មើល​យ៉ាង​ណា​ក៏​ស្អាត​ទាក់​ភ្នែកជាមួយ​ឈុត​អាវ​ស​ ខោវ​ខូវ​ប៊យ​សាមញ្ញៗ

  • 2020-03-16 09:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មនុស្ស​ស្រី​ច្រើន​តែ​ជួប​ការ​លំបាក​ពេល​ត្រូវ​ជ្រើស​រើស​ម៉ូដ​សម្លៀកបំពាក់​ទៅ​ក្រៅ​ម្តងៗ។ ថ្ងៃ​ខ្លះ រើស​អាវ​ដែល​ត្រូវ​ចិត្ត​ហើយ​បែរ​ជា​មិន​ដឹង​រើស​ខោ​អ្វី​ ឬ រើស​បាន​ខោ​ហើយ​តែ​ផ្គុំ​ទៅ​មិន​សម​នឹង​អាវ​ជា​ដើម។ ​ដើម្បី​កុំ​ឱ្យ​ចំណាយ​ពេល​យូរ​ នារី​គួរ​តែ​ជ្រើស​រើស​នូវ​ឈុត​ណា​ដែល​សាមញ្ញ ងាយ និង ចំណាយ​ពេល​តិច​បំផុត។

ពេល​ដែល​ពិបាក​សម្រេច​ចិត្ត​ម្តងៗ មិត្ត​នារី​គួរ​តែ​ជ្រើស​រើស​ប្រភេទ​ខោ​ខូវប៊យ​ទៅ​គឺ​មិន​ខក​បំណង​ឡើយ។ ​ចំណុច​ដ៏​ពិសេស​មួយ​នៃ​ប្រភេទ​ខោ​ខូវប៊យ​គឺ អ្នក​​អាច​ធ្វើ​ការ​ផ្គុំ​វា​​​ជាមួយ​អាវ​ប្រភេទ​ណា​ក៏​បាន​​ដែរ ព្រោះ​វា​មិន​សូវ​រើស​ម៉ូដ​អាវ​ ឬ ពណ៌​អាវ​ប៉ុន្មាន​ទេ។ ទោះ​ជា​យ៉ាង​ណា​ សម្រាប់​អ្នក​ដែល​ប្រញាប់​ ឬ មាន​ពេល​តិច​ បើ​យក​ល្អ​គឺ​គួរ​តែ​ទាញ​យក​ខោ​ខូវប៊យ ១ និង អាវ​ស​មួយ​ជា​ការ​ស្រេច ព្រោះ​ថា​ខោ​ខូវប៊យ និង អាវ​ស​ជា​ឈុត​សម្លៀកបំពាក់​ដែល​មាន​ភាព​លេចធ្លោ​ និង​ មើល​ទៅ​ស័ក្តិសម​បំផុត។

  • អាវ​ស ផ្គុំ​ជាមួយ​ខោ​ខូវប៊យ​ជើង​វែង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
  • អាវ​ស​ ផ្គុំ​ជាមួយ​ខោ​ខូវ​ប៊យ​ជើង​ខ្លី
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង

រូបភាព៖ Pinterest

ចុចអានបន្ត៖ សាមញ្ញពេកមិនគ្រប់គ្រាន់ទេ! មកដឹងពីប្រភេទម៉ូដសក់ដែលជួយឱ្យអ្នកមើល​ក្មេង​ជាង​វ័យ​យ៉ាងតិច ៥ ​ឆ្នាំ​​

អត្ថបទ៖ Siyou Tang

អត្ថបទពេញនិយម