មិន​មែន​ចេះ​តែ​រិះ​ថាំ​នឹង​មាន​នោះ​ទេ កំហុស​៣​យ៉ាង​ដែល​ធ្វើ​ឲ្យ​អ្នក​​នៅ​តែ​ក្រ​រហូត

  • 2020-03-04 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

អ្នក​ត្រូវ​ចាំ​ថា អ្ន​ក​មិន​អាច​ក្លាយ​ជា​មាន​ដោយ​គ្រាន់​តែ​ធ្វើ​ការ​សន្សំ​សំចៃ​នោះ​ឡើយ ដោយ​អ្នក​ក៏​ត្រូវ​តែ​បង្កើន​ចំណូល និង​គិត​ផ្លូវ​យូរ​អង្វែង​ដូច​គ្នា។ ខាង​ក្រោម​នេះ​គឺ​ជា​ការ​គិត​ខុស​ទាំង​៣ ដែល​ធ្វើ​ឲ្យ​អ្នក​នៅ​តែ​មាន​ផល​ពិបាក​រឿង​លុយកាក់​ឥត​ល្ហែ។

រូបតំណាង

១. ប័ណ្ណ​បញ្ចុះ​តម្លៃ និង voucher ទាំង​ឡាយ

នៅ​ពេល​ការ​រក​ស៊ី ចាប់​ផ្ដើម​មាន​ការ​ប្រកួត​ប្រជែង​ខ្លាំង ក្រុមហ៊ុន​នានា​ចាប់​ផ្ដើម​បញ្ចេញ ប័ណ្ណ​បញ្ចុះ​តម្លៃ​ដើម្បី​ទាក់ទាញ​អតិថិជន​របស់​ខ្លួន។ នៅ​ពេល​កាន់​ប័ណ្ណ​ទាំង​នេះ​ក្នុង​ដៃ​ យើង​តែង​តែ​គិត​ថា​យើង​សន្សំ​បាន​មួយ​ចំណែក ទាំង​មិន​ដឹង​ថា គេ​កំពុង​បោក​យើង​ឲ្យ​បញ្ចេញ​លុយ​នោះ​ឡើយ ដោយ​ធម្មតា អ្នក​មិន​អាច​ទិញ​ឥវ៉ាន់​ដោយ​ប្រើ​តែ​ប័ណ្ណ​បញ្ចុះ​តម្លៃ​នោះ​ទេ គឺ​ត្រូវ​ចំណាយ​លុយ​បន្ថែម។

រូបតំណាង

២. ភ័យ​ខ្លាច​​នឹង​តម្លៃ​ផលិតផល​ខ្លាំង​ពេក

មនុស្ស​ជា​ច្រើន ដោយ​សារ​តែ​ខ្លាច​អស់​លុយ​ច្រើន ដូច​នេះ​នៅ​ពេល​ជ្រើស​ទិញទំនិញ​អ្វី​មួយ​គឺ​មិន​ដែល​ហ៊ាន​ជ្រើស​យក​របស់​ដែល​មាន​តម្លៃ​ថ្លៃ​ឡើយ គឺ​ជ្រើស​យក​មុខ​ទំនិញ​តែ​មួយ តែ​តម្លៃ​ថោក។ ឧទាហរណ៍ នៅ​ពេល​ទិញ​កាបូប អ្នក​មិន​ហ៊ាន​ប្រើ​កាបូប​មាន​គុណ​ភាព​ខ្ពស់ សុខ​ចិត្ត​ប្រើ​របស់​មិន​ល្អ ដែល​រយៈ​ពេល​ប្រើ​ខ្លី ហើយ​ត្រូវ​ចំណាយ​ទិញ​ច្រើន​ដង។ ដូច្នេះ​ហើយ អ្នក​គួរ​បោះទុន​ទិញ​របស់​ល្អ​ប្រើ ហើយ​ប្រើ​បាន​យូរ​ប្រសើរ​ជាង។

រូបតំណាង

៣. សន្សំ

អ្នក​ត្រូវ​ដឹង​ថា ការ​សន្សំ​គ្រាន់​តែ​ជា​ចំណែក​មួយ​ក្នុង​ការ​គ្រប់​គ្រង​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ ហើយ​បើ​អ្នក​ចង់​មាន អ្នក​ត្រូវ​រក​វិធី​ផ្សេង​ដើម្បី​បង្កើន​ចំណូល ដូច​ជា​ការ​លក់​ដូរ​អនឡាញ ឬ​ធ្វើ​ការ​ថែម​ម៉ោង​ជា​ដើម។ អាស្រ័យ​ហេតុ​នេះ លុយ​ដែល​យក​មក​សន្សំ​នេះ អ្នក​អាច​ប្រើ​យក​មក​វិនិយោគ​ដើម្បី​លុយ​អាច​កើត​លុយ​ជា​បន្ត​ទៀត៕

​អានបន្ត៖​​ ​ ភាព​អស្ចារ្យ​របស់​មនុស្ស​ស្រី ​ដាច់​ខាត​​មិន​​ស្ថិត​នៅ​លើ​ ៣ យ៉ាង​​នេះ​ឡើយ!

ប្រភព៖ Eva ប្រែ​សម្រួល៖ Caramel