ប្តី​ល្អ គ្មាន​ថ្ងៃ​​ធ្វើ​រឿង​ ៥​ យ៉ាង​នេះ​ចំពោះ​ប្រពន្ធ​​ឡើយ

  • 2020-03-27 05:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បាន​ជួប​បុរស​ល្អ​ម្នាក់​ចាត់​ទុក​ជា​សំណា​ង​យើង​ហើយ។ បើ​សិន​ជា​ប្ដី​ ពិត​ជា​ស្រលាញ់​យើង​​ពិត​មែន​នោះ គេ​នឹង​មិន​ធ្វើ​រឿង​ទាំង​នេះ​ដាក់​យើងទេ។

១. ទម្លាយ​អាថ៌កំបាំង​ប្រពន្ធ

នៅ​ពេល​ដែល​យើង​សម្រេច​ចិត្ត​ចែក​រំលែក​អាថ៌កំបាំង​ដ៏​ជ្រៅ​ក្នុង​ចិត្ត​ទៅ​កាន់​នរណា​ម្នាក់ មាន​ន័យ​ថា​យើង​ទុក​ចិត្ត​គេ​១០០%​ហើយ។ ដូច​នេះ បើ​សិន​ជា​គេ​ជា​បុរស​ល្អ គេ​នឹង​ជួយ​​រក្សា​អាថ៌កំបាំង​នោះ មិន​មែន​ដើរ​ចែក​ចាយ​ប្រាប់​អ្នក​ដទៃ​ទៀត​ឡើយ។

២. លាក់​បាំង​ការពិត

ការ​កុហក​នៅ​ក្នុង​អាពាហ៍ពិពាហ៍​គឺ​ជា​កត្តា​បំផ្លាញ​ចំណង​ស្នេហ៍​របស់​ប្ដី​ប្រពន្ធ​យើង។ បើ​សិន​ជា​រក​ឃើញ​ថា ស្វាមី​ខ្លួន​បាន​លាក់​បាំង​អ្នក​រឿង​មួយ​ដ៏​យូរ​មក​ហើយ មាន​លទ្ធភាព​ខ្ពស់​ដែល​ចំណង​ស្នេហ៍​របស់​យើង និង​ប្ដី​កំពុង​មាន​បញ្ហា។

រូបតំណាង

**៣. មិន​ឲ្យ​តម្លៃ​គ្រួសារ​ប្រពន្ធ**

ទោះ​បី​ជា​សាច់​ញាតិ​ខាង​ប្រពន្ធ​​យ៉ាង​ម៉េច​ក៏​ដោយ ក៏​ស្វាមី​គ្មាន​សិទ្ធិ​មើល​ងាយ​ខាង​ប្រពន្ធ​នោះ​ទេ។ បើ​គេ​ពិត​ជា​ស្រលាញ់​ប្រពន្ធ​មែន គេ​ត្រូវ​បង្ហាញ​ពី​អាកប្បកិរិយា​គោរព​ចំពោះ​គ្រួសារ​ខាង​ប្រពន្ធ។

៤. ឈប់​មើល​ថែ​ប្រពន្ធ

នៅ​ពេល​ដែល​ប្ដី​អ្នក​លែង​មើល​ថែ និង​យក​ចិត្ត​ទុក​ដាក់​នឹង​ហើយ វា​បង្ហាញ​ឲ្យ​ឃើញ​ថា​គេ​លែង​ស្រលាញ់​យើងទៀត​ហើយ។

៥. រក​ស្រី​ថ្មី

បុរស​តែង​តែ​ត្រូវ​ទាក់​ទាញ​ដោយ​សម្រស់​របស់​នារី តែ​អ្វី​ដែល​សំខាន់​នោះ តើ​គេ​ធ្វើ​ចិត្ត​ខ្លួន​ឯង​បាន​ឬ​អត់។ ស្វាមី​ល្អ នឹង​មិន​ធ្វើ​ឲ្យស្រី​ខាង​ក្រៅ​ពង្វក់​ខ្លួន​បាន​នោះ​ឡើយ បើ​ទោះ​បី​ជា​យើង​ប្រើ​វិធី​អ្វី​ក៏​ដោយ៕

ចុចអាន៖

ប្រភព៖ Eva ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម