ជីវិតគ្រួសារគ្មានថ្ងៃបែកបាក់ ស្រលាញ់គ្នាដល់ចាស់កោងខ្នងដោយកត្តាតូចៗទាំងនេះ

  • 2020-03-10 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

​ពេល​នៅ​លីវ ​អ្នក​ណា​ក៏​ស្រមៃ​ថា​ចង់​រៀប​ការ​ដែរ ព្រោះ​​ជា​ជំហាន​ឆ្ពោះ​ទៅ​មុខ​មួយ​កម្រិត​ទៀត​​នៃ​​ជីវិត​របស់​អ្នក​ហើយ។ ​ការ​មាន​ឈ្មោះ​ជា​ប្ដី​ប្រពន្ធ​គឺ​​ងាយ​ស្រួល​ទេ ​ប៉ុន្តែ​ការ​​ដើរ​តួនាទី​ជា​ប្ដី​និង​ប្រពន្ធ​ល្អ​ទើប​ជា​រឿង​ពិបាក។ ​ខាង​ក្រោម​នេះ ​អាច​បង្ហាញ​​អ្នក​នូវ​ចំណុច​មួយ​ចំនួន​​​ពាក់​ព័ន្ធ​នឹង​ជីវិត​ក្នុង​គ្រួសារ។​

រូបតំណាង

១. ​តែង​តែ​ចិត្ត​​​ល្អ​​​ដាក់​គ្នា​

​គូ​​ស្នេហ៍​មួយ​ចំនួន​​រមែង​ឈ្លោះ​​និង​ច្រណែន​​គ្នា​ ដោយសារ​តែ​ពួក​គេ​មិន​បាន​យក​ចិត្ត​ទុកដាក់​ចំពោះ​គ្នា​​ឲ្យ​បាន​ល្អ​ដូច​គ្រា​ដំបូង។ ​ដោយសារ​តែ​ពេល​វេលា​ផ្ដល់​​​ទៅ​លើ​ការងារ មិត្តភ័ក្ដិ​ច្រើន​ជាង រហូត​ដល់​ម្នាក់​ៗ​បង្ហាញ​ភាព​មិន​ពេញ​ចិត្ត​ដាក់​គ្នា​​ទៅ​វិញ​ទៅ​មក​។

​ស្នេហា​ដែល​ខ្វះ​សារជាតិ​បែប​នេះ ​​គឺ​​ទាំង​ប្ដី​និង​ប្រពន្ធ​ត្រូវ​ផ្លាស់​ប្ដូរ​អត្តចរិត​ហើយ​ត្រូវ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក។ ស្នេហា​ជា​ការ​ផ្ដល់​ឲ្យ​គ្នា​ដោយ​គ្មាន​លក្ខខណ្ឌ។ ​​កុំ​ធ្វើ​ឲ្យ​ម្នាក់​ៗ​ខឹង​បង្កើត​ជា​របួស​​ស្នាម ​រហូត​មិន​អាច​ស្រោច​ស្រង់​បាន​។

រូបតំណាង

២. ​តែង​តែ​យោគ​យល់​គ្នា​

​មិន​ខ្វះ​ទេ ​មាន​គូ​ស្នេហ៍​ខ្លះ​បាន​រៀប​ការ​ហើយ​ក៏​លែង​លះ​គ្នា​វិញ​។ ​នេះ​ជា​សោកនាដកម្ម​ដ៏​អាក្រក់​មួយ​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍ ដោយសារ​តែ​ស្វាមី​ភរិយា​មិន​​យល់​ពី​គ្នា​ទៅ​វិញ​ទៅ​មក​។ ​ដូច្នេះ​មិន​ថា​មាន​បញ្ហា​អ្វី​នោះ​ទេ ​មិន​ត្រូវ​ឲ្យ​រឿង​ដែល​ពិបាក​យល់​​ពី​​គ្នា​​កើត​ឡើង​នោះ​​ឡើយ។ ​​​បើ​​​សង្ស័យ​ត្រង់​​ណា ​អ្នក​ត្រូវ​សួរ​ ចៀស​វាង​ជម្លោះ​។

រូបតំណាង

​៣. ​តែង​តែ​​ជួយ​គិត​គូ​រឿង​ប្រាក់​កាស

​លុយ​គឺ​ជា​ឥទ្ធិពល​ដ៏​ធំ​បំផុត​ដែល​ប៉ះ​ពាល់​ដល់​ជីវិត​គ្រួសារ។ ​ម្ល៉ោះ​ហើយ ​ក្នុង​​ជីវិត​ស៊ី​វី​ល័យ​នេះ ​​ការ​​ធានា​លើ​ស្ថេរ​ភាព​សេដ្ឋកិច្ច​​អាច​ជួយ​ឲ្យ​​ប្ដី​ប្រពន្ធ​សប្បាយ​រីក​រាយ​បាន​។ ​ដូច្នេះ ​ទាំង​ប្ដី​​និង​ប្រពន្ធ​ត្រូវ​តែ​​ច្បាស់​លស់​ពី​​ការ​រៀប​ចំ​គម្រោង​ហិរញ្ញ​វត្ថុ​ឲ្យ​បាន​យូរ​អង្វែង​ដើម្បី​ស្ថេរ​ភាព​សេដ្ឋកិច្ច​ក្នុង​គ្រួសារ។

រូបតំណាង

៤. ចិត្ត​ល្អ​ដាក់​ឪពុកម្ដាយ​ក្មេក​ទាំង​សង​ខាង

​​​​​អាពាហ៍ពិពាហ៍​មិន​មែន​ជា​​បញ្ហា​របស់​មនុស្ស​២​នាក់​​ទេ ​ប៉ុន្តែ​ក៏​រួម​បញ្ចូល​ទាំង​សាច់​ញាតិ​​​ផង​​ដែរ។ ​គ្រប់​គ្នា​សុទ្ធ​តែ​មាន​ក្រុម​គ្រួសារ ​​ម្ល៉ោះ​ហើយ​នៅ​ពេល​រៀប​ការ ​​​អ្នក​​ទាំង​ពីរ​ត្រូវ​​តែ​យក​ចិត្ត​ទុក​ដាក់​លើ​សមាជិក​ក្រុម​គ្រួសារ​ទាំង​សង​ខាង នោះ​ទើប​ជីវិត​រៀប​ការ​ប្រកប​ដោយ​ភាព​ផ្អែម​ល្ហែម​ជា​និរន្ត៕​

អានបន្ត៖ ​ ស្នេហា​គ្មាន​ន័យ​ទាល់​តែ​សោះ បើមាន​សញ្ញា​នេះ ព្រោះមាន​សង្សារ​ក៏ដូច​អត់​សង្សារ

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា