គិលានុបដ្ឋាយិកា​កូរ៉េ​រង​របួស​ពេញ​មុខ​ដោយ​សារ​ពាក់​ម៉ាស និង​វ៉ែនតា​ជាង​១០​ម៉ោង​ក្នុង​១​ថ្ងៃ

  • 2020-03-20 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ដើម្បី​សង្គ្រោះ​អ្នក​ជំងឺ​រាប់​រយ​អ្នក​ក្នុង​មួយ​ថ្ងៃ ដូច​នេះ​ពេទ្យ​នៅ​តំបន់ Daegu ប្រទេស​កូរ៉េ​ត្រូវ​ការ​ពារ​ខ្លួន​​ឯង​យ៉ាង​ម៉ត់ចត់​ដើម្បី​កុំ​ឲ្យ​ឆ្លង​ដល់​ខ្លួន​ឯង ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​មុខ​របស់​ពួក​គេ​រង​របួ​ស​ជា​ទម្ងន់​ដោយ​សារ​ខ្សែ​ម៉ាស និង​ដង​វ៉ែនតា។

ក្រោយ​វេន​ប្រចាំ​ការ​របស់​ខ្លួន គ្រប់​ពេទ្យទាំង​អស់​នៅ​មន្ទីរពេទ្យ  Dongsan Daegu នៅ​ខេត្ត Daegu ប្រទេស​កូរ៉េ ត្រូវ​បិត​បង់​បិត​ដំបៅ​នៅ​លើ​ខ្ទង់​ច្រមុះ ថ្ងាស និង​ថ្ពាល់​យ៉ាង​ស្អេក​ស្កះ ដោយ​សារ​តែ​រង​របួ​ស​ពី​ការ​ពាក់ម៉ាស និង​វែ់នតា​ការពារ​វីរុស​ច្រើន​ម៉ោង​ពេក។

ចាប់​តាំង​ពី​ពេល​វីរុស Covid 19 ចាប់​ផ្ដើម​ផ្ទុះ​ឡើង​នៅ​ប្រទេស​កូរ៉េ តំបន់​ខាង​លើ​គឺ​ជា​តំបន់ដែល​រង​ការ​ប៉ះ​ទង្គិច​ខ្លាំង​បំផុត។ អាស្រ័យ​ហេតុ​នេះ​ហើយ វេជ្ជបណ្ឌិត​នៅ​ក្រុង​នេះ​ត្រូវ​ធ្វើ​ការ​ជាង​១០​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ។

ទន្ទឹម​នឹង​ការ​ព្យាបាល​ឲ្យ​គេ ពេទ្យ​ទាំង​អស់​ក៏​ប្រើ​ម៉ាស​ច្រើន​ជាន់ និង​វ៉ែន​តា​ដើម្បី​ការពារ​ខ្លួន​ឯង​ពី​ការ​ឆ្លង​រោគ​ពី​អ្នក​ជំងឺ​ផង​ដែរ។ ដូច​នេះ ក្រោយ​វេន​របស់​ខ្លួន​ ពេទ្យនីមួយ​ៗ​សុទ្ធ​តែ​ត្រូវ​ខ្សែម៉ាស និង​ដង​វ៉េន​តា​សុវត្ថិភាព​ ធ្វើ​ឲ្យ​រលាត់​ស្បែក​មុខ​ជា​ច្រើន​កន្លែង។ ក្រោយ​ពេល​កម្រង​រូបភាព​ទាំង​នេះ​ត្រូវ​បាន​ដាក់​បង្ហាញ ប្រជាជន​កូរ៉េ​បាន​បង្ហាញ​ពី​ភាព​ក្ដុកក្ដួល​របស់​ខ្លួន និង​ថ្លែង​អំណរគុណ​ដល់​ក្រុម​វេជ្ជពេទ្យួ​ដែល​តស៊ូ​លះ​បង់ កម្លាំង​ញើស​ឈាម ខណៈ​ប្រទេស​កំពុង​ជួប​រឿង​បែប​​នេះ៕

អានបន្ត៖ ​ ហេតុផលនៅពីក្រោយ ការផ្ទុះឡើងយ៉ាងលឿននៃកូវីដ១៩នៅអ៉ីតាលី

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម