សញ្ញាបញ្ជាក់ថាអ្នកជាមនុស្សស្រីរឹងមាំ មិនងាយចុះចាញ់ជាមួយនឹងបញ្ហា

  • 2020-03-11 09:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការ​​លត់​ដំពង្រឹង​ចិត្ត​ឲ្យ​នឹងន​រឹង​មាំ​ល្អ​ ទាមទារ​ការ​ប្រើ​​ពេលវេលា​ ដើម្បី​ឲ្យ​អ្នក​អាច​​ហ្វឹក​ហាត់​ជំរុញ​​គំនិត​សុទិដ្ឋិនិយម​រាល់​ថ្ងៃ និង​មិន​ប្រលែង​ខ្លួន​ឯង​ ឲ្យ​នៅ​ជាប់​ផុង​ជាមួយ​នឹង​បញ្ហា​នានា ​ដែល​មិន​ទាន់​កើត​ឡើង​ឬ​​បាន​កើត​ឡើង​​រួច​ហើយ​ក៏​ដោយ​។

អ្នក​ស្រី Amy Morin ដែល​ជា​ចិត្ត​វិទូ​បាន​លើក​ឡើង​ពី​សញ្ញា​ច្រើន​យ៉ាង បញ្ជាក់​ថា​អ្នក​គឺ​ជា​មនុស្ស​ស្រី​រឹង​មាំ​ម្នាក់។

រូបតំណាង

១. អ្នក​ចេះ​បែង​ចែក​គ្រប់​គ្រង​អារម្មណ៍​បាន​ល្អ ព្រោះ​អ្នក​ដឹង​ច្បាស់​ថា វា​អាច​បង្ក​ផល​ប៉ះពាល់អាក្រក់​​ដល់​ការ​សម្រេច​ចិត្ត ការ​គិត​ រួម​ទាំង​សកម្មភាព​​ប្រចាំ​ថ្ងៃ​។

២. អ្នក​មាន​ទំនុក​ចិត្ត​ អាច​បត់​បែន​ទៅ​តាម​ស្ថានការណ៍ និង​មាន​ភាព​ក្លាហាន​​ចេះ​​ទទួល​យក នៅ​ពេល​ជីវិត​ត្រូវ​ផ្លាស់​ប្តូរ​ជួប​រឿង​ផ្សេងៗ។​

៣. អ្នក​រៀន​ពី​កំហុស​ពេល​អតីតកាល ដើម្បី​អាច​កែប្រែ​និង​ការពារ​មិន​ឲ្យ​​កើត​ឡើង​សាជាថ្មី។

៤. អ្នក​មិន​រារែក​ភ័យ​ខ្លាច​ជាមួយ​នឹង​បញ្ហា​គ្រប់​បែប​យ៉ាង ទោះ​បី​បញ្ហា​ទាំង​នោះ​ព្យាយាម​បញ្ចេញ​អំណាច​ខ្លាំង​ក្លាដាក់​អ្នក​ក៏​ដោយ។

៥. អ្នក​ពេញ​ចិត្ត​នូវ​អ្វី​ដែល​ខ្លួន​ឯង​កំពុង​មាន ហើយ​ក៏​មិន​ភ្លេច​ខិត​ខំ​អភិវឌ្ឍ​បន្ថែម​ទៀតដែរ។

រូបតំណាង

៦. អ្នក​កោត​ស្ញប់ស្ញែង​​ពេល​​ឃើញ​អ្នក​ដទៃ​ជោគជ័យ ដោយ​មិន​ចេះ​ច្រណែន​ឈ្នានីស​ផ្តេស​ផ្តាស គឺ​មាន​តែ​រៀន​ពី​ចំណុច​ល្អ​របស់​គេ។

៧. អ្នក​មាន​ការ​ប្រុង​ប្រយ័ត្ន​ មុន​ពេល​​សម្រេច​ចិត្ត​លើ​កិច្ចការ​តូច​ធំ​នានា ប៉ុន្តែ​អ្នក​ក៏​មិន​ចូល​ចិត្ត​ធ្វើ​វា​ឲ្យ​មាន​​ភាព​ស្មុគស្មាញ​​ខ្លាំង​ពេក​ដែរ។

៨. អ្នក​មាន​ភាព​ស្មោះ​ត្រង់​​ជាមួយ​នឹង​ខ្លួន​ឯង ហ៊ាន​ទទួល​ស្គាល់​និង​កែ​លម្អ​រាល់​ចំណុច​ខ្វះ​ខាត​។

៩. អ្នក​ចូល​ចិត្ត​ដោះ​ស្រាយ​បញ្ហា​ ជៀស​ជាង​ការ​​ខិត​ខំ​លាក់​បាំង។ ​

១០. អ្នក​ព្យាយាម​សិក្សា​រៀន​សូត្រ​អ្វី​ៗ​គ្រប់​បែប​យ៉ាង​ដែល​បាន​ជួប​ប្រទះ​​រាល់​ថ្ងៃ ដើម្បី​រក្សា​ភាព​រឹង​មាំ​ឲ្យ​នៅ​តែ​ឋិតថេរ៕

រូបតំណាង

ចុចអានបន្ត៖ ជ្រើសរើសត្បូងគជ់មួយគ្រាប់ ដើម្បីដឹងពីតម្រូវការពិតប្រាកដរបស់អ្នក

ប្រភព៖ eatrices ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម