ឃើញបាក់តេរីច្បាស់ៗណាស់! ពិសោធនំប៉័ងជាមួយការលាងដៃទឹកសាប៊ូ និងជែលលាងដៃ

  • 2020-04-02 05:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពេលខ្លះ​ការ​លើក​ឧទាហរណ៍​ជាក់​ស្ដែង​ គឺ​ល្អ​ជាង​ការ​ប្រាប់​ ជា​ពិសេស​ការ​ពន្យល់​ដល់​ក្មេង​ៗ​ឲ្យ​ធ្វើអ្វី​មួយ​ ឬ​ប្រុង​ប្រយ័ត្ន​អ្វី​ផ្សេង​ជា​ដើម​​ ​ប្រសិន​បើ​ពូក​គេ​មិន​ឃើញ​ការ​បង្ហាញ​នឹង​ភ្នែក​ផ្ទាល់​ទេ​ គឺ​ពូក​គេ​ក៏​មិន​ងាយ​ធ្វើ​តាម​ផង​ដែរ។​ អ្នក​គ្រូ​ Jaralee Metcalf ដែល​មក​ពី​រដ្ឋ​ Idahoនៃ​សហរដ្ឋអាមេរិក ​បាន​បង្ហាញ​​ពី​ការ​សម្អាត​ដៃ​ឲ្យ​បាន​ត្រឹមត្រូវ ដោយ​លើក​យក​ការ​ពន្យល់​ពិត​ៗ​តាម​រយៈ​នំប៉័ង​ដែល​មាន​រូប​រាង​ប្រែ​ប្រួល​ដូច​ខាង​ក្រោម​៖

ដើម្បី​ឲ្យ​កូន​សិស្ស​ដឹង​ថា​ ការ​រីក​រាល​ដាល​នៃ​បាក់តេរី​លឿន​ប៉ុណ្ណា​ និង​ហេតុអ្វី​បាន​ជា​គួរ​លាង​ដៃ​ឲ្យ​បានស្អាត​ និង​ញឹក​ញាប់​។ អ្នក​គ្រូ​​បាន​លើ​យក​​នំប៉័ង​ថ្មី​ចំនួន៥​ចំណិត មាន​លក្ខណៈ​ខុស​ៗ​គ្នា​ ដូច​ជា​ ១.នំប៉័ង​ប៉ះ​ដោយ​ដៃ​​ប៉ះ​កុំព្យូទ័រ​ ២.នំប៉័ង​​ស្អាត​មិន​មាន​​ប៉ះ​អ្វី​ទាំងអស់​ ៣.នំប៉័ង​ប៉ះ​ដោយ​ដៃ​កខ្វក់ ៤.នំប៉័ង​ប៉ះ​ដោយ​ដៃ​លាង​ទឹក​សាប៊ូ​ និង​៥. ​នំប៉័ង​ប៉ះ​ដោយ​ដៃ​លាង​ទឹក​ជែល ​(​កម្ចាត់​មេរោគ​​) ហើយ​ធ្វើ​ការ​ពិសោធន៍​ ​ថា​នឹង​មាន​អ្វី​កើត​ឡើង​ទៅ​លើ​នំ​ទាំង​នោះ​ក្នុង​រយៈ​ពេល​១ខែ។​​​

​នេះ​គឺ​ជា​​នំប៉័ង​៣ប្រភេទ​ ដែល​មាន​ នំប៉័ង​ប៉ះ​ជាមួយ​ដៃ​កខ្វក់ នំប៉័ង​ប៉ះ​ជាមួយ​ដៃ​​​លាង​ដោយ​​ជែល​ និង​ នំប៉័ង​ប៉ះ​ជាមួយ​ដៃ​លាង​ទឹក​សាប៊ូ។​​​

រូបដំបូង នំប៉័ង​ប៉ះ​ជាមួយ​ដៃ​កខ្វក់ រូបកណ្ដាល នំប៉័ង​ប៉ះ​ជាមួយ​ដៃ​​​លាង​ដោយ​​ជែល​ និងរូបចុងក្រោយ នំប៉័ង​ប៉ះ​ជាមួយ​ដៃ​លាង​ទឹក​សាប៊ូ

​​​​​​​ដោយឡែករូប​​នេះ​ គឺ​សភាព​​នំប៉័ង​ដែល​កាន់​ដោយ​ដៃ​ប៉ះ​កុំព្យូទ័រ​។ ក្នុង​ន័យ​នេះ​ គឺ​ចង់​ឲ្យ​អ្នក​សម្អាត​របស់​ប្រើ​ប្រាស់​ឲ្យ​ស្អាត​ រួច​ហើយ​លាង​សម្អាត​ដៃ​ សឹម​កាន់​ចំណី​ញ៉ាំ​។ មិន​គួរ​ប្រើ​របស់របរ​បណ្ដើរ​ ហើយ​កាន់​ចំណី​ញ៉ាំ​បណ្ដើរ​នោះ​ទេ​។

នំប៉័ង​ដែល​កាន់​ដោយ​ដៃ​ប៉ះ​កុំព្យូទ័រ​

ចំពោះ​រូប​លេខ​ ៤ និង ២​ គឺ​នំប៉័ង​ដែល​ប៉ះ​ដោយ​ដៃ​លាង​នឹង​ទឹក​សាប៊ូ និង នំប៉័ង​មិន​ត្រូវ​បាន​ប៉ះ។

រូបខាងឆ្វេង ​នំប៉័ង​ដែល​ប៉ះ​ដោយ​ដៃ​លាង​នឹង​ទឹក​សាប៊ូ និង ខាងស្ដាំ នំប៉័ង​មិន​ត្រូវ​បាន​ប៉ះ

នេះ​គឺ​ជា​រូប​ លេខ​ ៣ និង ៥ ដែល​នំប៉័ង​ដែល​ប៉ះ​ដោយ​ដៃ​កខ្វក់​ និង​នំប៉័ង​ប៉ះ​ដោយ​ដៃ​លាង​ទឹក​ជែល ​(​កម្ចាត់​មេរោគ​​)។ នំប៉័ង​​មាន​សភាព​ មាន​ជាប់​បាក់តេរី អាច​មើល​រូប​ជាក់​ស្ដែង​។ ​​​​​​

នំប៉័ង​ដែល​ប៉ះ​ដោយ​ដៃ​កខ្វក់
នំប៉័ង​ប៉ះ​ដោយ​ដៃ​លាង​ទឹក​ជែល ​(​កម្ចាត់​មេរោគ​​)

សរុបជា​លទ្ធផល​​ ​នំប៉័ង​ដែល​គ្មាន​បាក់តេរី​តោង​ជាប់​ គឺជា​នំប៉័ង​​ដែល​កាន់​​ដោយ​ដៃ​លាង​នឹង​ទឹក​សាប៊ូ​តែ​ប៉ុណ្ណោះ។ ហេតុនេះ លោកអ្នកគួរណែនាំកូន និងកុមារឲ្យលាង​សម្អាត​ដៃ​ឲ្យ​​បាន​ស្អាត​ មុន​ចាប់​កាន់​អាហារ​ញ៉ាំ បន្ទាប់ពីបង្ហាញឧទាហរណ៍ជាក់ស្ដែងនេះដល់ពួកគេ៕ ​​ ​

ប្រភព៖ Brightside ប្រែ​សម្រួល៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម