​ធ្វើ​ជា​អ្នក​កំដរ​កូន​ក្រមុំ អ្នក​នឹង​ជួប​ប្រទះ​រឿង​ពិសេស​ ៤ យ៉ាង

  • 2020-03-17 10:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​កំដរ​កូន​ក្រមុំ​​ក៏​ជា​​មនុស្ស​សំខាន់​ផង​ដែរ​នៅ​ថ្ងៃ​រៀប​មង្គល​ការ​​ព្រោះ​​អ្នក​កំដរ​​គឺ​​ជា​អ្នក​ដែល​ជិតស្និទ្ធ​បំផុតជាមួយ​​កូន​ក្រមុំ ព្រម​ទាំង​ជា​អ្នក​ជួយ​រៀប​ចំ​កម្មវិធី​ផ្សេង​ៗ​ឲ្យ​ដំណើរ​ការ​ទៅ​រលូន​​។ តើ​អ្នក​ដឹង​ទេ​ថា​មាន​រឿង​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ដែល​អាច​កើត​ឡើង​ពេល​អ្នក​ធ្វើ​ជា​អ្នក​កំដរ​​ក្នុង​ពិធី​មង្គល​ការ៖

រូបតំណាង

**១. ​​ការ​សម្រេច​ចិត្ត​របស់​កូន​ក្រមុំ​តែង​មាន​យោបល់​អ្នក​ជា​និច្ច​៖** ជា​ពិសេស​គឺ​ការ​ស្លៀក​ពាក់​នេះ​តែ​ម្ដង។ កូន​ក្រមុំ​គ្មាន​រត់​រក​នរណា​ដើម្បី​សួរ​នាំ​​ក្រៅ​ពី​អ្នក​កំដរ​នោះ​ទេ​។

២. ទទួល​បាន​បទ​​ពិសោធន៍​​ស្នេហា​ល្អ​ៗ៖ ពេល​ធ្វើ​​ជា​អ្នក​កំដរ​ អ្នក​នឹង​មាន​ឱកាស​បាន​ជជែក​ស៊ី​ជម្រៅ​អំពី​រឿង​ផ្សេង​ៗ​ដោយ​រួម​ទាំង​រឿង​​ស្នេហា​ផ្អែម​ល្ហែម​របស់​កូន​កំលោះ​និង​កូនក្រមុំ​​ផង​ដែរ​។

៣. ធ្វើ​ជា​សាក្សី​នៅ​ថ្ងៃ​សំខាន់​បំផុត​ក្នុង​ជីវិត​កូនកំលោះ​កូន​​ក្រមុំ៖ វា​ជា​បទ​ពិសោធន៍​មួយ​ដ៏​ល្អ​ក្នុង​ជីវិត​ដែល​អ្នក​បាន​ឃើញ​ និង​រួម​ចំណែក​ក្នុង​ថ្ងៃ​ដ៏​សំខាន់​បំផុត​របស់​​​ពួក​គេ។​ នេះ​គឺ​ជា​អនុស្សាវរីយ៍​មួយ​យ៉ាង​ជ្រាល​ជ្រៅ។ ​​

​​ ៤.​ ជា​អ្នក​ផ្ដល់​ជំនួយ​យ៉ាង​សំខាន់​ដល់​ក្រមុំ៖ អ្នក​នឹង​បាន​ជួប​ទាំង​អស់​ទាំង​ពេល​សប្បាយ​ និង​ពេល​រំភើប​នៅ​ក្នុង​ពិធី​ ហើយ​អ្នក​ក៏​ជា​ជំនួយ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​កូនក្រមុំ​រៀប​ចំ​អ្វី​ៗ​ឲ្យ​រលូន​ផង​ដែរ៕

រូបតំណាង

ចុច​អាន៖ ម្យ៉ាង​ដែរ​​! ​សាក់​រូបតូ​ច​ៗ​​​ជាមួយ​មិត្តភ័ក្ដិ​បង្ហាញ​​មិត្ត​ភាព​ម៉ឺន​ឆ្នាំ​ ស្រី​ៗ​ណា​​ចង់​បាន​​ខ្លះ?

ចុច​អាន៖ មិន​គួរ​ឲ្យ​ជឿ! សកម្មភាព​កម្សាន្ត​ទាំង​ ៥ នេះ​​មាន​ប្រយោជន៍​ច្រើន​ដល់​ការ​ចង​ចាំ​របស់​យើង

ប្រភព៖ elitedaily ប្រែសម្រួល៖ Chhai Yarith

អត្ថបទពេញនិយម