កូវីដ១៩សាហាវប៉ុណ្ណា ក៏មិនអាចមកផ្តាច់ស្នេហារបស់អ្នកបាន ឲ្យតែចេះវិធីទាំងនេះ

  • 2020-04-06 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​ទម្រាំ​ទំនាក់​ទំនង​ស្នេហា អាច​បន្ត​ដំណើរ​ទៅ​មុខ​បាន​​ពី​មួយ​ជំហាន​ទៅ​មួយ​ជំហាន វា​មិន​មែន​​ងាយ​ស្រួល​ដោយ​រលូន ដូច​អ្វី​ដែល​បាន​រំពឹង​ទុក​នោះ​ទេ​។ ស្រប​ពេល​ជាមួយ​គ្នា តែង​មាន​លាយ​ឡំ​នឹង​ឧបសគ្គ​ផ្សេងៗ ដែល​អ្នក​ត្រូវ​ប្រឈម។ ​បើ​គូ​ស្នេហ៍​អាច​ជម្នះ​ជា​មួយ​វា​បាន មាន​ន័យ​ថា​ទំនាក់ទំនង​របស់​អ្នក​​​​ទាំង​ពីរ​កាន់តែ​រឹង​មាំ​ទ្វេដង។ ជាពិសេស​ក្នុង​អំឡុង​ពេល​ដែល​មាន​ជំងឺ​​កូវីដ​១៩ កំពុង​ធ្វើ​​ជា​រនាំង​​រារាំង​អ្នក​​ពី​ការ​​ជួប​មុខ​គ្នា​ ដូច្នេះ​គួរ​ដឹង​ពី​វិធី​សំខាន់​ៗ ដើម្បី​រក្សា​ស្នេហា​​មិន​ឲ្យ​រង្គោះរង្គើ។

រូបតំណាង

**​​​ការ​ចេះ​​យល់​​ពី​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ការពារ​ស្នេហា​ឲ្យ​បាន​​ពេញ​លេញ**

  • របៀប​ធ្វើ​ការងារ​​របស់​អ្នក​ទាំង​ពីរ​ អាច​នឹង​ផ្លាស់​ប្តូរ​ពី​ក្នុង​ការិយាល័យ មក​ធ្វើ​នៅ​ផ្ទះ​​ជំនួស​វិញ​បណ្ដោះអាសន្ន។ ពេលវេលា​ជួប​គ្នា​ក៏​ពុំ​សូវ​មាន​ច្រើន​ដូច​មុន យ៉ាង​ណា​គួរ​សួរ​សុខ​ទុក្ខ​​​គ្នា​ជា​ប្រចាំ​ ដើម្បី​​ការពារ​កុំ​ឲ្យ​មាន​គម្លាត​កាន់​តែ​ឆ្ងាយ។

  • ​ក្នុង​អំឡុង​ពេល​នេះ ម្នាក់​ៗ​អាច​នឹង​មាន​ភាព​តាន​តឹង​ច្រើន ដូច្នេះ​ហើយ​​មិន​គួរ​ទាម​ទារ​ឲ្យ​ភាគី​ណា​​ម្នាក់​ផ្គាប់​ចិត្ត​លើស​លប់​ពេក​ទេ ពុំ​ដូច្នោះ​ជម្លោះ​នឹង​អាច​កើត​មាន​គ្រប់ពេលវេលា។

  • ប្រសិន​បើ​អ្នក​សង្កេត​ឃើញ​ដៃ​គូ​មាន​អារម្មណ៍​មិន​ល្អ មិន​​អាច​ផ្តោត​លើ​ការងារ ត្រូវ​ចូល​រួម​​លើក​ទឹក​ចិត្ត កែ​ប្រែ​ស្ថាន​ភាព​ឲ្យ​ល្អ​ប្រសើរ ជាង​ជាង​ការ​ស្តី​បន្ទោស​ដាក់​គ្នា​។

