កាយវិការ​ទាំង​ ៥​របស់​មនុស្ស​ប្រុស​ដែល​ស្រឡាញ់​ត្រឹម​តែ​មាត់

  • 2020-03-31 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ដែល​មាន​ក្តី​ស្រឡាញ់​ស្មោះ ​តែងតែ​ចង់​បាន​ការ​យកចិត្ត​ទុក​ដាក់​ពី​ដៃ​គូ​ម្ខាង​ទៀត ​ឲ្យ​ដូច​នឹង​អ្វី​ដែល​ខ្លួន​បាន​ធ្វើ​ចំពោះ​គេ ​ប៉ុន្តែ​គ្រប់​យ៉ាង​មិន​សុទ្ធ​តែ​បាន​ដូច​ចិត្ត​ឡើយ។ ជួនកាល​គេ​គ្រាន់​តែ​បង្ហាញ​កាយវិការ​ឲ្យ​ដូច​ស្រឡាញ់​ ឯ​ការ​ពិត​វិញ​គឺ​ស្រឡាញ់​ត្រឹម​តែ​មាត់​ប៉ុណ្ណោះ ​ដែល​នេះ​ហើយ​ជា​ហេតុ​ផល​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ ស្នេហា​ខ្វះ​ភាព​កក់ក្តៅ​មិន​បាន​អ្វី​ដូច​ចិត្ត​ចង់។

រូបតំណាង

**១. មិន​សូវ​ចង់​ជួប​មុខ​សុខ​ចិត្ត​ឆាត​តាម​ទូរស័ព្ទ៖** ភាគ​ច្រើន​គេ​មិន​សូវ​ចង់​ជួប​មុខ​អ្នក​នៅ​ខាង​ក្រៅ​ទេ ​គេ​សុខ​ចិត្ត​ឆាត​លេង​ជាមួយ​អ្នក​តាម​ទូរស័ព្ទ​វិញ។ មនុស្ស​ប្រុស​ខ្លះ​មាន​អារម្មណ៍​ល្អ​តែ​នៅ​ក្នុង​ឆាត ​តែ​បើ​ជួប​គ្នា​នៅ​ខាង​ក្រៅ​វិញ​បែរ​ជា​ធ្វើ​ខ្លួន​ប្លែក​ៗ​ដូច​មិន​ចង់​និយាយ​រក។

២. ម្តង​បាត់​ម្តង​ឃើញ៖ ពេល​ខ្លះ​គេ​លេច​មុខ​មក ​ពេល​ខ្លះ​ក៏​បាត់​ទៅ​មិន​ដឹង​តាំង​ពី​ពេល​ណា ​ដូច​ជា​ព្រលឹង​ខ្មោច​អ៊ីចឹង។ ជួនកាល​កំពុង​ឆាត​ជាមួយ​គ្នា​សុខ​ៗ​ស្រាប់​តែ​បាត់​ទៅ​ពីរ​បី​ថ្ងៃ​ ហើយ​ពេល​ត្រលប់​មក​វិញ​ក៏​ធ្វើ​ដូច​ជា​គ្មាន​រឿង​អី​កើតឡើង​អ៊ីចឹង។

រូបតំណាង

៣. ចូលចិត្ត​បង្វែរ​ប្រធានបទ៖ ឲ្យ​តែ​និយាយ​រឿង​ទៅ​ថ្ងៃ​អនាគត ​ឬ​រឿង​ស៊ី​ជម្រៅ​បន្តិច ​គេ​នឹង​បង្វែរ​ប្រធានបទ​ទៅ​ជា​អ្វី​ផ្សេង​ភ្លាម​តែ​ម្តង ​ឬ​មិន​ដូច្នោះ​ទេ ​គេ​នឹង​ឆ្លើយ​ខ្លី​ៗ​ម៉ាត់​ៗ​ឲ្យ​តែ​បាន​រួច​ខ្លួន។

៤. ព្យាយាម​យក​លេស​ថា​នៅ​ជាមួយ​មិត្តភក្តិ៖ គេ​ជ្រើសរើស​នៅ​ជាមួយ​មិត្តភក្តិ​ដើម្បី​យក​លេស​គេច​ពី​អ្នក ​ហើយ​ធ្វើ​ដូច​ជា​ខ្លាច​អ្នក​ដទៃ​ដឹង​រឿង។

៥. ធ្វើ​ដូច​ហួងហែង៖ គេ​ធ្វើ​មិន​សូវ​ខ្វល់ខ្វាយ​ពី​អ្នក​ទេ ​តែ​បើ​មាន​បុរស​ផ្សេង​មក​និយាយ​ជាមួយ​អ្នក ​គេ​នឹង​បញ្ចេញ​ចរិត​ហួងហែង​ ធ្វើ​ដូច​ប្រច័ណ្ឌ​ចង់​ស៊ីសាច់​តែ​ម្តង ​មិន​ខុស​ពី​ខ្មោច​ចេញ​ខ្មោច​ចូល​ទេ៕

ចុចអាន៖ស្រឡាញ់​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ​តែ​កុំ​លះបង់​របស់​ផ្ទាល់​ខ្លួន​ទាំង​នេះ​ទៅ​គេ​ឲ្យសោះ

ប្រភព៖ bestie ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម