៖

​គ្រឿង​ផ្សំ​​

  • ​បាយ​ឆ្អិន​ស្រាប់ ១​ចាន​គោម

  • ​ស្លឹក​ខ្ទឹម ២​បី​៣​ដើម​​

  • សាក់​ក្រក (ប្រភេទ​សាច់​តាម​ចូល​ចិត្ត​ហាន់​រួច​១​ចាន)

  • បន្លែ​​លាយ (ពោត ការ៉ុត សណ្ដែក​បារាំង​ តាម​ការ​ចូល​ចិត្ត និង​ជួយ​បន្ថែម​សោភ័ណភាព​)

  • ស៊ុត​ (ពីរ​គ្រាប់​​គោះ​វាយ​ចូល​គ្នា​ស្រេច)

​​- ​ទឹក​ស៊ីអ៊ីវ ៣​ស្លាប​ព្រា​បាយ​

  • ស្ករ​ស ១​ចុង​ស្លាប​ព្រា​បាយ​

  • ទឹក​ស៊ីអ៊ីវ​ខ្មៅ (ស៊ីអ៊ីវ​ខាប់) ១​ចុង​ស្លាប​ព្រា​បាយ

  • ទឹក​​​​​​ ១​ស្លាប​ព្រា​បាយ (លាយ​គ្រឿង​​ទេស​ ទឹក​ស៊ីអ៊ីវ​ និង​​ទឹក​ចូល​គ្នា​ឲ្យ​ហើយ​)

របៀប​ចម្អិន​៖

  • ដាក់​​ខ្ទះ​​ឲ្យ​​ក្ដៅ​​ដោយ​ពុំ​ចាំ​បាច់​ចាក់​ប្រេង​ឆា​ចូល រួច​ដាក់​សាច់ក្រក​​​ត្រលប់​ឲ្យ​សព្វ​​ឆ្អិន​ក្រៀម​ល្មម រួច​ដាក់​បន្លែ​ ពោត​ ការ៉ុត និង​សណ្ដែក​បារាំង​ចូល​ឆា​ត្រលប់​ឲ្យ​សព្វ។

  • ដាក់​បាយ​ឆ្អិន​ស្រាប់​ចូល​ រួច​​ដាក់​ស៊ុត​ពីរ​គ្រាប់​​​​​ចូល​ច្របល់​​ឲ្យ​សព្វ។​

  • ដាក់​ទឹក​គ្រឿង​ចូល ដាក់​ស្លឹក​ខ្ទឹម​ហាន់​ចូល​​ ឆា​ត្រលប់​ប្រហែល​៣​នាទី​​ឆ្អិន ដួស​ដាក់​ចាន​អ្នក​នឹង​បាន​បាយ​ឆា​​បែប​ចិន​១​ចាន​មិន​ចាញ់​ស្នាដៃ​ចុងភៅ។

សូមទស្សនាវីដេអូលម្អិតបន្ថែមនៃរបៀបធ្វើ៖

ចង់បានអង្ករផ្កាម្លិះប្រណីតដាំដុះដោយធម្មជាតិគុណភាពល្អឥតខ្ចោះដឹកដល់ផ្ទះរបស់លោកអ្នកចុចត្រង់នេះ! ​​

អត្ថបទ៖ ស៊ិន សាវ៉េត