រូបតំណាង
  • ក្នុង​ចំណោម​អ្នក​ទាំង​ពីរ អាច​មាន​ភាគី​ម្ខាង​ណា​មួយ​ ដែល​មាន​គ្រួសារ​តឹង​តែង​ហាម​ប្រាម​ មិន​ឲ្យ​ចេញ​ពី​ផ្ទះ​ទាល់​តែ​សោះ​។ តែ​ខណៈ​នេះ អ្នក​មិន​​ត្រូវ​ប្រកាន់​ខឹង​អ្វី​ឡើយ ត្រូវ​ចេះ​អធ្យាស្រ័យ​​យល់​​យោគ​ពី​ក្តី​បារម្ភ​រវាង​គ្រួសារ​និមួយៗ​។

  • ​​​ជំនួស​ឲ្យ​ការ​ជួប​មុខ​គ្នា​ផ្ទាល់ អ្នក​អាច​ណាត់​ខល​ជួប​មុខ​តាម​ទូរសព្ទ ដើម្បី​សួរ​សុខ​ទុក្ខ​គ្នា​​ក៏​បាន​ដែរ។

រូបតំណាង
  • ការ​ផ្តាច់​​ខ្លួន​មួយ​រយៈ​ទម្រាំ​ជំងឺ​ស្ងប់​ស្ងាត់​​ទៅ​វិញ ជា​រឿង​ចាំ​បាច់​សម្រាប់​ការពារ​ខ្លួន ប៉ុន្តែ​​កាលណា​​អ្នក​មាន​អារម្មណ៍​ថា​ធុញ​ថប់​​ស្រ្តេស​ខ្លាំង​ពេក អ្នក​ទាំង​ពីរ​អាច​ណាត់​គ្នា​ដើរ​ហាត់​ប្រាណ ស្រូប​​យក​ខ្យល់​អាកាស​ បន្ធូរ​អារម្មណ៍​​នៅ​កន្លែង​ដែល​គ្មាន​មនុស្ស​កុះករ​ ហើយ​កុំ​ភ្លេច​រក្សា​អនាម័យ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន​ផង​។

ជៀសវាង​ការ​ចុះចាញ់​

  • ត្រូវ​​រៀន​បើក​ចិត្ត​ឲ្យ​​ទូលាយ​​ចំពោះ​គ្នា​ ទោះ​​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏​ដោយ​។

  • ត្រូវ​ចាំ​ថា ប្រសិន​បើ​អ្នក​ទាំង​ពីរ នៅ​តែ​អាច​រក្សា​ទំនាក់​ទំនង​ក្នុង​​កាលៈទេសៈ​បែប​​នេះ នោះ​​ស្នេហា​នឹង​កាន់​តែ​​រឹងមាំ​មិន​ងាយ​បំបាក់​បាន​។

  • ប្រសិន​បើ​​មាន​រឿង​រ៉ាវ​ទាស់​ទែង​អន់​ចិត្ត​នឹង​គ្នា អាច​ទុក​ពេល​បន្តិច​សិន ដើម្បី​រក​​ដំណោះ​ស្រាយ​ ប៉ុន្តែ​ដាច់​ខាត​កុំ​ព្យាយាម​ផ្តាច់​​ការ​ទាក់ទង​ព្រោះ​តែ​បញ្ហា​​​តូច​តាច​។ ​

  • បើ​មាន​បញ្ហា​អ្វី​ក្នុង​ចិត្ត គួរ​ប្រាប់​ដៃ​គូ​ឲ្យ​បាន​ដឹង ព្រោះ​បើ​​អ្នក​លាក់​​​ទុក​តែ​ម្នាក់​ឯង គ្មាន​នរណា​អាច​ទាយ​បាន​ឡើយ​​ ទោះ​បី​ម្នាក់​នោះ​​ស្និទ្ធស្នាល​យ៉ាង​ណា​ក៏​ដោយ​។

  • ​ត្រូវ​រួម​រួប​គ្នា​​ដើម្បី​តតាំង ឆ្ពោះ​ដំណើរ​ទៅ​មុខ​បន្ត​ ដោយ​មិន​ចុះ​ចាញ់​ងាយ​ៗ ទើប​គូ​ស្នេហ៍​អាច​ស្ថិត​ស្ថេរ​បាន​យូរ​៕ ​

រូបតំណាង

ចុចអានបន្ត៖ ស្នេហាងាយបែកបាក់ ដាច់គ្នាផុយៗ បើប្តីប្រពន្ធចាប់ផ្តើមមានចំណុចទាំងនេះ

ប្រភព៖ relate.org ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម