បន្លែទាំងនេះល្អបំផុតសម្រាប់ស្រ្តីមានផ្ទៃពោះ ជួយឲ្យទារកមានសុខភាពមាំមួននិងឆ្លាតវៃ

  • 2020-03-12 05:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 9

អំឡុង​ពេល​មាន​ផ្ទៃ​ពោះ ​ស្ត្រី​ត្រូវ​ការ​ផ្ដល់​ជីវជាតិ​គ្រប់​គ្រាន់​ដល់​ខ្លួន​ឯង​និង​ទារក​។ ​ពិសេស​​គឺ​វីតាមីន​បរិបូរណ៍ ​សារធាតុ​រ៉ែ​ក្នុង​បន្លែ​ពណ៌​បៃ​តង​គឺ​ល្អ​​ចំពោះ​អ្នក​មាន​ផ្ទៃ​ពោះ​យ៉ាង​ចាំ​បាច់។ ដូច្នេះ​ ស្ត្រី​កំពុង​ពរ​ពោះ​ទាំង​អស់​គួរ​ផ្គត់​ផ្គង់​ជីវជាតិ​ដោយ​ការ​ហូប​បន្លែ​​ជា​ប្រចាំ​ថ្ងៃ​ដូច​ខាង​ក្រោម​៖​​​

រូបតំណាង

១. ​ល្ពៅ

​​ទាំង​ផ្កា ​ស្លឹក ​និង​ផ្លែ​របស់​ល្ពៅ​ផ្ដល់​ជីវជាតិ​យ៉ាង​ច្រើន​ដល់​រាង​កាយ​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​។ ​​​អ្នក​អាច​យក​ទៅ​ចៀន បំពង​ឬ​ស្ល​ស្លុក​ក៏​បាន។ ​លើស​ពី​នេះ ​បើ​ចម្អិន​ក្នុង​ស៊ុប​ ​នឹង​ជំរុញ​​ឲ្យ​រាង​កាយ​មាន​ភាព​ខ្លាំង​ក្លា​និង​ថាម​ពល​បាន​។

រូបតំណាង

២. ផ្ទី

​នេះ​ជា​ប្រភេទ​បន្លែ​ដែល​ផ្ទុក​​នូវ​វីតាមីន C ​ច្រើន​ក្នុង​ចំណោម​បន្លែ​បៃ​តង។ ​តាម​ការ​ណែ​នាំ​ពី​វេជ្ជបណ្ឌិត ​នេះ​ជា​បន្លែ​ល្អ​មួយ​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ​នៅ​ត្រី​មាស​ដំបូង។ ក្រៅ​ពី​នេះ ​​ផ្ទី​មាន​ប្រសិទ្ធភាព​យ៉ាង​ច្រើន​ដល់​សុខភាព​ដូច​ជា ​ទប់​ស្កាត់​ជំ​ងឺ​ទឹក​នោម​ផ្អែម ​ជួយ​សាង​សង់​​ប្រព័ន្ធ​ឆ្អឹង ជួយ​ប្រព័ន្ធ​រំលាយ​អាហារ ​ការពារ​ភ្នែក ​ព្រម​ទាំង​ជួយ​ប្រព័ន្ធ​សរសៃ​ប្រសាទ​របស់​ទារក​ឲ្យ​​មាន​សុខភាព​ល្អ​។ ប៉ុន្តែ​មិន​គួរ​បរិភោគ​ច្រើន​ឡើយ ​ត្រឹម​​មួយ​សប្ដាហ៍​បរិភោគ​តែ​ ១ -​២ ​ដង​គឺ​គ្រប់​គ្រាន់​ហើយ។​​​​​

រូបតំណាង

៣. ប៉េង​ប៉ោះ

​​​ស្រ្តី​មាន​ផ្ទៃ​ពោះ​គួ​រ​បរិភោគ​ប៉េង​ប៉ោះ​ឲ្យ​បាន​ទៀង​ទាត់ ​ព្រោះ​វា​ជួយ​កាត់​បន្ថយ​ស្រ្តេស​និង​ប្រឆាំង​ភាព​ចាស់​បាន​។ ​អ្នក​អាច​លាយ​បន្លែ​នេះ​ជាមួយ​អាហារ​សាឡាត់ ​ត្រី ​ស៊ុប​ស៊ុត ​និង​ធ្វើ​ជា​ទឹក​ប៉េងប៉ោះ​ក៏​បាន​។

រូបតំណាង

​៤. ស្ពៃ​ប្រូ​ខូ​លី

​​​ដោយសារ​តែ​ស្ពៃ​មួយ​ប្រភេទ​នេះ​ផ្ទុក​​ជាតិ​ដែក ​និង​អាស៊ីត​​ហ្វូ​លីក​ច្រើន ​ដូច្នេះ​​វា​ក្លាយ​ជា​បន្លែ​ដែល​ល្អ​ទាំង​សុខភាព​ស្ត្រី​មាន​ផ្ទៃ​ពោះ​និង​​ការ​លូត​លាស់​របស់​ទារក។ ​​​អ្នក​អាច​យក​ស្ពៃ​នេះ​ទៅ​ចំហុយ ​ឬ​ស្រុះ​​លាយ​ជាមួយ​សាច់​គោ​ដើម្បី​ទទួល​បាន​ជីវជាតិ​បន្ថែម។

រូបតំណាង

​៥. ​ស្ពៃ​បូក​គោ

​ក្រៅ​ពី​ជាតិ​ដែក​និង​កាល់​ស្យូម ​វា​ក៏​សម្បូរ​នូវ​ប៉ូតាស្យូម ​អូមេហ្គា​៣ ​រួម​ទាំង​​គុណ​ប្រយោជន៍​របស់​វីតាមីន​ផ្សេង​ៗ​ផង​ដែរ។ ​ទាំង​នេះ​ជា​គុណ​ប្រយោជន៍​​ល្អ​ចំពោះ​ម្ដាយ​និង​ទារក។

រូបតំណាង

​ព័ត៌មាន​បន្ថែម​ពី​ផ្សារ​កសិផល​ធម្មជាតិ សូម​ទាក់​ទង តាម​រយៈ​លេខ ទូរសព្ទ ០១១ ៤៤៤ ៤៤៤ ៕

អានបន្ត៖​ ប្រយោជន៍​ខ្លាំង! ជួយ​សម្រស់​ក្មេង​ជាង​វ័យ សុខ​ភាព​ល្អ ដោយ​ញ៉ាំ​បន្លែ​ធម្មជាតិ​ទាំង​នេះ

ប្រភព៖ kenhphunu ប្រែ​សម្រួល៖ លឹម សុនា