អ្នកអស់​រស​និយម​ និង​រំកិល​ទៅ​រកភាព​ចាស់​គំរឹល​ មាន​សញ្ញា​ទាំង ១១ នេះ​ជាប់​ខ្លួន

  • 2020-03-30 07:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ភាព​ខ្ជិល​ច្រអូស​ ក្នុង​ការ​តុប​តែង​ខ្លួន​ ឬ​ទៅ​ជួប​ជុំ​មិត្ត​ភក្តិ​ ហើយខ្ជិល​សូម្បីតែ​លើក​ទូរស័ព្ទ​ជា​ដើម​ ជា​សញ្ញា​បង្ហាញ​ថា​​អ្នក​លែង​មាន​រស​និយម​ដូច​ពី​មុន​ទៀត​ហើយ​ ហើយ​ខ្សែ​ជីវិត​ប្រែ​ជា​ខ្សោះ​ គ្មាន​ជាតិ​ទៅ​វិញ។​ សញ្ញា​ដែល​បញ្ជាក់​ថា​អ្នក​ទៅ​ជា​ចាស់​គំរឹល​​មាន​ដូច​ជា៖

.​ ចូល​គេង​លឿន​ៗ​រាល់​យប់​ព្រោះ​គិត​ថា​គ្មាន​អ្វី​ត្រូវ​ធ្វើ។​

.​ អ្នក​លែង​ដឹង​ថា​មាន​រឿង​អ្វី​ចេញ​ថ្មី​កំពុង​បញ្ចាំង​ក្នុង​រោង​កុន​ទៀត​ ព្រោះ​អ្នក​ខាន​ស្គាល់​ជាតិ​មើល​កុន​យូរ​​មក​ហើយ។​

.​ អ្នក​ចាប់​ផ្ដើម​ចូល​ចិត្ត​អាន​សៀវភៅ​ រាប់​អាន​មិត្ត​តែ​ជា​មួយ​នឹង​កុំ​ព្យូទ័រ​ និង​ការងារ​ប៉ុណ្ណោះ​។

រូបតំណាង

.​ អ្នក​អត់​ខ្វល់​ថា​ឥលូវ​ ហ្វេសសិន​គេ​ដើរ​ដល់​ថា​នោះ​ទេ​ គឺ​អ្នក​តែង​តែ​ស្លៀក​សម្លៀកបំពាក់​ណា​ដែល​ស្រួល​ខ្លួន​ប៉ុណ្ណោះ។​

.​ ចូល​ចិត្ត​តែ​ធ្វើ​អ្វី​ដដែល​ៗ​ មិន​ចូល​ចិត្ត​ប្ដូរ​ទម្លាប់​ ហើយ​នឹក​ឃើញ​ចង់​តែ​ចំណាយ​ពេល​ជា​មួយ​គ្រួសារ​នោះ​ទេ​ ដោយ​មិន​ចូល​ចិត្ត​ចេញ​ក្រៅ។​

.​ លាប​ក្រែម​តែ​១​ពណ៌​ហើយ​ជ្រើស​រើស​តែ​ពណ៌​ស្រគត់ស្រគំ​ ដោយ​មិន​ហ៊ាន​លាប​ក្រែម​ពណ៌​ស្រស់​ព្រោះ​ខ្លាច​ខ្មាស​គេ។

.​ ពេល​បាន​ឈប់​សម្រាក​យូរ​ម្ដង​ៗ​គិត​តែ​ពី​សម្ងំ​ដេក​ក្នុង​ផ្ទះ​ដោយ​មិន​ចេញ​ក្រៅ​ដើរ​លេង​លំហែ​។​

.​ អ្នក​មិន​មាន​ចិត្ត​ក្លាហាន​សូម្បី​តែ​ប្ដូរ​ម៉ូដ​សក់​ ឬ​ការ​តុបតែង​ខ្លួន​ព្រោះ​ខ្លាច​មើល​ទៅ​ឆ្គង។ ​

.​ ក្រចក​លែង​មាន​ពណ៌​ទៀត​ហើយ​ ហើយ​កាត់​ខ្លី​ៗ​ ព្រោះ​ងាយ​ស្រួល​ធ្វើ​ការ។​

១០.​ អ្នក​ពិបាក​ទទួល​យក​បុរស​ថ្មី​ទៀត​ចូល​ក្នុង​ជីវិត​ ដោយ​សុខ​ចិត្ត​នៅ​ទំនេរ​ម្នាក់​ឯង​ជាជាង​ទទួល​យក​ស្នេហា​ ព្រោះ​ខ្លាច​ឈឺ​ចាប់​ដូច​លើក​មុន​ទៀត។

រូបតំណាង

១១.​ លើ​ខ្លួន​លែង​មាន​ក្លិន​ទឹក​អប់​ក្រអូប​ដូច​ពី​មុន​ទៀត​ ហើយ​ក៏​លែង​សូវ​ចូល​ហាង​សាឡន​ដូច​មុន​ដែរ។​

ក្រោយ​ពី​សង្កេត​មើល​ខ្លួន​ឯង​ថា​អ្នក​មាន​ចំណុច​ទាំង​អស់​នេះ​ អ្នក​អាច​កែ​ប្រែ​ខ្លួន​ឯង​វិញ​បាន​ដោយ​ផ្លាស់​ប្ដូរ​ទម្លាប់​ បរិយាកាស​ និង​បើក​ចិត្ត​រាប់​អាន​មិត្ត​ភក្តិ​ថ្មី​ៗ​ ដើម្បី​ឲ្យ​ជីវិត​មាន​ការ​ផ្លាស់​ប្ដូរ​វិជ្ជមាន​ឡើង​វិញ៕

ចុចអាន៖៦ចំណុចជួយ​អ្នក​ឲ្យ​ផ្លាស់​ប្ដូរ​ពី​​មនុស្ស​ទម្លាប់​អាក្រក់ ទៅ​ជា​មនុស្ស​ជោគជ័យ

ប្រភព៖ bestie ប្រែសម្រួល៖ Pencharm