រៀបចំគម្រោងឲ្យកាន់តែល្អ នោះការរស់នៅក៏មិនសូវបង្កើតកំហុសច្រើន

  • 2020-03-13 07:41:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

​តើ​អ្នក​ធ្លាប់​កត់​ចំណាំ​​ទេ​ថា​នៅ​ពេល​អ្នក​ធ្វើ​រឿង​អ្វី​មួយ​ដោយ​គ្មាន​ការ​រៀប​ចំ​​ជា​មុន ​វា​​ហាក់​ដូច​ជា​​មិន​រលូន​សោះ។ ​​មិន​បាច់​ទាល់​តែ​ធ្វើការ​ទើប​ត្រូវ​ការ​គម្រោង​ជាមុន​ឡើយ ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​ក៏​គួរ​មាន​ដែរ។ ​​វា​នឹង​ជួយ​អ្នក​ឲ្យ​កាត់​បន្ថយ​កំហុស​បាន​តិច​តួច ​ហើយ​ធ្វើ​កិច្ច​ការ​ងារ​បាន​រហ័ស​​ជាង​មុន។

រូបតំណាង

**​១. រៀប​ចំ​ឲ្យ​រួច​រាល់​មុន​ចូល​គេង**

​សម្រាប់​អ្នក​ពូកែ​ភ្លេច​ ឬ​ក៏​មាន​រឿង​ច្រើន​ត្រូវ​រៀប​ចំ​នៅ​ពេល​ព្រឹក ​ដូច្នេះ​ចៀស​វាង​ខ្ជះ​ខ្ជាយ​ពេល​វេលា​ឬ​ក៏​បង្កើន​ការ​តឹង​តែង ​អ្នក​គួរ​រៀប​ចំ​ខ្លួន​ឯង​​មុន​ពេល​​​ចូល​គេង ​ដូច​ជា​រៀប​ចំ​សំលៀកបំពាក់​គួរ​ស្លៀក​នៅ​ពេល​ព្រឹក ​ដាក់​សោ​ម៉ូ​តូ​ឬ​ឡាន​​ កាបូប​លុយ​នៅកន្លែង​ស្រួល​រក​ឲ្យ​ហើយ​ជា​ដើម។ ​​​រឿង​តូច​តាច​​ទាំង​នេះ​នឹង​ជួយ​ឲ្យ​​អ្នក​ងាយ​រក មិន​ងាយ​ភ្លេច​​មុខ​​ភ្លេច​ក្រោយ​នោះ​ទេ។

រូបតំណាង

​២. ​ធ្វើ​រឿង​ចាំ​បាច់​ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ពេល​​វេលា

​ដោយសារ​តែ​​ពេលវេលា​មិន​រង់​ចាំ​នរណា​ម្នាក់​ឡើយ ​ដូច្នេះ​អ្នក​តែង​តែ​រក្សា​រឿង​អ្វី​មួយ​តាម​​កាល​វិភាគ ដូច​ជា ងូត​ទឹក​ម្ដង​ចំណាយ​ពេល​ប៉ុន្មាន​នាទី ​ជិះ​ពី​ផ្ទះ​ទៅ​កន្លែង​ធ្វើ​ការ​ចាយ​ពេល​អស់​ប៉ុន្មាន​ជា​ដើម។ ​​​នៅ​ពេល​​អ្នក​ចេះ​កំណត់​វិន័យ​សម្រាប់​ខ្លួន​ឯង​ឲ្យ​បាន​ទាន់​ពេល​វេលា នោះ​លទ្ធផល​នឹង​ល្អ​ប្រសើរ​ហើយ​ក្លាយ​​ជា​​ទម្លាប់​ធ្វើ​អ្វី​មួយ​​ទាន់​ពេលវេលា​ដោយ​ស្វ័យ​ប្រវត្តិ។

រូបតំណាង

៣. ​យក​ឈ្នះ​ចិត្ត​ខ្លួន​ឯង

​​យក​ឈ្នះ​ចិត្ត​នៅ​ទី​នេះ​មាន​ន័យ​ថា​ គឺ​ឈ្នះ​ភាព​ខ្ជិល ព្រោះ​ពេល​លែង​ខ្ជិល​នឹង​អាច​ដោះ​ស្រាយ​ឧបសគ្គ​បាន​ច្រើន​។ ​អ្នក​នឹង​លែង​បដិសេធ​​ Plan ​ដែល​ខ្លួន​​ខំ​រៀប​ចំ​កន្លង​មក​។ ​ដូច្នេះ​ដើម្បី​កាត់​ចោល​ភាព​រាំង​ស្ទះ​ទាំង​នោះ​បន្តិច​ម្ដង​ៗ ​ជំហាន​ដំបូង​​ត្រូវ​ចាប់​ផ្ដើម​ប្ដូរ​ខ្លួន​ឯង​ជា​មុន​សិន​​ មួយ​ដំណាក់​កាល​ៗ ដល់​ពេល​នោះ​អ្នក​នឹង​ជោគ​ជ័យ​មិន​ខាន៕

អានបន្ត៖ ​ ៤ វិធី សម្រាប់លើកទឹកចិត្តខ្លួនឯង រស់នៅមានន័យរាល់ថ្ងៃ

​​​

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម