បើ​លែង​ស្រលាញ់​គ្នា​ហើយ មិត្តភ័ក្ដិ​ក៏​មិន​បាច់​ធ្វើ​ដែរ

  • 2020-03-20 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មិន​មែន​អ្នក​រាល់​គ្នា​សុទ្ធ​តែ​អាច​ធ្វើ​ជា​មិត្តភ័ក្ដិ​ក្រោយ​បែក​គ្នា​នោះ​ទេ។ ស្រលាញ់​គឺ​ជា​រឿង​មួយ ពេល​ដាច់​គ្នា​ធ្វើ​ជា​មិត្តភ័ក្ដិ​គឺ​ជា​រឿង​មួយ​ផ្សេង​ទៀត។ លែង​ស្រលាញ់​គ្នា ឬ​បែក​គ្នា​ដោយ​មូលហេតុ​ណា​មួយ​គឺ​ពិបាក​មើល​មុខ​គ្នា​ត្រង់​ពេល​ជួប​គ្នា​ណាស់ ព្រោះ​ប្រាកដ​ជាមួយ​មាន​ម្នាក់​ដែល​ស្អប់​ម្នាក់​ទៀត​ដោយ​ប្រការ​ណាមួយ ហើយ​នឹង​មាន​មនុស្ស​ម្នាក់​​ទៀត​ដែល​មិន​ទាន់​អស់​អាល័យ​ពី​អ្នក​ចាស់។ បើ​មុខ​គ្នា​មើល​មិន​ត្រង់​ផង បែក​គ្នា​ហើយ មិត្តភ័ក្ដិ​ក៏​មិន​បាច់​ធ្វើ​ដែរ។

ទេវតា​ពិត​ជា​មិន​តាម​ចិត្ត​មនុស្ស​មែន។ កាល​ពី​មុន ពេល​ស្រលាញ់​គ្នា មាន​អារម្មណ៍​ថា​អាច​នឹង​នៅ​ជា​មួយ​គ្នា​គ្មាន​ពេល​បែក តែ​ដល់​ពេល​ដាច់​គ្នា​ហើយ ដើរ​ចេញ​ទៅ​ដូច​ជា​មនុស្ស​មិន​ស្គាល់​គ្នា ដើរ​កាត់​គ្នា​ដូច​មនុស្ស​មក​ពី​ភព​២​ផ្សេង​គ្នា។ បែក​គ្នា​អាច​នៅ​ធ្វើ​ជា​មិត្តភ័ក្ដិ​បាន តែ​ករណី​នេះ​មាន​តិច​បំផុត។ នៅ​ពេល​ដែល​មនោសញ្ចេតនា​លែង​ដូច​ដើម ហាក់​ដូច​អ្វី​ៗ​ទាំង​អស់​គឺ​ដួល​រលំ​គ្មាន​សល់​អ្វី​ទាំង​អស់។

នៅ​លើ​ផ្លូវ​អ៊ូអរ បើ​សិន​ជា​អចេតនា​ជួប​មុខ​គ្នា សូម​បញ្ចេញ​ស្នាម​ញញឹម​មួយ ហើយ​ដើរ​កាត់​ទៅ។ ផែនដី​តាំង​ពី​ដើម​ឡើយ​គឺ​មាន​រាង​មូល ដើរ​ទៅ​ហើយ​ប្រាកដ​ជា​មាន​ដើរ​មក​វិញ។ គង់​មាន​ថ្ងៃ​យើង​នឹង​ជួប​គ្នា​ជា​មិន​ខាន។ អ្វី​ដែល​ហួស​ហើយ ឲ្យ​វា​ទៅ​ចុះ អ្វី​ដែល​មិន​មែន​ជា​របស់​យើង ជា​រៀង​រហូត​វា​នឹង​មិន​មែន​ជា​របស់​យើង។

អោយ​ធ្វើ​ជា​មិត្តភ័ក្ដិ​យ៉ាង​ម៉េច បើ​កំឡុង​ពេល​ស្រលាញ់​គ្នា រាល់​ចរិត​អាក្រក់​របស់​គ្នា​សុទ្ធ​តែ​ដឹង​អស់​ហើយ។ អ្វី​ៗ​ដែល​បង្ហាញ​មុន​ពេល​ស្រលាញ់​គ្នា​ជា​ផ្លូវការ គ្រាន់​តែ​ល្បែង​ឆ្ពិន​ភ្នែក​ទាំង​អស់។

មិន​បាច់​កុហក​ខ្លួន​ឯង​ថា​រឹង​មាំ​ក្រោយ​បែក​គ្នា​នោះ​ឡើយ នៅ​ក្មេង​ឈឺចាប់ និង​យំ​ឲ្យ​អស់​ចិត្ត​ទៅ។ គ្រាន់​តែ​ថា​កុំ​បង្ខំ​ចិត្ត​ធ្វើ​មិត្តភ័ក្ដិ​នឹង​គ្នា​ពេល​ដែល​ចិត្ត​មិន​ចង់​នោះ៕

ប្រភព៖ Guu ប្រែសម្រួល៖ Caramel

អត្ថបទពេញនិយម