ឈប់​កុហក​ខ្លួន​ឯង នេះ​ជា​សញ្ញា​បង្ហាញ​ថា ស្នេហា​មួយ​នេះ​គឺ​ចេញ​ពី​អ្នក​តែ​ម្ខាង

  • 2020-04-08 03:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ឆ្លាត​នឹង​គ្មាន​ថ្ងៃ​កុហក​ខ្លួន​ឯង​ឡើយ ជា​ពិសេស​គឺ​ទាក់ទង​នឹង​បញ្ហា​មនោសញ្ចេតនា។ បើ​មាន​សញ្ញា​ទាំង​នេះ​ក្នុង​ស្នេហា​រ​បស់​អ្នក​ទាំង​២ បង្ហាញ​ឲ្យ​ឃើញ​ថា មាន​តែ​អ្នក​ដែល​កំពុង​នៅ​តោង​ទាម​ចំណង​មួយ​​នេះ ​តែ​គេ​មិន​បាន​ស្រណោះ​ឡើយ។

រូបតំណាង

១. គេ​ធ្វើ​ឲ្យ​អ្នក​គ្មាន​ផ្លូវ​ចេញ

អ្នក​កំពុង​មាន​អារម្មណ៍​ខឹង​ចង់​ផ្ទុះ គេ​បែរ​ជា​ដើរ​ចេញ គ្មាន​ពាក្យ​សូមទោស​មួយ​ម៉ាត់ ហើយ​ក៏​មិន​ខ្វល់​ពី​អារម្មណ៍​របស់​អ្នក។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា គេ​មិន​បាន​យក​ចិត្ត​​គេ​មក​ដាក់​ក្នុង​អារម្មណ៍​របស់​យើង​ឡើយ។ សូម្បី​តែ​ពេល​អ្នក​ចង់​​ដោះ​ស្រាយ​បញ្ហា គេ​​នៅ​តែ​ធ្វើ​ហី ទុក​អ្នក​ឲ្យ​នៅ​តែ​ឯង។ នារី​ៗ​ត្រូវ​ចាំ​ថា នៅ​ពេល​មនុស្ស​ប្រុស​ដាច់​ចិត្ត​ហើយ ទោះ​អ្នក​នៅ​បន្ត ក៏​ប្រៀប​ដូច​ជា​អោប​ដើម​ដំបង​យក្ស​ដែរ គឺ​មាន​តែ​បន្លា​ចាក់​ខ្លួន​ប៉ុណ្ណោះ។

២. គេ​កម្រ​តប​ស្នង​មនោសញ្ចេតនា​មក​វិញ ឬ​ចែក​រំលែក​ពី​អាថ៍កំបាំង​របស់​គេ

ប្រសិន​បើ​គេ​មិន​តប​ស្នង​មនោសញ្ចេតនា​របស់​អ្នក ឬ​មិន​ដែល​ចែក​រំលែក​ពីចិត្ត​របស់​គេ នោះ​គឺ​ជា​សញ្ញា​នៃ​ដំណាក់​កាល​ចុង​ក្រោយ​នៃ​ស្នេហា​មួយ​នេះ​ហើយ។ ត្រូវ​ចាំ​ថា ដើម្បី​រក្សា​ស្នេហា​មួយ គឺ​ត្រូវ​ចេញ​ពី​ភាគី​សង​ខាង ដ្បិត​បើ​មាន​តែ​ម្នាក់ ព្យាយម​តែឯង​នោះ បុគ្គល​ម្នាក់​នោះ មិន​យូរ​មិន​ឆាប់​ប្រាកដ​ជា​ហត់ ហើយ​បោះបង់​ជា​មិន​ខាន។ ហើយ​អ្នក​ក៏​មិន​គួរ​ឆោត​ដល់​ថ្នាក់ លះបង់​តែ​ម្ខាង​ដូច​គ្នា។

រូបតំណាង

៣. គេ​មិន​ដែល​ទាក់ទង​មក​មុន

ភាគ​ច្រើន នៅ​ក្នុង​មនោសញ្ចេតនា​មួយ មនុស្ស​ប្រុស​នឹង​ជា​មនុស្ស​ដែល​នាំ​មុខ ហើយ​តែង​ទាក់ទង​មក​ខាង​ស្រី​មុន​ជា​និច្ច។ ដូច​នេះ បើ​គេ​នៅ​មាន​ចិត្ត​ស្រលាញ់​យើង គេ​នឹង​ជា​​អ្នកផ្ញើសារ ក៏​ដូច​ជា​ទូរសព្ទ​មក​មុន​ហើយ។ មនុស្ស​ស្រី​ឆ្លាត នឹង​មិន​ឆោត ធ្វើ​មុខ​ក្រាស់​រត់​តាម​អ្វី​ដែល​លែង​ជា​របស់​ខ្លួន​ឡើយ ដ្បិត​នាង​ស្គាល់​តម្លៃ​របស់​ខ្លួន​ច្បាស់​ជាង​អ្នក​ណា​ទាំង​អស់៕

រូបតំណាង

អានបន្ត៖ ​ កំហុស​ធំ​បំផុត​របស់​មនុស្ស​ប្រុស​គឺ​ គិត​ថា​មនុស្ស​ស្រី​ស្រលាញ់​ហើយ គ្មាន​ថ្ងៃ​ចាក​ចេញ

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel