លាតត្រដាង ៨ ហេតុផល ដែលជំរុញឲ្យគូស្នេហ៍ក្បត់គ្នា

  • 2020-03-04 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

បញ្ហា​ដែល​បាន​កើត​ឡើង​ចំពោះ​គូ​ស្នេហ៍​គ្រប់​រូប មិន​​អាច​ចេះ​តែ​ប៉ាន់​ស្មាន​វាយ​តម្លៃ​បាន​ឡើយ។ រឿង​រ៉ាវ​ទាំង​អស់​សុទ្ធ​តែ​មាន​ហេតុផល​នៅ​ពី​ក្រោយ​ គ្រាន់​តែ​ពេល​ខ្លះ​ អ្នក​មិន​បាន​ចាប់​អារម្មណ៍​ប៉ុណ្ណោះ​។

ខាង​ក្រោម​នេះ​គឺ​ជា​អំណះអំណាង​ ៨ យ៉ាង បង្ហាញ​ដោយ​អ្នក​ជំនាញ​ផ្នែក​​ចិត្តសាស្រ្ត អំពី​ហេតុផល​ធំៗ ដែល​នាំ​ឲ្យ​គូ​ស្នេហ៍​ក្បត់​គ្នា។

រូបតំណាង

**១. ខ្វះ​ភាព​ស្និទ្ធស្នាល**

នៅ​ពេល​ដែល​គូ​ស្នេហ៍​ខ្វះ​ការ​សន្ទនា​ស៊ី​ជម្រៅ និង​​ខ្វះ​ការ​គាំ​ទ្រ​លើក​ទឹក​ចិត្ត​ពី​ដៃគូ​​ ជា​ហេតុ​បណ្តាល​ឲ្យ​ពួក​គេក្បត់​គ្នា​។ អ្នក​ប្រឹក្សា​ផ្នែក​​អាពាហ៍ពិពាហ៍​ លោក Gary Neumanបាន​សរសេរ​បញ្ជាក់​នៅ​ក្នុង​សៀវភៅ The Truth about Cheating ​ថា "នៅ​ពេល​គ្មាន​ភាព​ស្និទស្នាល និង​ការ​យល់​ចិត្ត មនុស្ស​ប្រុស​ដល់​ទៅ​​ ៤៧ %​ ដែល​បាន​ក្បត់​ដៃគូ។ ក្នុង​ស្ថាន​ភាព​មួយ​នេះ ពិបាក​នឹង​​រក​ដំណោះ​ស្រាយ​បន្តិច​ហើយ ព្រោះ​ដោយ​សារ​តែ​មនុស្ស​ប្រុស​មិន​សូវ​ចូល​ចិត្ត​បង្ហាញ​អារម្មណ៍​ពិត​ ដូច្នេះ​បើ​នារី​ជា​ដៃ​គូ នៅ​តែ​ព្រងើយ​ឬ​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ជាមួយ ស្ថានការណ៍​នឹង​ប្រែ​កាន់​តែ​យ៉ាប់យ៉ឺន។

រូបតំណាង

២. ឥទ្ធិពល​ពី​បទ​ពិសោធ​ចាស់ និង​សង្គម​រស់នៅ

ប្រសិន​បើ​មនុស្ស​ម្នាក់​មាន​ប្រវត្តិ​ធ្លាប់​ក្បត់​ដៃ​គូ​ចាស់​​ពី​មុន​មក នោះ​ភាគ​រយ​ជា​មួយ​នឹង​ដៃគូ​ថ្មី ក៏​ទៅ​ណា​មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​ដែរ​។ តាម​​រយៈ​​ការ​ធ្វើ​ពិ​សោធ​ បាន​បង្ហាញ​ទៀត​ថា មនុស្ស​ប្រុស ៧៥​% ដែល​​​ធ្លាប់​ក្បត់​ដៃគូ សូម្បី​តែ​មិត្តភ័ក្តិ​ដែល​រាប់​អាន​គ្នា ក៏​ទទួល​រង​ឥទ្ធិពល​អាក្រក់ ចេះ​ក្បត់​ដៃ​គូ​របស់​ខ្លួន​ឯង​ផង​ដែរ។

៣. ទំនាក់ទំនង​មាន​​តែ​ភាព​គួរ​ឲ្យ​ធុញ

រូបតំណាង

កង្វះ​​​នៃ​ចំណី​អារម្មណ៍​ថ្មី​ប្លែក ភាព​រំជើបរំជួល ជា​ហេតុផល​មួយ​ដែល​ធ្វើ​ឲ្យ ៧០% នៃ​បុរស និង ៤៩% នៃ​នារី សម្រេច​ចិត្ត​ផិត​ក្បត់។ ទោះ​សំបក​ខាង​ក្រៅ​​​​មើល​ទៅ​គ្មាន​រឿង​អ្វី​ធំ​ដុំ​​ក៏​ដោយ តែ​​​ភាព​ធុញ​ទ្រាន់​និង​ការ​អស់​ចិត្ត​ បាន​កើត​ឡើង​ចំពោះ​ពួក​គេ​រួច​បាត់​ទៅ​ហើយ។

៤. ឈាន​​ចូល​ដល់​វ័យ​​​ប្រឈម​ខ្ពស់​នឹង​ការ​ផិត​ក្បត់

រូបតំណាង

មនុស្ស​ម្នាក់​ៗ​ មិន​អាច​​នៅ​ល្អ​ជា​រៀង​រហូត​បាន​ទេ គឺ​តែង​ឈាន​ចូល​ដល់​វ័យ​មួយ ដែល​អារម្មណ៍​​ហាក់​ប្រែ​ប្រួល​ខុស​ពី​ធម្មតា។ តាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា បញ្ហា​នេះ​ភាគ​ច្រើន​កើត​មាន​នៅ​អាយុ ២៩ ៣៩ ឬ ៤៩ និយាយ​រួម​គឺ​មុន​ពេល​ចូល​ដល់​ទសវត្ស​ថ្មី​នៃ​អាយុ​កាល។ យ៉ាង​ណា​មិញ វា​គ្រាន់​តែ​ជា​អំណះ​អំណាង​មួយ​​ដែល​មាន​ភាគ​រយ​ច្រើន​អា​​នឹង​កើតឡើង ប៉ុន្តែ​មិន​អាច​បញ្ជាក់​ទាំង​ស្រុង​​ថា មនុស្ស​ប្រុស​ទាំង​អស់​សុទ្ធ​តែ​ក្បត់​ នៅ​ពេល​ចូល​ដល់​វ័យ​នេះ​នោះ​ទេ។​​

៥. ចំណាយ​​លើ​បណ្តាញ​សង្គម​ជ្រុល​ពេក

សម្រាប់​គូ​ស្នេហ៍​​ដែល​ចំណាយ​ពេល​​នៅ​លើ​បណ្តាញ​សង្គម​ច្រើន​ខ្លាំង​ពេក ឱកាស​នៃ​ការ​ក្បត់​គ្នា​ នឹង​កាន់​តែ​កើន​ឡើង។ ដោយ​សារ​តែ​ការ​ងប់ងុល​​លើបណ្តាញ​សង្គម​លើស​កម្រិត​ បាន​​ជំរុញ​ឲ្យ​អ្នក​ឃ្លាត​ឆ្ងាយ​ លែង​​ខ្វល់ខ្វាយ​ពី​មនុស្ស​ដែល​កំពុង​នៅ​ជិត​បង្កើយ​​។ យូរ​ៗ​ទៅ​​គូ​ស្នេហ៍នឹង​អស់​ចិត្ត​ពី​គ្នា​ដោយ​មិន​ដឹង​ខ្លួន។ ​

