រៀនហាត់ចិត្តឲ្យរឹងមាំតាមវិធីនេះ ពេលជួបរឿងខកចិត្តផ្ទួនៗ

  • 2020-03-11 06:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ដឹង​ទេ​ថា​ការ​មាន​ទស្សនៈ​វិស័យ​​វិជ្ជមាន​​ពិត​ជា​សំខាន់? ​​មិន​ថា​បញ្ហា​ឬ​​ជួប​រឿង​អាក្រក់​ៗ​យ៉ាង​ណា​ក៏​ដោយ ​បើ​​​អ្នក​ព្រម​ទទួល​ស្គាល់ ​រៀន​ចុះ​សម្រុង​ដើម្បី​ដោះ​ស្រាយ​ការ​ខក​ចិត្ត​ទាំង​នោះ ​គឺ​ជា​​ច្រក​មួយ​​​នាំ​ខ្លួន​ទៅ​រក​ការ​គិត​សុទិដ្ឋិនិយម ​ព្រម​ទាំង​ថ្ងៃ​អាក្រក់​ៗ​ទាំង​នោះ​រសាត់​ទៅ​បាត់ ​ដោយ​សប្បាយ​រីក​រាយ។

រូបតំណាង

**១. ឈប់​ស្ដី​បន្ទោស​ឲ្យ​ខ្លួន​ឯង**

​​​បើ​សិន​ជា​នៅ​បន្ត​ស្ដី​បន្ទោស​ខ្លួន​ឯង ​ប្រហែល​​ជា​អ្នក​មិន​​អាច​រក​ឃើញ​ទស្សនៈ​វិស័យ​វិជ្ជមាន​ក្នុង​ជីវិត​ ហើយ​ក៏​មិន​អាច​ចេញ​ឆ្ងាយ​ពី​រឿង​មិន​សប្បាយ​ចិត្ត​បាន​ដែរ។ ​ដោយសារ​ការ​គិត​តែ​មួយ​ជ្រុង ​វា​អាច​ធ្វើ​ឲ្យ​អ្នក​ខុស​​កាន់​តែ​ខ្លាំង។ ​ដូច្នេះ ​ការ​ផ្លាស់​ប្ដូរ​បុគ្គលិក​លក្ខណៈ​ដោយ​ការ​​លើក​ខ្លួន​ឯង​ចេញ​ពី​គំនិត​អាក្រក់​ៗ​ទាំង​នោះ​​ជា​មុន ​នឹង​ជួយ​អ្នក​ឈាន​​ចេញ​ពី​​ការ​ខក​ចិត្ត​ទាំង​​ឡាយ​ ​ម្ល៉ោះ​ហើយ​ត្រូវ​តែ​រឹង​មាំ​ឡើង។

រូបតំណាង

​២. ស្វែង​រក​គុណ​សម្បត្តិ​ដែល​មាន​ស្រាប់​

មិន​មែន​គ្រប់​រឿង​ដែល​ជួប​ប្រទះ​សុទ្ធ​តែ​​អាក្រក់​​ទាំង​អស់​ឡើយ ។ នៅ​ពី​ក្រោយ​រឿង​ទាំង​អស់​​តែង​មក​ជាមួយ​រួច​ហើយ​នូវ​​ចំណុច​២​ខាន​មិន​បាន មួយ​គឺ​ល្អ​ មួយ​ទៀត​គឺ​អាក្រក់។ ​យ៉ាង​ណា​ក៏​ដោយ ​គឺ​អាស្រ័យ​លើ​​អ្នក​ជ្រើ​ស​រើស​ដើម្បី​​រក​ឃើញ​ពី​ខ្លួន​ឯង​។ ​ដូច្នេះ ​ត្រូវ​​ប្រញាប់​បត់​ចូល​ឱកាស ​ជំនួស​ឲ្យ​ការ​រិះ​គន់ ​កុំ​​ភ្លេច​រៀន​ពី​មេរៀន​និង​​បទ​ពិសោធន៍​ពី​​ការ​ខក​ចិត្ត​ទាំង​ឡាយ​ដែល​អ្នក​បាន​ឆ្លង​កាត់។ ​​នេះ​ជា​របៀប​ដោះ​ខ្លួន​ឯង​ចេញ​ពី​ការ​ឈឺ​ចាប់។

៣. ​​រឿង​សំខាន់​បំផុត​គឺ ​ខ្លួន​ឯង

​​ជំហាន​ដំបូង ​ត្រូវ​ផ្លាស់​ប្ដូរ​ចិត្ត​និង​មាន​បុគ្គលិក​លក្ខណៈ​សម​រម្យ​ចេញ​ពី​ខ្លួន​ឯង​ផ្ទាល់​​ជា​មុន​សិន ​នេះ​​គឺ​ជា​ដំណាក់​កាល​ដំបូង​ដែល​សំខាន់​បំ​ផុត។ ​នៅ​ពេល​អ្នក​មាន​អត្តចរិត​និង​ទស្សនៈ​វិស័យ​លើ​រឿង​រ៉ាវ​ផ្សេង​ៗ​បាន​ល្អ​ប្រសើរ ​វា​ក៏​​​ជា​​ដើម​ទុន​ដ៏​រឹង​​មាំ​​​ផង​ដែរ។ ​អ្នក​អាច​មាន​លទ្ធភាព​ដោះ​ស្រាយ​ការ​ខក​​ចិត្ត ​ហើយ​ឃើញ​វា​ថា​ជា​រឿង​ធម្មតា ​ដែល​ធ្វើ​ឲ្យ​រឿង​ស្មុគស្មាញ​ទាំង​នោះ​មិន​ជះ​ឥទ្ធិពល​ដល់​ជីវិត​ខ្លាំង​ពេក​ដែរ។

រូបតំណាង

មាន​តែ​ការ​ចេះ​ស្រលាញ់​ខ្លួន​ឯង​ជា​មុន​ទេ ព្រោះ​​​វា​​អាច​នឹង​ក្លាយ​ជា​រឿង​ល្អ។ ​កុំ​ខ្វល់​តែ​អ្នក​ដទៃ ​ហើយ​លែង​អើ​ពើ​អារម្មណ៍​​ខ្លួន​ឯង។ ​ប្ដូរ​ចេញ​ពី​ការ​គិត​ច្រើន ​ខក​ចិត្ត​ច្រើន ​ហើយ​សាក​​ល្បង​អនុវត្ត​រឿង​ខាង​លើ​វិញ​៕

​អាន​បន្ត​៖ ​ ដើម្បី​រស់​នៅ​បាន​យូរ​ហើយ​មាន​ក្តី​សុខ​សុភមង្គល ត្រូវ​យល់​ពី​មេរៀន​ជីវិត​ ៦យ៉ាង​នេះ

ប្រភព៖ goodlifeupdate ប្រែ​សម្រួល៖ លឹម សុនា

អត្ថបទពេញនិយម