Yang Zi លេង​មែនទែន ការពារ Covid-19 ពាក់អាវភ្លៀងផង ម៉ាស​២-៣ជាន់ ពេល​ទៅ​ថត​រឿង

  • 2020-03-11 02:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ត្រៀម​ខ្លួន​ដើម្បី​ត្រលប់​មក​ធ្វើការ​វិញ តារា​សម្ដែង​ស្រីជួរ​មុខ​ចិន Yang Zi បាន​ត្រៀម​ខ្លួន​យ៉ាង​ដិត​ដល់​ក្នុង​ការ​តទល់នឹង​វីរុស Covid-19 ដែល​ធ្វើ​​ឲ្យ​ទស្សនិកជន​មើល​សឹង​តែ​មិន​ស្គាល់។

កាល​ពី​ថ្ងៃ​ទី ១០ ខែ​មីនា​មុន​នេះ បណ្ដាញ​សង្គម​ចិន​បាន​ផ្ទុះ​កម្រង​រូបភាព របស់​តារា​សម្ដែង​ស្រី​កំពុង​ឡើង​កូដ​ចិន Yang Zi នៅ​ពេល​នាង​បង្ហាញ​ខ្លួន​នៅព្រលានយន្តហោះ Ning Ba ប្រទេស​ចិន ដើម្បី​ចាប់​ផ្ដើម​ថត​រឿង​ឡើង​វិញ ក្រោយ​សម្រាក​អស់​រយៈ​ពេល​ជា​យូរ ដោយ​សារ​វីរុស​ Covid-19។

ក្នុង​ការ​ត្រលប់​មក​វិញ​នេះ តួ​រឿង Ash Of Love បាន​ត្រៀម​ខ្លួន​យ៉ាង​ដិត​ដល់ ដោយ​នៅ​ពេល​បង្ហាញ​នៅ​ទីសាធារណៈ​នេះ ស្រី​ស្អាត​វ័យ ២៧​ឆ្នាំ បាន​ពាក់​អាវ​ភ្លៀប​ពី​ក្បាល​ដល់​ជើង សម្រាប់​មុខ​វិញ នាង​បាន​ប្រើ​ម៉ាស​២​ខុស​គ្នា ដោយ​ម៉ាស​ក្រណាត់​ខាង​ក្នុង និង​ម៉ាស​ប្លាស្ទិក​មួយ​​ជាន់​ទៀត​នៅ​ពី​ក្រៅ។ ខាង​លើ​នៅ​មាន​មួក រីឯ​ដៃ​ក៏​មាន​ស្រោម​ដៃ​មួយ​ជាន់​ទៀត​ផង​ដែរ។

ខណៈ​មនុស្ស​មួយ​ចំនួន​អស់​សំណើច​នឹង​ស្ទីល​ស្លៀក​ពាក់​របស់ Yang Zi នោះ ក៏​មាន​មនុស្ស​ជា​ច្រើន​សរសើរ​នាង​មិន​ដាច់​ពី​មាត់​​ដែរ ថា​ចេះ​ការពារ​ខ្លួន​ឯង​បាន​ល្អ ដ្បិត​ទី​ប្រជុំជន​ដូច​ព្រលានយន្តហោះ​គឺ​ជា​កន្លែង​ដែល​ងាយ​ឆ្លង​វីរុស​ជា​ទីបំផុត៕

អានបន្ត៖ ​ ទស្សនិកជន​ភ្ញាក់​ព្រើត ពេល​រូប​សម្រស់កាល​ពី​១៨​ឆ្នាំ​មុន​របស់ Jun Ji Hyun មិន​ប្លែក​ពី​ឥលូវ​សោះ

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ Caramel