ភេសជ្ជៈ៥ប្រភេទ ផឹករាល់ថ្ងៃស្បែកសភ្លឺថ្លាទន់រលោងលើសស្មាន

  • 2020-03-03 07:05:00
  • ចំនួនមតិ 16 | ចំនួនចែករំលែក 315

ប្រភេទ​នៃ​ភេសជ្ជៈ​ខាង​ក្រោម​មិន​ត្រឹម​តែ​ល្អ​សម្រាប់​សុខភាព​ទេ ​តែ​ក៏​​ជួយ​ឲ្យ​លក្ខខណ្ឌ​ស្បែក​របស់​អ្នក​ស្រស់​ថ្លា​ពី​ខាង​ក្នុង​​ផង​ដែរ។​

រូបតំណាង

១. ​ទឹក​ក្រូច​

​​​ទឹក​ក្រូច​សម្បូរ​ទៅ​ដោយ​វីតាមីន​ C ​ខ្ពស់ ​ព្រម​ទាំង​​សារធាតុ​រ៉ែ សារធាតុ​ប្រឆាំង​នឹង​បាក់​តេរី​ប្រឆាំង​នឹង​ការ​រលាក​ ​និង​​ប្រឆាំង​អុកស៊ីតកម្ម​ផង​ដែរ។ នៅ​ពេល​អ្នក​ផឹក​ទឹក​ក្រូច ​វា​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ​ផ្ដល់​ជីវជាតិ​ដល់​ស្បែក​ពី​ខាង​ក្នុង ​ព្រម​ទាំង​​ទប់​ស្កាត់​ការ​រលាក​ផ្សេង​ៗ ​ការ​ឡើង​រមាស់ ​រួម​​ទាំង​រោគ​មុន​ផង​ដែរ។ ​អ្នក​គួរ​ផឹក​ទឹក​ក្រូច​នេះ​ប្រហែល ១៥០ ml ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ទទួល​បាន​សុខភាព​ស្បែក​ពី​ខាង​ក្នុង​​តែ​ម្ដង។​ យ៉ាង​ណា​អ្នក​គួរ​តែ​ផឹក​ទឹក​ក្រូច​សុទ្ធ​ដោយ​មិន​ដាក់​ស្ករ ​តែ​សូម​កុំ​ជ្រើស​រើស​ទឹក​ក្រូច​កំប៉ុង ព្រោះ​មិន​ល្អ​ចំពោះ​សុខភាព​នោះ​ទេ ព្រោះ​វា​មាន​ផ្ទុក​ជាតិ​ស្ករ​ខ្ពស់​។

រូបតំណាង

២. ​ទឹក​ដូង

​ទឹក​ដូង​ជា​ប្រភព​នៃ​ជីវជាតិ​ច្រើន​យ៉ាង​ដូច​ជា វីតាមីន E, B, C ​និង​​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម។ ​ផឹក​ទឹក​ដូង ​គឺ​​មាន​សុវត្ថិភាព​និង​ប្រសិទ្ធភាព​សម្រាប់​ស្បែក​ ​ព្រោះ​ជា​ទឹក​ធម្មជាតិ។ ​ម៉ោង​មាស​ដែល​គួរ​ផឹក​ទឹក​ដូង ​គឺ​នៅ​ពេល​ព្រឹក ព្រោះ​វា​ជួយ​បន្សុទ្ធ​រាង​កាយ ​ទប់​ស្កាត់​ជាតិ​ពុល ជួយ​ស្បែក​ឲ្យ​នៅ​ក្មេង​ជាង​វ័យ​និង​​ស្រស់​ថ្លា។

រូបតំណាង

៣​. ទឹក​ប្រទាល​កន្ទុយ​ក្រពើ

​​​ភេសជ្ជៈ​មួយ​ប្រភេទ​នេះ​ជួយ​បន្សាប​ជាតិ​ពុល​ក្នុង​រាង​កាយ ​​ជួយ​រំលាយ​អាហារ​បាន​ល្អ ​បូក​រួម​នឹង​ការពារ​ប្រព័ន្ធ​ភាព​ស៊ាំ​ថែម​ទៀត។ ​ក្រៅ​ពី​នេះ ​វា​ជា​ទឹក​ផ្លែ​ឈើ​ល្អ​សម្រាប់​អ្នក​ឧស្សាហ៍​មាន​បញ្ហា​ក្ដៅ​ក្នុង និង​ឡើង​មុន​ផង​ដែរ។

រូបតំណាង

​៤. ​ទឹក​ប៉េង​ប៉ោះ

​ផឹក​ទឹក​ប៉េងប៉ោះ​ទៀង​ទាត់​​ ​អ្នក​នឹង​ទទួល​បាន​សុខភាព​ស្បែក​ភ្លឺ​ថ្លា ​ព្រម​ទាំង​​ស្បែក​ធន់​​នឹង​ពន្លឺ​ថ្ងៃ​មិន​ងាយ​រលាក​ជា​ដើម។ ​ប៉េង​ប៉ោះ​ក៏​ផ្ដល់​នូវ​បរិមាណ​ច្រើន​នៃ​វីតាមីន សារធាតុ​រ៉ែ​សម្រាប់​រាងកាយ​ផង​ដែរ និង​ចៀស​ផុត​ពី​ជំងឺ​ផ្សេង​ៗ។

រូបតំណាង

៥. ទឹក​ការ៉ុត

​ទឹក​ការ៉ុត​សម្បូរ​ដោយ​វីតាមីន​និង​សារធាតុ​ប្រឆាំង​ ពន្យារ​មិន​ឲ្យ​ស្បែក​ឆាប់​ចាស់​ជា​ដើម។ ​បន្ថែម​​​ពី​នេះ ​ក៏​ជួយ​ទប់​ស្កាត់​​មិន​ឲ្យ​លេច​ស្នាម​ជ្រួញ​ថែម​ទៀត។ ​វីតាមីន C ​នៅ​ក្នុង​ការ៉ុត​ជួយ​បង្កើត​យ៉ាង​សកម្ម​​ក្នុង​ការ​ផលិត​ខូ​ឡា​ជែន​សម្រាប់​ស្បែក​ផង​ដែរ៕ ​

អានបន្ត៖​ ​ ល្អ​លើស​ស្មាន! ទឹកក្រូចថ្លុងជួយប្រព័ន្ធភាពស៊ាំរឹងមាំល្អនិងសម្រកទម្ងន់បានឆាប់រហ័ស

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ លឹម សុនា