បើមានអារម្មណ៍ថាខួរក្បាលស្ពឹកស្រពន់ ធ្វើអីក៏មិនចេញ គួរតែអនុវត្តវិធីទាំងនេះ
- 2020-03-06 14:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមានអារម្មណ៍ថាខួរក្បាលស្ពឹកស្រពន់ ធ្វើអីក៏មិនចេញ គួរតែអនុវត្តវិធីទាំងនេះ
ពេលខ្លះអ្នកប្រហែលចេះតែនិយាយថាធុញ ស្មុគស្មាញ ឈឺក្បាល ហើយធ្វើអីក៏មិនចេញទាំងដែលខ្លួនឯងបានបំភ្លេចពីវិធីថែរក្សាខួរក្បាលដោយមិនអើពើ។ វិធីសាស្ត្រដ៏ល្អក្នុងការជួយឲ្យខួរក្បាលមានភាពស្រស់ស្រាយ និងឆ្លាតវៃជាងមុននោះ គួរតែអនុវត្តនូវវិធីខាងក្រោមនេះ៖
១. រៀនលេងឧបករណ៍តន្ត្រី
ការដែលរៀនលេងនូវឧបករណ៍តន្ត្រីមួយចំនួនបានធ្វើឲ្យខួរក្បាលរីកចម្រើន រហ័សរហួនជាងមុន និងមានសមត្ថភាពកាន់តែខ្ពស់ ព្រោះតន្ត្រីគឺជាគន្លឹះដែលអាចជំរុញកោសិកាខួរក្បាលឲ្យមានសកម្មភាពច្រើនបំផុត។
២. បរិភោគអាហារណាដែលជំនួយដល់ខួរក្បាល
អ្នកញ៉ាំអាហារល្អប៉ុណ្ណា អ្នកនឹងទទួលបានផលប៉ុណ្ណឹងដូចគ្នា ដូច្នេះអ្នកគួរតែជ្រើសរើសអាហារណាដែលជំនួយដល់ខួរក្បាល និងជៀសវាងអាហារណាដែលធ្វើឲ្យសមត្ថភាពខួរក្បាលអ្នកចុះខ្សោយ។ អ្នកគួរតែព្យយាមញ៉ាំបន្លែ ផ្លែឈើដូចជា ផ្លែប៉េងប៉ោះប្រភេទតូច ស្ពៃក្តោប ផ្កាខាត់ណា ពពួកផ្លែប៊ឺរី ផ្លែឈើរី ផ្លែត្រប់ និងឆៃថាវក៏ជួយបង្កើនការចងចាំដែរ។
៣. កាត់បន្ថយការគេងលើសកំណត់របស់អ្នក
ការគេងច្រើនវាមិនបានផ្ដល់ផលល្អឲ្យខួរក្បាលនោះទេ ផ្ទុយទៅវិញវារឹតតែធ្វើឲ្យខួរក្បាលអ្នកស្ពឹកស្រពន់មិនរហ័សរហួន ដូច្នេះអ្នកគួរតែកាត់បន្ថយការគេងលើសកំណត់របស់អ្នកទើបជាការល្អ។
៤. ឲ្យខ្លួនប្រាណ មានចលនា
អ្នកគួរតែធ្វើចលនាសម្រាប់ខ្លួនប្រាណដូចជា លំហាត់ប្រាណ ការកម្សាន្ត ដែលប្រើប្រាស់កម្លាំង ព្រោះវាគឺល្អក្នុងការធ្វើឲ្យអ្នកមាំមួន និងឆ្លាតជាងមុន។ មិនគួរណាទម្លាប់ខ្លួនខ្ជិលច្រអូស ស្ពឹកស្រពន់ ងើបទៅណាមិនរួចឡើយ។
៥. មានទំនាក់ទំនងជាមួយមនុស្សល្អៗ
រាប់អានជាមួយមនុស្សល្អៗ មានគំនិតទូលំទូលាយច្រើនពិតជាល្អសម្រាប់ខួរក្បាលណាស់ ព្រោះវាជួយជំរុញឲ្យអ្នកកាន់តែឆ្លាត កាន់តែទទួលចំណេះដឹងថ្មីៗសម្រាប់អភិវឌ្ឍខួរក្បាលរបស់អ្នក។
៦. ចៀសវាងការស្មុគស្មាញខ្លាំង
អ្នកគួរតែព្យាយាមនៅឲ្យឆ្ងាយពីរឿងមិនសប្បាយចិត្ត រឿងដែលធ្វើឲ្យចិត្ត និងខួរក្បាលអ្នកមិនស្រស់ថ្លាឲ្យបានច្រើនតាមតែអាចធ្វើបាន។ គួរតែធ្វើអ្វីដែលនាំឲ្យអ្នករីករាយនិង ធូរស្រាលជាងមុន ដើម្បីបង្កើនភាពឈ្លាសវៃរបស់អ្នក។
៧. រៀនជំនាញអ្វីដែលថ្មី
អ្នកអាចរៀនភាសាដែលអ្នកមិនទាន់ចេះ រៀនហែលទឹក រៀនគូររូប រៀនថតរូប និងអ្វីផ្សេងទៀតដែលអ្នកចង់ចេះ ព្រោះវាធ្វើឲ្យអ្នកកាន់តែរឹងមាំ និងពូកែ។
ការថែរក្សាខួរក្បាលគឺសំខាន់ណាស់ បើអ្នកទម្លាប់ឲ្យវាខ្ជិល វានឹងខ្ជិល បើអ្នកទម្លាប់ឲ្យវាសកម្មវានឹងសកម្ម៕
ចុចអាន៖ស្ដាប់ចម្រៀងមិនមែនDramaអត់ន័យទេ តែទទួលបានប្រយោជន៍នឹកស្មានមិនដល់