ចិញ្ចឹមកូនបែបណាទើបកូនមានភាពរឹងប៉ឺងដើម្បីជម្នះឧបសគ្គនិងជោគជ័យក្នុងជីវិត?
- 2020-03-04 09:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិញ្ចឹមកូនបែបណាទើបកូនមានភាពរឹងប៉ឺងដើម្បីជម្នះឧបសគ្គនិងជោគជ័យក្នុងជីវិត?
ទម្លាប់នៃការចិញ្ចឹមបីបាច់ថែរក្សាកូននៅកម្ពុជាមានទំនោរទៅរកការការពារហួសហេតុពេក និងការគ្រប់គ្រងពីប៉ាម៉ាក់ជាជាងបណ្ដោយឲ្យកូនរៀនធ្វើអ្វីដោយខ្លួនឯង ។ ប៉ាម៉ាក់ភាគច្រើនគិតថាដើម្បីឲ្យកូនៗមានអនាគតល្អ ពួកគេត្រូវមានសុខភាពរាងកាយរឹងមាំ និងរៀនពូកែ។ ដូច្នេះកូនត្រូវធ្វើតាមការណែនាំ និងគោលបំណងរបស់ប៉ាម៉ាក់ច្រើនជាងចំណង់ចំណូលចិត្ត និងបទពិសោធន៍ខ្លួនផ្ទាល់។
ពិភពលោកដែលកូនយើងកើតពេលនេះបានផ្លាស់ប្ដូរមិនដូចពីមុនឡើយ ។ កូនៗជំនាន់ក្រោយនឹងជួបជាមួយនឹងឱកាសដ៏ច្រើន ស្របជាមួយការប្រឈមមុខនឹងឧបសគ្គផ្សេងៗផងដែរ នាពេលអនាគត។ ដូច្នេះហើយ ប៉ាម៉ាក់ត្រូវបណ្ដុះភាពរឹងប៉ឹងរបស់កូនតាំងពីតូចតាមរយៈការចិញ្ចឹមកូនបែបវិជ្ជមាន។
ពិភពលោកបច្ចុប្បន្នមានការផ្លាស់ប្ដូរឥតឈប់ឈរ ហើយការប្រកួតប្រជែង និងតម្រូវការក្នុងសង្គមក៏មានការកើនឡើងជាលំដាប់ ដែលនេះទាមទារឲ្យកូនៗជំនាន់ក្រោយមានភាពរឹងប៉ឹងក្នុងការជម្នះឧបសគ្គដើម្បីចាប់យកឱកាសនិងជោគជ័យនាពេលអនាគត ។ ដូច្នេះហើយ ប៉ាម៉ាក់ត្រូវបណ្ដុះភាពរឹងប៉ឹងដើម្បីជម្នះឧបសគ្គដល់កូនៗតាំងពីតូចតាមរយៈវិធីចិញ្ចឹមកូនសម័យកាលថ្មីដែលសមស្របជាមួយនឹងបរិបទថ្មីនៃពិភពលោកនាពេលបច្ចុប្បន្ន។
អ្នកជំនាញបានណែនាំពីវិធីសាស្ត្រក្នុងការចិញ្ចឹមកូនសម័យកាលថ្មី ជួយបណ្ដុះភាពរឹងប៉ឹងដល់កូនដើម្បីជម្នះឧបសគ្គផ្សេងៗក្នុងជីវិតដូចខាងក្រោម៖
១.ឲ្យកូនរៀនធ្វើអ្វីដោយខ្លួនឯង
ការបណ្ដោយឲ្យកូនឆ្លងកាត់បទពិសោធន៍ដោយផ្ទាល់នៅពិភពខាងក្រៅហើយប្រឈមមុខនឹងឧបសគ្គដោយខ្លួនឯង ។ ដោយប៉ាម៉ាក់កុំការពារកូនជ្រុលហួសហេតុពេក អាចជួយឲ្យកូនមានភាពឯករាជ្យ និងរៀនធ្វើអ្វីដោយខ្លួនឯង។
២.បង្រៀនកូនឲ្យមានភាពរឹងប៉ឹងមិនព្រមចុះចាញ់
គ្រប់បទពិសោធន៍លំបាក ប៉ាម៉ាក់ត្រូវឲ្យកូនរៀនប្រឈមនឹងភាពទន់ខ្សោយ និងត្រូវផ្ដល់ជំនឿចិត្តលើកូនម្ដងហើយម្ដងទៀតថាកូនពិតជាអាចធ្វើបាន។
៣.ជំរុញភាពក្លាហានរបស់កូន
ពេលកូនប្រឈមមុខភាពភ័យខ្លាច ប៉ាម៉ាក់ត្រូវលើកទឹកចិត្តកូន និងជំរុញឲ្យកូនមានភាពក្លាហានដើម្បីសម្រេចបានគោលដៅដែលកូនចង់បាន។
៤.ឲ្យកូនរៀនបត់បែនតាមកាលៈទេសៈ
បណ្ដោយឲ្យកូនអ្នកមានឱកាសប្រើជីវិតដែលគេមិនធ្លាប់ជួបប្រទះខ្លះ តាមរយៈនេះពួកគេនឹងទទួលបានបទពិសោធន៍ថ្មីៗ ហើយចេះបទបែនតាមកាលៈទេសៈដើម្បីទទួលបានភាពជោគជ័យ ។
៥. បង្រៀនឲ្យកូនមានភាពវាងវៃក្នុងការដោះស្រាយបញ្ហា
ចំណេះដឹងមិនមែនបានពីការរៀនក្នុងសាលាទាំងស្រុងទេ តែក៏បានពីបទពិសោធន៍ផ្ទាល់នៅខាងក្រៅផងដែរ។ បទពិសោធន៍ខាងក្រៅ និងការប្រឈមមុខឧបសគ្គនឹងជួយបង្រៀនកូនឲ្យចេះដោះស្រាយបញ្ហាក្នុងជីវិត។
សរុបមកការចិញ្ចឹម និងបង្រៀនកូនបែបសម័យកាលថ្មីជាកត្តាចាំបាច់ជួយឲ្យកូនមានភាពរឹងប៉ឹងដើម្បីជម្នះឧបសគ្គ និងត្រៀមខ្លួនរួចជាស្រេចសម្រាប់ចាប់យកឱកាសដើម្បីភាពជោគជ័យនាពេលអនាគត៕ បើមានចម្ងល់អ្វីផ្សេងទៀត ដើម្បីធ្វើឲ្យកូនកាន់តែមានភាពរឹងប៉ឹងដើម្បីជម្នះឧបសគ្គ សូមចុច នៅទីនេះ ដើម្បីស្វែងយល់បន្ថែម ៕
នាំមកជូនដោយ៖ Aptaclub Cambodia
អានបន្ត៖ យោងតាមការសិក្សា៖ ការធ្វើខួបកំណើតឲ្យកុមារពិតជាមានសារសំខាន់សម្រាប់ពួកគេ