កុំចាំទាល់តែមានក្លិនខ្លួនភាយខ្លាំង គេឯងពិបាកនៅជិត ទើបរកវិធីដោះស្រាយ! មកដឹងមូលហេតុទាំងនេះ ទុកមុនក៏ល្អ

  • 2020-05-27 03:00:00
  • ចំនួនមតិ 10 | ចំនួនចែករំលែក 74

ក្លិនខ្លួនគឺត្រូវបានដឹងថាជាក្លិនមិនល្អនៅលើរាងកាយនៅពេលបាក់តេរីរស់នៅលើស្បែកបំបែកញើសទៅជាអាសុីដ។ ក្លិនខ្លួននេះដែរ ជាធម្មតាកើតឡើងនៅកន្លែងដូចជា ក្លៀក ជើង សក់ ក្បាលពោះ និងផ្នែកផ្សេងៗទៀតនៃរាងកាយ។ ក្លិនខ្លួនរបស់មនុស្សម្នាក់អាចជះឥទ្ធិពលផ្សេងៗគ្នារួមមាន សុខភាព របបអាហារ  ភេទ និងការប្រើប្រាស់ថ្នាំ។ ចង់ដឹងថាមូលហេតុអ្វីបានជាបង្ក​ឲ្យមានក្លិនក្លៀក​កើតឡើង​នោះ​សូម​អាន​នូវខាងក្រោម៖

១. របបអាហារ

រូបតំណាង

របបអាហារគឺមិនមែនជាប្រភពនៃការបង្កក្លិនខ្លួនតែមួយយ៉ាងនោះទេ។ ក្លិនខ្លួននោះផងដែរ ភាគ​ច្រើនគឺកើតពី​ដំណើរ​ការ​នៃមេតាប៉ូលីសដែលផលិតជាសមាសធាតុងាយបង្កទៅជា VOCs ជាម៉ូលេគុលហួតបណ្តាលឱ្យ មាន​ក្លិន។ នៅក្នុងករណីមួយចំនួន អាហារជម្រុញឲ្យក្លិន​ខ្លួនកើតឡើង​ជាញើស​នៅពេល​ដែលរាងកាយ​របស់​អ្នក​មិនអាចបំបែកសមាសធាតុមួយចំនួននៅក្នុងអាហារបានត្រឹមត្រូវ។ ​ខ្ទឹមសក៏ជាមូលហេតុចំបងនៃបញ្ហានេះ​ វា​ផ្ទុកទៅ​ដោយស្ពាន់ធ័រហើយបំពុលដោយញើស។ អាហារដែល​អ្នកញ៉ាំ​ក៏អាចប៉ះ​ពាល់​ដល់​ខ្យល់ដង្ហើម​ដូចជា ខ្ទឹមបារាំង គ្រឿងស្រវឹង និងសាច់ត្រីជាដើម។

២. ភាពតានតឹង

រូបតំណាង

ប្រសិនបើមិនទាក់ទងជាមួយនឹងចំណីអាហារដែលអ្នកបរិភោគទេ ការខ្វាយខ្វល់របស់អ្នក​អាចចោទ​ជាបញ្ហា​នៃ​ការ​បង្កក្លិនក្លៀក។ ការនឿយហត់ បន្ទុកការងារ ទំនាក់ទំនងស្នេហា សុទ្ធតែ​ជាកត្តា​បង្កឲ្យ​អ្នក​មាន​ក្លិន​ខ្លួនបាន​យ៉ាង​រហ័ស។ រាងកាយរបស់អ្នកមានក្រពេញញើសពីរគឺ eccrine និង apocrince។ ក្រពេញ eccrine មាននៅគ្រប់ទីកន្លែងនៃរាងកាយផលិតញើសទឹកនៅពេលណាធ្វើលំហាត់ប្រាណបញ្ចេញកម្លាំង។ រីឯក្រពេញ apocrine វិញវាមាននៅលើក្លៀក ក្រលៀន ហើយផលិតញើសខ្លាញ់ជាច្រើនប្រភេទផ្សេងគ្នា។ នៅពេលអ្នក​មាន​បញ្ហា​ថប់អារម្មណ៍ ក្រពេញ apocrine នឹងបើកឡើងក្រពេញនៅ​លើក្លៀកនិង​បាក់តេរី​ចាប់ផ្តើម​កើត​ទៅ​ជា​ក្លិន។

៣. លក្ខខណ្ឌវេជ្ជសាស្ត្រ

រូបតំណាង

ក្លិនខ្លួនក៏អាចបណ្តាលមកពីបញ្ហាថ្លើម ជំងឺទឹកនោមផ្អែម និងការចុះខ្សោយតម្រងនោមជាដើម។ ប្រសិន​បើអ្នក​មាន​បញ្ហា​ណាមួយក្នុងចំណោមខាងលើ អ្នកនឹងមានក្លិនក៏ដូចជាញើសមិនល្អនៅលើរាងកាយ។ ក្នុងករណីអ្នកមានអារម្មណ៍ថាខ្លួនមានញើសឬក្លិនខ្លួនហួសប្រមាណវាជាការល្អប្រសិនបើអ្នកទៅពិភាក្សាជាមួយវេជ្ជបណ្ឌិត៕

អ្នកអាចមានក្លិនក្លៀកក្រអូប និងបង្កើនភាពទាក់ទាញឡើងវិញ ដោយគ្រាន់តែប្រើប្រាស់ផលិតផលថ្មី Blooming Cream ដែលមានគុណភាពខ្ពស់ តម្លៃសមរម្យ និងមានការទទួលស្គាល់ពីប្រទេសកូរ៉េ (ID Hospital)។

ព័ត៌មានបន្ថែមសូមចូលទៅកាន់ Facebook page ៖The V Mask ឬទូរសព្ទទៅលេខ ០១០ ៥២៣ ៥៣៣

រូបភាព៖ Pinterest

ចុចអានបន្ត៖

បើអ្នកមិនចង់មានទុក្ខនៃបញ្ហាក្លៀកទាំង ៣នេះទេ សូមអាននូវអត្ថបទខាងក្រោម

​អ្នកខ្វះវីតាមីន K កុំភ្លេចបន្លែផ្លែឈើទាំងនេះ

ប្រភព៖ allure ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន