ហាត់ប្រាណរួច គួរហូបអាហារប៉ុន្មានមុខនេះ ដើម្បីជំនួយសុខភាពកាន់តែប្រសើរ
- 2020-04-10 01:25:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាត់ប្រាណរួច គួរហូបអាហារប៉ុន្មានមុខនេះ ដើម្បីជំនួយសុខភាពកាន់តែប្រសើរ
បន្ទាប់ពីហាត់ប្រាណរួច រាងកាយបាត់បង់ថាមពលជាច្រើន។ ដូច្នេះ ការជ្រើសរើសអាហារសុខភាពនឹងជួយឲ្យរាងកាយមានតុល្យភាព ព្រមទាំងជាតិទឹកផងដែរ។ ម្ល៉ោះហើយ ក្រោយហាត់ប្រាណរួច អាហារដែលអ្នកគួរទទួលទាន រួមមាន៖
១. ទឹកដោះគោជូ
ទឹកដោះគោជូមានប្រូតេអ៊ីនខ្ពស់ មានកាបូនហាយដ្រាតដែលជួយរាងកាយឲ្យមានថាមពលគ្រាប់គ្រាន់។ ប៉ុន្តែអ្នកគួរជ្រើសទឹកដោះគោជូរសជាតិដើម ទើបមានជាតិស្ករតិច។ អាហារមួយប្រភេទនេះជួយបង្កើនកម្លាំងនិងកាត់បន្ថយការឃ្លានបន្ទាប់ពីហាត់ប្រាណរួច។
២. ស៊ុត
ស៊ុតត្រូវបានគេចាត់ទុកថាជាអាហារសម្បូរជីវជាតិ ប្រភពដ៏ល្អនៃប្រូតេអ៊ីន និងមានតម្លៃសមរម្យទៀតផង។ ដោយសារតែបែបនេះហើយ វាបានក្លាយជាអាហារល្អមួយបន្ទាប់ពី ហាត់ប្រាណរួច ព្រោះអាមីណូអាស៊ីតក្នុងស៊ុតជាសារធាតុដែលរាងកាយត្រូវការចាំបាច់ដើម្បីស្រូបយកប្រូតេអ៊ីនក្នុងការជួសជុលសាច់ដុំដែលខូចខាត ការពាររបួសក្រោយពីហាត់ប្រាណរួចថែមទៀត។
៣. គ្រាប់ធញ្ញជាតិ
វាត្រូវបានគេចាត់ទុកថាជាអាហារសម្រន់ដ៏មានសារប្រយោជន៍ចំពោះអ្នកធ្វើលំហាត់ប្រាណរួច។ គ្រាប់ធញ្ញជាតិមានកាបូនហាយដ្រាត ប្រូតេអ៊ីន ដែលជួយរាងកាយបង្កើតថាមពលបានយ៉ាងល្អ។ យ៉ាងណាក៏ដោយ អ្នកគួរហូបគ្រាប់ធញ្ញជាតិត្រឹមមួយក្ដាប់ដៃបានហើយ ដោយសារវាផ្ទុកកាឡូរីខ្ពស់។ ម្យ៉ាងទៀត គួរលាយគ្រាប់ធញ្ញជាតិប្រភេទផ្សេងៗ ដើម្បីរាងកាយទទួលបានជីវជាតិសម្បូរបែប។
៤. Cheese និងផ្លែប៉ោម
ផ្លែប៉ោម ត្រូវបានគេចាត់ទុកថាជាផ្លែឈើល្អបំផុតសម្រាប់អ្នកចង់សម្រកទម្ងន់។ មួយវិញទៀត វាសម្បូរជីវជាតិច្រើនប្រភេទដែលមានគុណប្រយោជន៍ដល់រាងកាយ មានសារធាតុកាកសរសៃជួយឲ្យឆាប់ឆ្អែតបានទៀតផង។ ចំណែក Cheese វិញ វានឹងបង្កើតឲ្យរាងកាយទទួលបានកាបូនហាយដ្រាតគ្រប់គ្រាន់ ព្រមទាំងប្រូតេអ៊ីនដើម្បីឲ្យរាងកាយរស់ឡើងវិញ។ សាកល្បងកាត់ផ្លែប៉ោមមួយចំណិត និង Cheese មួយផ្នែក សម្រាប់ញ៉ាំដើម្បីជួយការពាររាងកាយ បន្ទាប់ពីហាត់ប្រាណរួច៕