៦. ការងារ​និង​ការ​ចេញ​ទៅ​ធ្វើ​ជំនួញ​នៅ​ទី​ឆ្ងាយ

រូបតំណាង

១/៣ នៃ​មនុស្ស​ប្រុស​ដែល​ក្បត់​ប្រពន្ធ គឺ​ក្នុង​អំឡុង​ពេល​ចេញ​ដំណើរ​ទៅ​ធ្វើ​ជំនួញ។ ចំណែក​ឯ​ឱកាស​នៃ​ការ​ផិត​ក្បត់​នៅ​កន្លែង​ធ្វើការ អាច​កើត​ឡើង​​បន្ទាប់​​ពី​បាន ៦-៧ ឆ្នាំ​ក្រោយ​រៀប​ការ​រួច។

៧. កង្វះ​នៃ​អុកស៊ីតូស៊ីន (oxytocin)

​​អុកស៊ីតូស៊ីន ជា​អ័រម៉ូន​ម្យ៉ាង​ដែល​​កើតឡើង​នៅ​ពេល​គូស្នេហ៍​ឱប​និង​ថើប​គ្នា ហើយ​វា​ក៏​មាន​តួនាទី​សំខាន់ ក្នុង​ការ​ថែរក្សា​ទំនាក់ទំនង​ផង​ដែរ។ ប្រសិន​បើ​អ្នក​ខ្វះ​នូវ​អ័រម៉ូន​មួយ​នេះ ការ​ផិត​ក្បត់​នឹង​អាច​កើត​មាន​គ្រប់ពេលវេលា។

៨. មិន​អាច​ហាម​ចិត្ត​បាន

មាន​មនុស្ស​មួយ​ចំនួន មាន​ដុង​ខាង​ក្បត់​តែ​ម្តង​។ បើ​ស្មោះ​ត្រង់​ហាក់​ដូច​ជា​នៅ​មិន​ស្រណុក​ក្នុង​ខ្លួន។ មិន​ថា​អាយុ​ប៉ុន​ណា មាន​ចំណេះ​ដឹង​ខ្ពស់​យ៉ាង​ណា ឬ​​ក្នុង​ហេតុផល​បែប​ណា​នោះ​ទេ គឺ​ពួក​គេ​មិន​អាច​ហាម​ចិត្ត​ខ្លួន​ឯង​ មិន​ឲ្យ​ក្បត់​ដៃ​គូ​បាន​ឡើយ​។

យ៉ាង​ណា​ក៏​ដោយ​ ភាព​ផិត​ក្បត់​បាន​ធ្វើ​ឲ្យ​ចំណង​ស្នេហ៍​របស់​មនុស្ស​ចំនួន​បែក​បាក់​​ប្រេះ​ឆា រី​ឯ​​គូ​ស្នេហ៍​មួយ​ចំនួន​ទៀត​វិញ គឺ​កាន់​តែ​មាន​ភាព​រឹង​មាំ​ទ្វេ​ដង៕

ចុះ​អ្នក​វិញ​​ធ្លាប់​ត្រូវ​បាន​ដៃ​គូ​ក្បត់​ចិត្ត​ដែរ​ទេ? បើ​មាន​មែន តើ​​រក​​​ដំណោះ​ស្រាយ​បែបណា ហើយ​មាន​ការ​អធ្យាស្រ័យ​ដល់​ដៃ​គូ​ឬ​ទេ?

ចុចអានបន្ត៖ ស្រីៗត្រូវចាំ! ស៊ូចំណាយពេលយូររង់ចាំជួបបុរសដែលខ្លួនពេញចិត្ត ប្រសើរជាងប្រញាប់ប្រញាល់ជ្រើសរើសខុសអស់មួយជីវិត

ប្រភព៖ Brightside ប្រែ​សម្រួល៖ ដេត ឈុនអ៉ី

អត្ថបទពេញនិយម