សុនក​ជ្រុះ​រោម​ជិត​អស់ ប្រជាជន​នាំ​គ្នា​ភ័យ​ផ្អើល ព្រោះ​ស្មាន​តែ​តោ​រួច​ពី​ទ្រុង

  • 2020-03-13 03:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សត្វ​តោ ដែល​ប្រជាជន​កំពុង​ភ័យ​ឆោឡោ​ថា​រួច​ពី​ទ្រុង​នេះ តាម​ការ​ពិត​គឺ​ជា​សុនក​មួយ​​ក្បាល​នោះ​ទេ តែ​វា​ត្រូវ​ជ្រុះ​រោម​ពី​ខ្លួន។

កាល​ពី​ពេល​ថ្មី​ៗ​នេះ ប្រជាជនរស់​នៅ​ទីក្រុង Molina ប្រទេស​អេស្ប៉ាញ បាន​និយាយ​ត​ៗ​គ្នា​ថា នៅ​ទី​ក្រុង​របស់​ពួក​គេ មាន​សត្វ​​តោ​មួយ​ក្បាល​បាន​រួច​ពី​ទ្រុង ហើយ​ដើរ​ក្រឡឹង​ជុំ​វិញ​ទីក្រុង​មួយ​នេះ។ ខណៈ​មនុស្ស​មួយ​ចំនួន​ភ័យ​ខ្លាច ក៏​​មាន​មនុស្ស​មិន​តិច​ដែរ ដែល​មាន​ចម្ងល់​ថា ហេតុ​អ្វី​នៅ​កណ្ដាល​ទីក្រុង​មនុស្ស​ច្រើន​បែប​នេះ ម៉េច​ក៏​អាច​មាន​តោ​ដាច់​ដោយឡែក​មួយ​ក្បាល​បែប​នេះ​បាន។

ក្រោយ​ពេល​ដាក់​ពាក្យ​បណ្ដឹង​ទៅ​​ខាង​ប៉ូលិស​​ដើម្បី​កាក់​ចាប់​សត្វ​កំណាច​មួយ​នេះ​ ពួក​គេ​ក៏​ឃ្លាំ​មើល​ដើម្បី​ចាប់​ស្ដេច​ព្រៃ​ដែល​គេ​ល្បី​នេះ។ នៅ​ទី​បញ្ចប់ គេ​ប្រទះ​ឃើញ​សត្វ​មួយ​នេះ​ចូល​ក្រុង​ជា​ថ្មី​ម្ដង​ទៀត។ សមត្ថកិច្ច​ទោះ​បី​ជា​អង់​អាច​ដល់​ណា​នៅ​ពេល​ឃើញ​ទិដ្ឋភាព​បែប​នេះ​ក៏​មាន​ភាព​ភ័យ​ខ្លាច​ដែរ។

យ៉ាងណាក្ដី នៅ​ពេល​ពិនិត្យ​ឲ្យ​ច្បាស់​ទៅ សមត្ថកិច្ច​ទើប​ដឹងថា តោ​ដែល​ប្រជាជន​នាំ​គ្នា​ភ័យខ្លាច​គ្រប់​គ្នា​នោះ តាម​ការ​ពិត​គឺ​ជា​សុនក​មួយ​ក្បាល​ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​សារ​តែ​វា​ជ្រុះ​រោម​ខាង​ក្រោយ​ជិត​អស់ នៅ​សល់​តែ​ផ្នែកខាង​មុខ ទើប​ធ្វើ​ឲ្យ​វា​មើល​ទៅ​ដូច​ជា​តោ​មួយ​ក្បាល។ ក្រោយពេល​ស៊ើប​សួរ ទើប​ដឹង​ថា​សុនក​រូ​ប​នេះ​មាន​ភ្ជាប់​បន្ទះ​ឈីប​នៅ​នឹង​ខ្លួន ទើប​ធ្វើ​ឲ្យ​គេ​ងាយ​រក​ឃើញ​ម្ចាស់​វា​វិញ៕

អានបន្ត៖ ​ អាសូរ​ជំនួស ខំ​ស្រោច​ទឹក​ឡើង២​ឆ្នាំ ទើប​ដឹង​ថា​ប្រទាលខ្លួន​ដាំ​ថា​ជា​ដើម​ជ័រ​សោះ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម