ភេសជ្ជៈ ៥ ប្រភេទ ជួយឲ្យអ្នកគេងលក់ស្កប់ស្កល់ទល់ភ្លឺ

  • 2020-03-24 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ត្រូវ​គិត​គូរ​ពី​របរ​រក​ស៊ី​ផង​ធ្វើ​ការ​ផង​​ថែម​ទាំង​អស់​កម្លាំង​ទៀត តែ​ដល់​ពេល​យប់​ឡើង​បែរ​ជា​គេង​មិន​លក់​ទៅ​វិញ​។ ពិត​ណាស់​ក្នុង​​មួយ​យប់ អ្នក​ត្រូវ​គេង​ឲ្យ​បាន​យ៉ាង​តិច​ចាប់​ពី ៧-៩​ម៉ោង ដើម្បី​ជួយ​ឲ្យ​​សុខភាព​រឹង​មាំ អារម្មណ៍​​ស្រស់​ថ្លា។ ហេតុនេះ​កុំ​បណ្តោយ​យូរ​ពេក ប្រសិន​បើ​អ្នក​មាន​​បញ្ហា​គេង​មិន​លក់​ឬ​បាន​តិច​ខ្លាំង គួរ​រក​វិធី​ជំនួយ​​កែ​ខៃ​ឲ្យ​បាន​ទាន់​ពេល​វេលា​។

ខាង​ក្រោម​នេះ​សុទ្ធ​សឹង​តែ​ជា​ភេសជ្ជៈ​ដែល​​អាច​ជួយ​​ឲ្យ​អ្នក​គេង​លក់​ស្កប់ស្កល់​ទល់​ភ្លឺ​តែ​ម្តង​។

១. ទឹក​ដោះ​គោ​​ក្តៅ​ឧណ្ណៗ

​ទឹក​ដោះ​គោ​​ក្តៅ​ឧណ្ណៗ ជា​ជម្រើស​ដ៏​ល្អ​ដែល​អាច​ជួយ​ឲ្យ​អ្នក​គេង​លក់​ស្រួល​ស្កប់ស្កល់។ វា​ផ្ទុក​ទៅ​ដោយ​សារធាតុ Tryptophan ដែល​​ចូល​ទៅ​បង្កើន​ Serotonin​ ក្នុង​ខួរក្បាល ជំនួយ​សុខភាព​ ធ្វើ​ឲ្យ​អារម្មណ៍​ស្រស់​ថ្លា មិន​​ភ្ញាក់​​នៅ​ពាក់​កណ្តាល​អធ្រាត្រ​។

២. ទឹក​ផ្លែ​ឆឺរី

​​​ទឹក​ផ្លែ​ឆឺរី​ក៏​មិន​ខុស​ពី​ទឹក​ដោះ​គោ​ប៉ុន្មាន​ដែរ ព្រោះ​វា​មាន​ផ្ទុក​នូវ​សារធាតុ​ឈ្មោះ​​ថា  Tryptophan ថែម​ទាំង​ផលិត​អ័រម៉ូន​មេតាលុនីន ដែល​ជួយ​ឲ្យ​គេង​លក់​ស្រួល​​និង​បាន​យូរ​ម៉ោង​ពេញ​មួយ​យប់។

៣. ទឹក​ដូង

ទឹក​ដូង​សម្បូរ​សារធាតុ ម៉ាញេស្យូម​និង​ប៉ូតាស្យូម ជាតិ​រ៉ែ​២​ប្រភេទ ដែល​មាន​តួនាទី​សម្រួល​ដល់​សាច់​ដុំ និង​គេង​លក់​ផង​ដែរ​។ លើស​ពី​នេះ វាក៏​​អាច​ជួយ​កាត់​បន្ថយ​សម្ពាធ​ឈាម និង​ការ​ហើម​ក្រលៀន​ទៀត​ផង​។

៤. តែ​បៃតង

ដោយ​សារ​ក្នុង​តែ​បៃតង​​សម្បូរ​​ទៅ​ដោយ​សារធាតុ​ប្រឆាំង​​អុកស៊ីតកម្ម ដូច្នេះ​អ្នក​អាច​ផឹក​បាន​មិន​ថា​ពេល​ព្រឹក​ថ្ងៃ​ឬ​យប់​នោះ​ទេ។ វា​ដើរ​តួនាទី​យ៉ាង​សំខាន់ ក្នុង​ការ​ជួយ​​ឲ្យ​រាង​កាយ​បាន​ធូរ​ស្រាល សម្រួល​ផ្នែក​សាច់ដុំ ធ្វើ​ឲ្យ​អ្នក​គេងលក់​​មិន​រសាប់រសល់​។​

៥. ទឹក​ដោះគោ​អាល់ម៉ុន

​​​​​​​​​អាល់ម៉ុន​​មាន​សារធាតុ​សំខាន់​ជា​ច្រើន​ដែល​រាង​កាយ​ត្រូវ​ការ។ វា​មាន​​សារធាតុ​​ម៉ាញ៉េស្យូម​និង​ជាតិ​រ៉ែ​​ខ្ពស់ ដែល​នាំ​ឲ្យ​អ្នក​គេង​លក់​អារម្មណ៍​ល្អ។ នហេតុ​នេះ​ហើយ​​ទើប​បាន​ជា អ្នក​ដែល​ជួប​ប្រទះ​បញ្ហា​គេង​ពុំ​លក់​មិន​ដែល​មើល​រំលង​ទឹក​ដោះ​គោ​អាល់ម៉ុន​នោះ​ទេ៕

ចុចអានបន្ត៖ របស់​ប្រើប្រាស់​ទាំង​៧​ក្នុង​ផ្ទះ​ផ្ទុក​មេរោគ​ច្រើន តែ​បែរ​ជា​មើល​រំលង​មិន​ព្រម​សម្អាត

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម