តេស្ត៖ សម្លឹងមើលរូបនេះហើយ តើអ្នកនឹងជួយនរណាគេមុន?

  • 2020-04-01 09:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើអ្នកធ្លាប់លេងល្បែងចិត្តសាស្ត្របែបនេះដែរឬទេ? បើអ្នកមិនធ្លាប់ អ្នកអាចចូលរួមលេង​ល្បែងមួយ​នេះបាន​យ៉ាង​ងាយដោយអ្នកគ្រាន់តែសម្លឹងមើលរូបនេះមួយប៉ប្រិចភ្នែកហើយគិតឲ្យច្បាស់ថាអ្នកគួរតែ​ជួយនរណា​គេ​មុន​គេ​ក្នុងចំណោមអ្នកទាំង ៤។

​ក្នុង​​នោះ​មាន​ស្រ្តី​ជរាពិការ​ភ្នែក​ម្នាក់​កំពុង​ដើរ កូន​ក្មេង​វង្វេង​ម្តាយ​កំពុង​យំ ​បុរស​របួសជើងប៊ិះនឹងដួល និង​គិលានុបដ្ឋាយិការ​ជ្រុះ​សៀវភៅ។

នៅពេលអ្នកជ្រើសរើសរួចហើយ សឹមមើលចម្លើយដើម្បីដឹង​ពីការគិត​របស់​ខ្លួន​ថាជា​មនុស្សបែបណា។ ដូច្នោះ ចូរមើលដូចខាងក្រោម៖

រូបតំណាង

ជនទី១

បើអ្នកសម្រេចចិត្តជួយអ្នកទី១ មានន័យថា អ្នកធំលូតលាស់មកជាមនុស្សដែលទទួលបានការអប់​រំល្អពោរ​ពេញ​ទៅ​ដោយសីលធម៌និងការប្រកាន់ភ្ជាប់ប្រពៃណីពីអតីតកាល។ អ្នកតែងដោះស្រាយបញ្ហា​ដោយសមហេតុ​សម​ផល តែងតែមានការគិតមុនគូរ។

ជនទី២

បើអ្នកសម្រេចចិត្តជួយអ្នកទី២ មានន័យថា អ្នកជាមនុស្សដែល​ងាយរងបញ្ហា​ឈឺចាប់មិន​លើសពី​មួយ​ដង​ឡើយ។ តែអ្នកជាមនុស្សដែលមាន​សន្តាន​ចិត្ត​ល្អគួរជាទីរាប់អាន។ មិត្តរបស់អ្នកមានអារម្មណ៍​ថាអ្នកជា​មនុស្ស​ស្ងប់​ស្ងាត់ នៅពេលណាពួកគេនៅក្បែរអ្នក ពី​ព្រោះ​ពួកគេដឹងថាអ្នកនឹងតែងតែនៅក្បែរពួកគេជានិច្ច។

ជនទី៣

បើអ្នកសម្រេចចិត្តជួយអ្នកទី៣ មានន័យថា អ្នកជាមនុស្សដែលស្រឡាញ់ពេលវេលាល្អៗនៅក្នុងជីវិត។ អ្នក​មិន​ចូល​ចិត្តរអ៊ូរទាំ ហើយអ្នកមិនដែលធ្វើអ្វីច្រើនជាងអ្នកដទៃប្រាប់អ្នកឲ្យធ្វើឡើយ។ អ្នកគឺជាអ្នកដឹង​នាំ​ដោយ​ឯក​ឯង​ហើយងាយទាក់ទាញមនុស្សខ្លាំងមកក្បែរអ្នកដូចជាដុំដែកអញ្ចឹង។

ជនទី៤

បើអ្នកសម្រេចចិត្តជួយអ្នកទី៤ មានន័យថា អ្នកមិនខ្វល់ច្រើនក្នុងការរស់នៅនិងមានគំនិតបែបសុទិដ្ឋិនិយមដែល​មើល​ឃើញ​ជីវិត​មានពណ៌ចែងចាំងហើយកម្រមើលឃើញបញ្ហានៅក្នុងពិភពលោកណាស់។ អ្នកមាន​ទម្លាប់​ចេះចង់​ដឹង​ពីនេះ​ពីនោះ ជាមនុស្សចូលចិត្តធ្វើការផ្សងព្រេង៕

ចុចអានបន្ត៖

សង្កេតមើលខ្លួនឯងជាមនុស្សឆ្លាតឬអត់ តាមរយៈបុគ្គលិកលក្ខណៈទាំងនេះ

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន