វិធីសាស្រ្តសាងទំនុកចិត្តដោយបើកចំហ ដើម្បីក្លាយជាខ្លួនឯងពិតប្រាកដ
- 2020-03-19 08:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិធីសាស្រ្តសាងទំនុកចិត្តដោយបើកចំហ ដើម្បីក្លាយជាខ្លួនឯងពិតប្រាកដ
ទំនុកចិត្តគឺជារឿងសំខាន់ក្នុងការរួមបញ្ចូលនូវភាពជោគជ័យក្នុងការរស់នៅរបស់មនុស្សគ្រប់គ្នា។ ហ៊ានធ្វើអ្វីដែលត្រឹមត្រូវ រហូតដល់អាចរកឃើញចំណូលចិត្តផ្ទាល់ខ្លួនបាន ដែលនោះទើបជារឿងសប្បាយនិងរំភើបចិត្ត។ ដូច្នេះ សម្រាប់អ្នកដែលមានអារម្មណ៍ថា ពួកគេនៅអៀនប្រៀន ឬក៏ខ្លាចក្នុងការសាងកំហុសរហូតមិនហ៊ានធ្វើអ្វីសោះ គួរសាកល្បងបំពេញតាមវិធីសាស្ត្រទាំងនេះ។ សាងទំនុកចិត្តដើម្បីផ្លាស់ប្ដូរការរស់នៅឲ្យបានប្រសើរ។
**១. កុំខ្វល់ពីអ្នកដទៃច្រើនពេក**
តាមពិតទៅ ការលំបាកផ្លូវចិត្តរបស់មនុស្សសព្វថ្ងៃមកពីពួកគេខ្វាយខ្វល់ពេកខ្លាចអ្នកដទៃមើលមកពួកគេក្នុងក្រសែភ្នែកបែបណា។ មិនថាល្អឬអាក្រក់ លទ្ធផលគឺអាស្រ័យលើអ្នកហ៊ានគិតពីវាកម្រិតណានោះទេ។
២. កត់ត្រានូវគុណសម្បត្តិរបស់អ្នក
នៅពេលអ្នកទំនេរ សូមសាកល្បងចំណាយពេលបន្តិចគិតថាតើអ្នកមានគុណសម្បត្តិអ្វីខ្លះ។ បន្ទាប់មកសរសេរលើក្រដាសនូវអ្វីដែលអ្នកមាន។ ទាំងអស់នេះនឹងធ្វើឲ្យអ្នកកាន់តែជឿជាក់លើខ្លួនឯង ព្រោះអ្នកមិនអន់ដូចអ្វីដែលគេនិយាយនោះទេ។
៣. តែងតែគិតអំពីខ្លួនឯង
ចេះគោរពខ្លួនឯង មោទកភាពខ្លួនឯង និងតែងតែសប្បាយចិត្តចំពោះខ្លួនឯង គឺជាវិធីល្អបំផុតដើម្បីធ្វើឲ្យខ្លួនឯងកាន់តែមានទំនុកចិត្តត្រលប់មកវិញ។ ព្រោះគ្មានអ្វីជះឥទ្ធិពលមកលើយើង ក្រៅពីចិត្តរបស់យើងខ្លួនឯងនោះទេ៕
អានបន្ត៖ ក្លាយជាមនុស្សសំខាន់ បើមនុស្សស្រីគោរព និងឲ្យតម្លៃខ្លួនឯងត្រង់ ៥ ចំណុចនេះ