អ្នកមានបេះដូងបែបណាចំពោះមនុស្សដែលខ្លួនស្រលាញ់បំផុត? រើសឪឡឹកមួយអ្នកនឹងដឹងច្បាស់

  • 2020-03-31 08:01:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 4

​តោះ មក​សាក​រើស​រូប​ផ្លែ​ឪឡឹក​ខាង​ក្រោម​ទាំង​អស់​​គ្នា ​ព្រោះ​ពេល​ដែល​អ្នក​រើស​រួច​នោះ​​អ្នក​ច្បាស់​ជា​ដឹង​ខ្លះ​ៗ​ពី​ខ្លួន​ឯង​មិន​ខាន។ ​

​១. រូបទី១

បើ​អ្នក​ជ្រើស​​រើស​រូប​ទី​១ ​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​ឆ្លាត។ ​មិន​តែ​ប៉ុណ្ណោះ ​អ្នក​ជា​មនុស្ស​ពូ​កែ​សង្កេត​ ​វិភាគ​ ចិត្ត​ល្អ​ចំ​ពោះ​មនុស្យ​ជុំ​វិញ​។ ​បើ​​​ជន​ណា​អ្នក​មិន​ទាន់​ស្គាល់​ច្បាស់ ​ អ្នក​មិន​ងាយ​ជឿ​ជាក់​​ដោយ​ងាយ​ស្រួល​នោះ​ទេ។ ជួន​កាល​អ្នក​ជា​មនុស្ស​ទន់​ខ្សោយ ​ហើយ​ក៏​មិន​​ដែល​ឃ្លាន​ពាន​ខ្សែ​បន្ទាត់​របស់​​នរណា​​ដែរ។ ​បុគ្គលិក​លក្ខណៈ​របស់​អ្នក ​គឺ​ជា​បុគ្គល​ស្មោះ​ត្រង់ ​ពេល​ខ្លះ​និយាយ​រហូត​ភ្លេច​គិត ​តែ​ក៏​គ្មាន​គំនិត​​អា​ក្រក់​​ដាក់​នរណា​ឡើយ។ ​​តាម​ពិត​អ្នក​ជា​មនុស្ស​ឆ្លាត​វៃ ​តែ​ចូល​ចិត្ត​បង្ហាញ​អ្នក​ដទៃ​ថា​ខ្លួន​មិន​សូវ​ចេះ ​ឬ​​មិន​ដឹង​តែ​ម្ដង​។ ​អ្នក​ជា​​មនុស្ស​ចេះ​ឈឺ​ឆ្អាល​​ ប៉ុន្តែ​មិន​បង្ហាញ​ត្រង់​ៗ​ថា​អ្នក​ជា​មនុស្ស​ចិត្ត​ល្អ​នោះ​ទេ។

បើនិយាយពីស្នេហាវិញ ​ពេល​ដែល​ស្រលាញ់​នរណា​ហើយ ​​នោះ​ជា​ស្នេហា​ស្មោះ​អស់​ពី​ចិត្ត។ ​តែ​បើ​ស្អប់​ហើយ ​​សូម្បី​សំលេង​​របស់​ម្នាក់​នោះ​ក៏​​មិន​ចង់​លឺ​​ដែរ​។ ​អ្នក​មិន​ផ្ដល់​ឱកាស​ឲ្យ​មនុស្ស​ដែល​ចាក​ចោល​អ្នក​ឡើយ ព្រោះ​អ្នក​ដឹង​ថា​​ជា​រឿង​ដែល​​គ្មាន​ន័យ​បន្ត​ទៀត។

២. រូប​ទី​២

​​បើ​អ្នក​ជ្រើស​យក​រូប​នេះ ​គឺ​​មាន​ន័យ​ថា​អ្នក​​ជា​មនុស្ស​ចាស់​ទុំ​ផ្នែក​ចិត្ត​គំនិត។ អ្នក​ជា​មនុស្ស​មាន​អាថ៌កំបាំង​ខ្ពស់ ​តែ​គួរ​ឲ្យ​ស្ដាយ​ពេល​ខ្លះ​អ្នក​នៅ​តែ​ធ្លោយ​បង្ហាញ​វា​ចេញ​មក ​ទោះ​​ព្យាយាម​ធ្វើ​មិន​ដឹង​ក៏​ដោយ។ ​ភាព​ស្មោះ​ត្រង់​របស់​អ្នក ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ដែល​នៅ​​ក្បែរ​ ​ពិត​ជា​កោត​ស្ងប់​ស្ងែង​ខ្លាំង​ណាស់។ លើស​ពី​នេះ ​អ្នក​ក៏​ចិត្ត​ល្អ​ដាក់​មនុស្ស​នៅ​ជុំ​វិញ​ផង​ដែរ ហើយ​អ្នក​មិន​ខ្វល់​ថា​គេ​មក​ពី​ណា​នោះ​ទេ ​ឬ​ក៏​គេ​ធ្លាប់​មាន​ប្រវត្តិ​បែប​​ណា​ពី​មុន​ឡើយ ​អ្នក​នៅ​តែ​បន្ត​ធ្វើ​ល្អ​និង​គិត​គ្រប់​យ៉ាង​ក្នុង​ផ្លូវ​វិជ្ជមាន​​​មុន​ជា​និច្ច។ ​​នៅ​ពេល​ធ្វើ​ការ​​វិញ ​អ្នក​ជា​​បុគ្គល​ម៉ត់​ចត់ ហើយ​​ជួយ​ជំរុញ​ឲ្យ​គ្រប់​យ៉ាង​សម្រេច​ដោយ​​រលូន​ល្អ ដែល​នាំ​ឲ្យ​អ្នក​ធ្វើ​កា​រ​ជាមួយ​តែ​ងតែ​គោរព​ស្រលាញ់។

​បើ​និយាយ​ពី​ស្នេហា​វិញ ​អ្នក​ហ៊ាន​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​រក្សា​ចំណង​ឲ្យ​បាន​យូរ​អង្វែង និង​ដើម្បី​​ដៃ​គូ​​មាន​សុភមង្គល។ ​តែ​បើ​ថ្ងៃ​ណាមួយ ​អ្នក​ចាប់​បាន​ថា ​មនុស្ស​ដែល​អ្នក​ស្រលាញ់​បាន​ក្បត់​សន្យា​ហើយ​​លួច​មាន​អ្នក​ថ្មី ​អ្នក​​នឹង​ប្រែ​ជា​មនុស្ស​ចិត្​ដាច់​បំផុត ​និង​គ្មាន​ថ្ងៃ​វិល​ត្រលប់​ទៅ​ជួប​គេ​ម្តង​ទៀត​នោះ​ទេ។

៣. ​រូប​ទី​៣

​​​​​​អ្នក​ដែល​កំពុង​ជ្រើស​យក​រូប​នេះ ​មាន​ន័យ​ថា​អ្នក​ជា​មនុស្ស​​​ចេះ​គិត​គូ ​​​មាន​ការ​​រៀប​ចំ​គម្រោង​​ក្នុង​ជីវិត ​​ដើម្បី​ឈាន​ឆ្ពោះ​ទៅ​អនាគត។ ​អ្នក​តែង​ប្រុង​ប្រៀប​ជា​និច្ច​ចំពោះ​រឿង​ដែល​កើត​ឡើង​​បន្ត​​បន្ទាប់ ឬ​ថ្ងៃ​ស្អែក។ ទំនោរ​របស់​អ្នក​តែង​គិត​ពី​បញ្ហា​​ចំពោះ​មុខ​ណាមួយ​ឲ្យ​បាន​លឿន​ជាង​អ្នក​ដទៃ។ ​បើ​និយាយ​ពី​​ពេល​ធ្វើ​ការ​វិញ ​អាច​និយាយ​បាន​ថា​អ្នក​ជា​មនុស្ស​វៀង​វៃ ​គ្រាន់​តែ​អ្នក​​នៅ​មាន​ភាព​ខ្មាស​អៀន ​ទើប​មិន​សូវ​បង្ហាញ​នៅ​ចំពោះ​មុខ​អ្នក​ដទៃ​បែប​នេះ​។ ​បុគ្គលិក​លក្ខណៈ​​វិញ ​ជា​មនុស្ស​និយាយ​ត្រង់ ​គិត​អ្វី​គឺ​និយាយ​​ចេញ​មក​ ​ហើយ​អ្នក​ចេះ​គ្រប់​គ្រង​ពាក្យ​សម្ដី​ទាំង​នោះ ​មិន​ធ្វើ​ឲ្យ​នរណា​មាន​អារម្មណ៍​ឈឺ​ចាប់​ដោយ​សារ​អ្នក​ឡើយ។ ​​ថ្វី​ដ្បិត​មើល​ពី​សម្បក​ក្រៅ ​អ្នក​ដូច​ជា​មនុស្ស​ស្ងប់​ស្ងាត់ ​​ប្រៀ​ប​ដូច​​មនុស្ស​សុភាព​រុយ​ទុំ​មិន​បក់ ​ប៉ុន្តែ​ពេល​មិត្ត​ជិត​ស្និទ្ធ​របស់​អ្នក​​​​បាន​នៅ​ក្បែរ​ ​ទើប​ដឹង​ថា​អ្នក​ជា​មនុស្ស​កំប្លុក​កំប្លែង​ទៅ​វិញ។ ​គ្រាន់​តែ​ពេល​ធ្វើ​អ្វី​មួយ ​​អ្នក​មាន​ភាព​ម៉ត់​ចត់​ប៉ុណ្ណោះ​។

សម្រាប់​ស្នេហា​វិញ ​ហាក់​ពោរពេញ​ដោយ​បញ្ហា​មិន​ចប់​មិន​ហើយ។ ​អ្នក​មាន​បេះ​ដូង​ស្មោះ​ត្រង់ និង​ចិត្ត​ទន់ ដូច្នេះ​​អ្នក​តែង​ផ្ដល់​ឱកាស​ឲ្យ​​មនុស្ស​ដែល​ខ្លួន​ស្រលាញ់​។ ប៉ុន្តែ​ឱកាស​នោះ​ត្រឹម​២​ដង​ប៉ុណ្ណោះ ​បើ​ដល់​លើក​ទី​៣​ហើយ ​អ្នក​នឹង​​ដក​ខ្លួន​ចេញ​ដោយ​មិន​ស្ដាយ ​ស្រ​ណោះ​។ ​ម្យ៉ាង​ទៀត​ ចរិត​និង​ឫកពា​ខាង​ក្រៅ​របស់​អ្នក​នឹង​ខុស​គ្នា​ដូច​មេឃ​និង​ដី​ នៅ​ពេល​ដែល​អ្នក​​ចាប់​ផ្ដើម​ម៉ត់​ចត់​​​ខ្លាំង។

៤. ​រូប​ទី​៤

​សម្រាប់​អ្នក​ជ្រើស​​យក​រូប​​​ចុង​ក្រោយ​នេះ ​មាន​ន័យ​ថា​ ​ជា​បុគ្គល​​ដែល​មាន​វិន័យ​ណាស់​សម្រាប់​ខ្លួន​ឯង។ ​​ធ្វើ​អ្វី​ក៏​ដោយ ​​គឺ​​​ជ្រើស​រើស​ការ​​ធ្វើ​មាន​បែប​បទ ​ជា​ជាង​ធ្វើ​ដោយ​មិន​ដឹង​អ្វី​ទាំង​អស់ ដែល​នេះ​ហើយ​ជា​បុគ្គលិក​លក្ខណៈ​របស់​មនុស្ស​ពេញ​​វ័យ។ ​មុន​ធ្វើ​អ្វី​មួយ ​ទា​ល់​តែ​មាន​ព័ត៌មាន​ច្បាស់លាស់​គ្រប់​គ្រាន់​សិន ​ទើប​អ្នក​សម្រេច​ធ្វើ​​វា​។ ​​​ទន្ទឹម​នឹង​នេះ អ្នក​​មិន​ងាយ​ជឿ​ស្លុង​លើ​នរណា​ដោយ​ងាយ​ៗ​ឡើយ។ ​អ្នក​ផ្អែក​លើ​ព័ត៌មាន​ជាក់​លាក់ ជា​​ជាង​​មាត់​របស់​គេ​ច្រើន​ជាង។ ​កត្តា​នេះ​ធ្វើ​ឲ្យ​ ​អ្នក​ពិត​ជា​មនុស្ស​​មាន​ភាព​ចាស់​ទុំ​ណាស់ ​មិន​​ថា​អាយុ​តិច​ឬ​ច្រើន​ទេ ​អ្នក​ស័ក្ដិសម​ជា​មេ​ដឹក​នាំ​​ច្រើន​ជាង​ធ្វើ​អ្នក​ក្រោម​បង្គាប់។ ​យ៉ាង​ណា​ក៏​ដោយ ​​ពេល​ខ្លះ​អ្នក​ជា​មនុស្ស​ក្បាល​រឹង ​ហើយ​ចាយ​លុយ​​ស្ទើរ​តែ​អស់​ពាក់​កណ្ដាល​នៃ​ចំណូល​ដែល​រក​បាន​ទៅ​ហើយ។ ​ប៉ុន្តែ​អ្នក​មិន​ដែល​​បង្ក​បញ្ហា​ដល់​នរណា​ទេ។

​សម្រាប់​រឿង​ស្នេហា​វិញ ​បើ​ស្រលាញ់​នរណា​ម្នាក់​ហើយ ​គឺ​ពេញ​អស់​ពី​បេះ​ដូង។ អ្នក​នឹង​​រៀប​ចំ​គ្រប់​យ៉ាង​ដើម្បី​គេ ​ដោយ​មិន​រំពឹង​ការ​តប​ស្នង​ត្រលប់​មក​វិញ​ឡើយ។ ​​​ប៉ុ​ន្តែ​បើ​ដៃ​គូ​របស់​​អ្នក​​ធ្វើ​រឿង​លើស​​ជ្រុល​ ស្ទើរ​តែ​មិន​អាច​ទទួល​យក​បាន ​​អ្នក​ក៏​មិន​អាច​ផ្សះ​ផ្សា​ជាមួយ​គ្នា​វិញ​បាន​ដែរ។ អាច​និយាយ​បាន​ថា ​​អ្នក​ជា​មនុស្ស​មាន​ការ​​តាំង​​ចិត្ត និង​តឹង​តែង​ចំពោះ​ស្នេហា។ ​ពេល​ខ្លះ ​អ្នក​គិត​ថា​​រស់​នៅ​ម្នាក់​ឯង​គឺ​ប្រសើរ​ជាង​មាន​​ដៃ​គូ ៕​ ​

​​ ​

ប្រភព៖ liekr ប្រែ​សម្រួល៖ លឹម សុនា