នារីកើតឆ្នាំ៣នេះ ត្រូវគេទាយថាជាមនុស្សក្លាហាន ពូកែរកលុយ មិនផ្អែកវាសនាលើមនុស្សប្រុស

  • 2020-04-01 04:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

​ក្នុង​ចំណោម​ឆ្នាំ​ទាំង​១២ ​បើ​ផ្អែម​តាម​ក្បួន​ហោរាសាស្ត្រ ​ ​​មនុស្ស​ស្រី​កើត​ចំ​ឆ្នាំ​ចំនួន​៣​ ​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​នារី​មាន​ភាព​រឹង​មាំ និង​ក្លាហាន​ជាង​គេ។ ទន្ទឹម​នឹង​នេះ ​សូម្បី​​ពី​កុមារភាព​ ក៏​ពួក​គេ​រមែង​ទទួល​បាន​ការ​សរសើរ​​ផង​ដែរ។ ​ភាព​ជោគ​ជ័យ​នេះ​ហើយ ​ដែល​ជំ​រុញ​ឲ្យ​ពូក​គេ​​បណ្ដុះ​ភាព​ឯករាជ្យ សមត្ថភាព ​យ៉ាង​ប៉ិន​ប្រសប់ ដោយ​មិន​បាច់​ពឹង​ផ្អែក​លើ​ប្រាក់​របស់​បុរស​ឡើយ។

រូបតំណាង

​នារី​កើត​ឆ្នាំ​ជូត

មនុស្ស​ស្រី​កើត​ក្នុង​ឆ្នាំ​​នេះ ​​​ត្រូវ​គេ​ចាត់​ទុក​ថា​ភាគ​ច្រើន​ជា​មនុស្ស​មាន​បញ្ញា ​ឆ្លាត​វៀង​វៃ ​និង​​តាំង​ចិត្ត​មុត​មាំ​។ ​​តាម​ក្បួន​ទស្សន៍​ទាយ ​​អ្នក​កើត​ឆ្នាំ​កណ្ដុរ​មាន​ធាតុ​ពី​កំណើត​ក្នុង​ការ​ស្រវេស្រវា​វាសនា​ខ្លួន​ឯង​ឲ្យ​លូត​ធំ​ធាត់ ​ចេះ​ប្រឹង​ប្រែង​មិន​សូវ​ផ្តេក​ផ្តួល​ច្រើន​ឡើយ។ ​គេ​ជា​មនុស្ស​​ដែល​ចេះ​ផ្លាស់​ប្តូរ​ខ្សែ​ជីវិត​និង​​រុញ​ច្រាន​ខ្លួន​ឯង​ទៅ​រក​ភាព​មាន​បាន។ ​ជា​ទូ​ទៅ ​​មនុស្ស​កើត​ឆ្នាំ​នេះ ​ខំ​ប្រឹង​ប៉ុណ្ណា ​ផល​នឹង​ទទួល​បាន​ប៉ុណ្ណឹង​​ដែរ។ ​​

​យ៉ាង​ណា​​មិញ ​មនុស្ស​ស្រី​ឆ្នាំ​ជូត​​​ ជា​​មនុស្ស​មាន​​ភាព​អង់​អាច។ ​នាង​មិន​​រំពឹង​ប្រាក់​ពី​​មនុស្ស​ប្រុស​ឡើយ ។ ​​ទ្រព្យ​លាភ​សំណាង​​ដែល​នាង​ខំ​រក​មក ​ជា​ទ្រព្យ​មាន​សុភមង្គល​និង​ពេញ​ដោយ​ក្តី​សុខ។

រូបតំណាង

​នារី​កើត​ឆ្នាំ​​ខាល

​ថ្វី​ដ្បិត​ជា​មនុស្ស​ស្រី​ក៏​ដោយ ​តែ​​នាង​មិន​ដែល​ទន់​ខ្សោយ​​នោះ​ទេ។ ​​ផ្ទុយ​មក​វិញ ​នារី​កើត​ឆ្នាំ​ខ្លា​ជា​មនុស្ស​ក្លាហាន ​អង់​អាច និង​​រឹង​មាំ​ចេះ​មើល​ថែ​ខ្លួន​ឯង​បាន​ល្អ​។ ​ក្រៅ​ពី​នេះ ​​​គេ​​ពូ​កែ​ខាង​ទំនាក់​ទំនង ​ហើយ​ការ​ប្រាស្រ័យ​របស់​គេ​ជាមួយ​មិត្តភក្កិ​និង​ដៃ​គូ​វិញ ​ភាគ​ច្រើន​មាន​ភាព​ល្អ​ប្រសើរ ​ហើយ​គេ​ក៏​​ជា​មនុស្ស​​ចិត្ត​សណ្តោស​ប្រណី​ផង​ដែរ។ ​ ​​មនុស្ស​ស្រី​ឆ្នាំ​ជូត ​មាន​វា​សនា​មាន​រថយន្ត​​​ជិះ​ដែល​​ចៀស​មិន​ផុត។ ​លើស​ពី​នេះ ​នៅ​ពេល​រៀប​ការ​ ​នាង​ជា​បុគ្គល​ជួយ​ជ្រោម​ជ្រែង​ស្វាមី​ឲ្យ​មាន​បាន ដោយ​ជោគ​លាភ។

រូបតំណាង

​នារី​កើត​ឆ្នាំ​មមី

​​ច្រើន​តែ​ទទួល​បាន​ការ​សរសើរ ​ដោយសារ​តែ​​ការ​ខំប្រឹង​ប្រែង​ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​មើល​ឃើញ​ពី​ទេពកោសល្យ ​ក៏​ដូច​ជា​ភាព​ខ្លាំង​របស់​មនុស្ស​ស្រី​កើត​ឆ្នាំ​នេះ​។ ​ជា​ទូ​ទៅ ​នាង​ជា​មនុស្ស​មាន​ភាព​រឹង​មាំ ​ទំនួល​ខុស​ត្រូវ ​ព្រម​ទាំង​ចេះ​​ច្នៃ​ប្រឌិត​ដើម្បី​ជំរុញ​អាជីព​របស់​ពួក​គេ​ឲ្យ​បាន​លឿន​ដូច​ជា​ខ្យល់​បក់​។

​បើ​និយាយ​ពី​ប្រាក់​កាស​វិញ ​មនុស្ស​ស្រី​ឆ្នាំ​សេះ​ ពូ​កែ​រក​លុយ​មិន​អន់​នោះ​​ទេ ​តែ​គេ​ជា​មនុស្ស​មិន​ចេះ​អួត​អាង។ ​នាង​មិន​ដែល​សម្លឹង​ឃើញ​បុរស​ណា​ម្នាក់​ដោយសារ​តែ​លុយ ​ដើម្បី​រៀប​ការ​ជាមួយ​នោះ​ឡើយ។ ​​​នៅ​ពេល​​បុរស​ដែល​នាង​ស្រលាញ់​បាន​ផ្ដល់​នូវ​ក្តី​ស្នេហា​ជឿ​ជាក់ ​ព្រម​ទាំង​សុវត្ថិភាព​ជូន​​នាង នារី​កើត​ឆ្នាំ​មមី​ប្ដេជ្ញា​បណ្ដុះ​ទំនាក់​ទំនង​ឲ្យ​អស់​ពី​ចិត្ត​​ដោយ​រុញ​រា៕​​

អានបន្ត៖ ​ អ្នកមានបេះដូងបែបណាចំពោះមនុស្សដែលខ្លួនស្រលាញ់បំផុត? រើសឪឡឹកមួយអ្នកនឹងដឹងច្បាស់

ប្រភព៖ phunuvagiadinh ប្រែ​សម្រួល៖ លឹម សុនា