មករៀនតម្រឹមសក់សេះបែបស្តើងៗ នៅផ្ទះដោយខ្លួនឯង (មានវីដេអូ)

  • 2020-03-30 11:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិន​បើ​អ្នក​​កាត់​ជា​សក់​សេះ​រួច ហើយ​​សក់​នោះ​​ឆាប់​ដុះ​លឿន ប៉ុន្តែ​មិន​ចង់​​ចំណាយ​ទាំង​ពេល​និង​លុយ​កាក់​​​ទៅ​ក្នុង​​ហាង​ញឹក​ញាប់​ពេក គួរ​​ដឹង​​ពី​របៀប​កាត់​សក់​តាម​លំដាប់​លំដោយ​ងាយ​ៗ​​ដូច​ខាង​ក្រោម​។

១. ដំបូង​ត្រូវ​វែក​​សក់​សេះ​​​ឲ្យ​ចេញ​ជា​រាង​ត្រី​កោណ​នៅ​ផ្នែក​ខាងលើ និង​​​គាប​ដង្កៀប​ចូល​គ្នា ហើយ​សក់​ដែល​នៅ​សល់​ត្រូវ​សៀត​នៅ​គុម្ព​ត្រចៀក​មួយ​ឡែក​សិន​។

២. បន្ទាប់​មក​ត្រូវ​យក​ដង្កៀប​ចេញ ហើយ​បែង​ចែក​សក់​ជា​៣​ចំណែក និង​យក​ដៃ​កាន់​តែ​ផ្នែក​កណ្តាល​មុន​គេ។

៣. ប្រើ​ម្រាម​ដៃ​កណ្តាល​និង​ដៃ​នាង​​ដើម្បី​កាន់​និង​ទាញ​សក់​ឲ្យ​តឹង​ចុះ​មក​ក្រោម ហើយ​កន្ត្រៃ​កាត់​ប្រមាណ ២សម ឬ​ត្រឹម​ភ្នែក ទើប​ពេល​​គាប​ប៉ោង​ទៅ​ឃើញ​ស្អាត​មិន​ខើច​ខ្លាំង​ពេក។

៤. ទម្លាក់​សក់​ដែល​នៅ​សល់​ផ្នែក​ចំហៀង ហើយ​ចាប់​ផ្តើម​កាត់​ពី​ចំណុច​កណ្តាល​ ចុះ​មក​ក្រោម​ (បញ្ជិត​តាម​ព្រួញ​ដូច​ក្នុង​រូប) ដើម្បី​​ឲ្យ​សក់​សេះ​មើល​ទៅ​បែប​ធម្មជាតិ។

៥. ប្រើ​ម្រាម​ដៃចាប់​ផ្នែក​កណ្តាល​ដើម្បី​កាត់​បញ្ឆិត​​បន្ថែម (ដូចក្នុង​រូប)​។

៦. តម្រឹម​ផ្នែក​ចំហៀង​បន្ថែម​ឲ្យ​ស្មើល្អ (ដូចក្នុង​រូប)។

​​​៧. បន្ទាប់​តម្រឹម​ផ្នែក​ចំហៀង​ស្មើ​ស្អាត​ទាំង​សង​ខាង​ហើយ ត្រូវ​ចាប់​ផ្នែក​កណ្តាល​ ដើម្បី​កាត់​​រាង​បណ្តេញ​គ្នា មិន​ស្មើ​ត្រង់​ពេក​។

៨. ចុង​ក្រោយ​គ្រាន់​តែ​គាប​ប៉ោង​តិចៗ អ្នក​នឹង​ទទួល​បាន​សក់​សេះ​​បែប​ស្តើង​​ស្រស់​ស្អាត​ដោយ​ខ្លួន​ឯង​៕

ចុចអានបន្ត៖ ងាយៗ វិធីធ្វើម៉ាសសូកូឡាបិតមុខឲ្យក្មេងស្អាត នៅផ្ទះដោយខ្លួនឯង

ប្រភព៖ gangbeauty ប្រែ​សម្រួល៖ ដេត ឈុនអ៉ី