Huang Xiaoming រង់​ចាំ​ម៉ោង​១២ ជូន​ពរ​ខួប​កំណើត​ត្រចៀកកាំ មិត្ត​ភាព​២០​ឆ្នាំ មិន​ប្រែ​ប្រួល

  • 2020-03-13 02:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខណៈ​តារា​ជាច្រើន​ហែកហួរ​គ្នា ដើម្បី​ដណ្ដើម​កន្លែង​នៅ​ក្នុង​វិថី​សិល្បៈនោះ ចំណង​មិត្តភាព​របស់​កំពូល​តារា​សម្ដែង​ចិន Zhao Wei និង Huang Xiaoming នៅ​តែ​ស្មោះ​ស្ម័គ្រដូច​គ្រា​ដំបូង។

កាល​ពី​ថ្ងៃ​​ទី ១២ ខែ​មីនា​កន្លង​ទៅ​នេះ គឺ​ជា​ខួប​កំណើត​លើក​ទី​៤៤​នៃ​កំពូល​តារា​សម្ដែង​ស្រី​ចិន Zhao Wei។ អ្នក​គាំទ្រ​មិន​តិច​ឡើយ ដែល​បាន​រង់​ចាំ​ដល់​ម៉ោង​១២​កណ្ដាល​អធ្រាត្រ​ដើម្បី​ជូន​ពរ​ខួប​កំណើត​របស់​តួ​រឿង ព្រះនាង​យេយេ។

នៅ​ក្នុង​ចំណោម​អ្នក​គាំទ្រ​ជា​ច្រើន​នេះ ក៏​មាន​វត្តមាន​របស់​តារា​សម្ដែង​ប្រុស​លំដាប់​ជួរ​មុខ Huang Xiaoming ផង​ដែរ។ តាម​នោះ​ដែរ​ នៅ​វេលា​ម៉ោង​១២​គត់ ឈាន​ចូល​ថ្ងៃ​ថ្មី មិត្ត​រៀន​សកល​វិទ្យាល័យ​រូប​នេះ​របស់​ត្រចៀកកាំ ​បាន​សរសេរ​សារ​ជូន​ពរ Zhao Wei ថា៖ ជូន​ពរ​ខួប​កំណើត ថែម​អាយុ​មួយ​ឆ្នាំ​ទៀត សុខភាព​ល្អ និង​មាន​សេរីភាព។

សារ​របស់ ស្វាមី Angelababy ទៅ​កាន់​មិត្តជាង​២០​ឆ្នាំ​របស់​ខ្លួន បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​រំភើប​ជា​ខ្លាំង ដ្បិត​​នៅ​កណ្ដាល​វិថី​សិល្បៈ​ដែល​ពោរ​ពេញ​ទៅ​ដោយ​ភាព​ឈ្នានីស​គ្នា​នោះ ចំណង​មិត្តភាព​មួយ​នេះ​បាន​ធ្វើ​ឲ្យ​គេ​កក់​ក្ដៅ​ជា​ខ្លាំង។

រយៈ​ពេល​ជាង​២០​ឆ្នាំ​កន្លង​មក​នេះ មិត្តភាព​របស់​កំពូល​តារាទាំង​២​នៅ​តែ​ស្អិត​រមួត ទោះ​ភាគី​ទាំង​សង​ខាង​ធ្លាប់​មាន​រឿង​អាស្រូវ​តូ​ច​ធំ​យ៉ាង​ណា​ក៏​ដោយ៕

អានបន្ត៖ ​ Liu Yifei ស្អាត​ដូច​ព្រះ​នាង​ក្នុង​ថ្ងៃ​ដាក់​បញ្ចាំង​រឿង Mulan ទូទាំង​ពិភពលោក

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម