នេះ​គឺ​ជា​សញ្ញា​ទាំង​ឡាយ​ដែល​បង្ហាញ​ថា អ្នក​មាន​ស្នេហា​ដើម្បី​បន្លប់​ភាព​ឯកា

  • 2020-04-07 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​មែន​ស្នេហា​មួយ​ណា​ក៏​ផ្ដើម​ចេញ​ពី​មនោសញ្ចេតនា​នោះ​ឡើយ។ មាន​មនុស្ស​មួយ​ចំនួន ដោយ​ទ្រាំ​នឹង​សម្ពាធ​ជុំ​វិញ​មិន​បាន​ក៏​យក​ស្នេហា​មក​បន្លប់​ចិត្ត។ ខាង​ក្រោម​នេះ​គឺ​ជា​មុខ​សញ្ញា​ដែល​បង្ហាញ​ថា អ្នក​ ឬ​គេ​មិន​ទាន់​ស្រលាញ់​គេ​ពិត ដោយ​គ្រាន់​តែ​យក​ស្នេហា​មក​បន្លប់​ភាព​ឯកា។

រូបតំណាង

**១. អ្នក​ទាំង​២​គ្មាន​ចំណុច​ដូច​គ្នា**

ស្នេហា​ភាគ​ច្រើន​ផ្ដើម​ចេញ​ពី​បុគ្គលទាំង​សង​ខាង មាន​ចំណុច​ដូច​គ្នា ដូច​ជា​ចំណូល​ចិត្ត ឬ​ក្ដី​ស្រមៃ​ទៅ​ថ្ងៃ​អនាគត​ជា​ដើម។ យ៉ាងណាក្ដី ប្រសិន​បើ​នៅ​ពេល​គេ​សួរ​ដល់​ចំណុច​ដូច​គ្នា​រវាង​អ្នក​នឹង​គេ ហើយ​អ្នក​បាន​ត្រឹម​ស្ទាក់ស្ទើរ​មិន​ដឹង​ថា​​ជា​អ្វី​នោះ​ នេះ​គឺ​ជា​សញ្ញា​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​ទាំង​​២​មិនស័ក្ដិសម ក៏​ដូច​ជា​ត្រូវ​រ៉ូវ​គ្នា​ឡើយ។

២. អ្នក​មាន​ចិត្ត​មិន​ស្ងប់​នៅ​ពេល​​ក្បែរ​អ្នក​ផ្សេង

មាន​តែ​មនុស្ស​មិន​ទាន់​ស្រលាញ់​គ្នា​ជ្រាលជ្រៅ​ប៉ុណ្ណោះ ដែល​នៅ​មាន​ក្ដី​សង្ស័យ​នឹង​គ្នា។ ដ្បិត​​នៅ​ពេល​ដែល​ទុក​ចិត្ត​ទាំង​ស្រុង​ហើយ ទោះ​មិន​បាន​ជួប​មុខ​គ្នា​ច្រើន​ថ្ងៃ ក៏​អ្នក​នៅ​មាន​អារម្មណ៍​សុវត្ថិភាព​ដែរ។ ផ្ទុយ​មក​វិញ អ្នក​មាន​អារម្មណ៍​ភ័យ​ខ្លាច​ពេល​គេ​នៅ​ជាមួយ​អ្ន​កផ្សេង​នោះ មាន​ន័យ​ថា​ អ្នក​ខ្លាច​គេ​បោះបង់ ខ្លាច​ត្រូវ​បន្ត​រស់​នឹង​ភាព​ឯកា​ទៀត។

រូបតំណាង

៣. អ្នក​ត្រូវ​រក្សា​គេ​ឲ្យ​ក្បែរ​ជា​និច្ច

អ្នក​នឹង​មាន​អារម្មណ៍​ថា​ឯកា​ភ្លាម​ៗ​ប្រសិន​បើឃ្លាត​ពី​គេ​តែ​បន្តិច ដូច​នេះ​ហើយ​ អ្នក​តែង​តែ​ត្រូវ​មាន​គេ​នៅ​ក្បែរ​ជា​និច្ច។ បើ​មិន​ដូច​នេះ​ទេ អ្នក​នឹង​ផ្ញើសារ ឬ​ទូរសព្ទ​រក​គេ​មិន​ឈប់ ដើម្បី​ដឹង​ថា​គេ​កំពុង​ធ្វើ​អ្វី ឬ​នៅ​ក្បែរ​អ្នក​ណា។ នេះ​គឺ​ជា​សញ្ញា​បង្ហាញ​ថា នេះ​មិន​មែន​ជា​ស្នេហា​ពិត​ប្រាកដ​ឡើយ ដោយ​អ្នក​ចាត់​ទុក​គេ​ថា​ជា​វត្ថុ​បន្លប់​ភាព​ឯកា​ច្រើន​ជាង៕

រូបតំណាង

អានបន្ត៖ ​ មនុស្ស​ប្រុស​ស្រលាញ់​ដក​ចិត្ត​មិន​រួច​ទេ បើ​ខាង​ស្រី​ចេះ ៧ ចំណុច​នេះ

ប្រភព៖ Guu ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម