វិធីសាស្ត្រ ៤​យ៉ាង ក្នុងការដើរ​ចេញ​ពី​ស្នេហា​ដែល​គ្មាន​ផ្តល់​អ្វី​ឱ្យ​អ្នក​ ​ក្រៅ​ពី​ភាព​ឈឺចាប់​

  • 2020-03-03 03:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ធ្លាប់​ឆ្ងល់​ទេ​ថា​មាន​មនុស្ស​ស្រី​មួយ​ចំនួន​គាត់​មាន​​ទាំង​សមត្ថភាព​ ទាំង​រូប​សម្រស់ និង​ ចំណេះ ប៉ុន្តែ​បែរ​ជា​សុខ​ចិត្ត​ទ្រាំ​នៅ​ជាមួយ​មនុស្ស​ប្រុស​ដែល​មិន​ល្អ​សម្រាប់​ខ្លួន​ទៅ​វិញ?

ជា​ការ​ពិត គ្មាន​នារី​ណា​ម្នាក់​ប្រាថ្នា​ជួប​បុរស​ដែល​ធ្វើ​ឱ្យ​នាង​ចំណាយ​ពេល​វេលា​ឥត​ប្រយោជន៍​ ​ឬ ប្រគល់​បេះដូង​​ទៅ​ដោយ​ទទេៗ​ គ្មាន​បាន​ក្ដី​ស្រឡាញ់​មក​វិញ​នោះ​ទេ។ យ៉ាង​ណា​មិញ បើ​អ្នក​កំពុង​តែ​ស្ថិត​នៅ​ក្នុង​ទំនាក់ទំនង​មួយ​ដែល​ពោរពេញ​ដោយ​ភាព​ស្មុគស្មាញ​ និង ការ​ឈឺចាប់ អ្នក​អាច​សាកល្បង​ដក​ខ្លួន​ពី​ស្ថានភាព​នោះ​បាន​តាម​រយៈ​វិធី​ខាង​ក្រោម៖

១.​ វិភាគ​រឿង​របស់​ខ្លួន​ពី​ជ្រុង​របស់​អ្នក​ដទៃ

រូបតំណាង

​ជា​ធម្មតា​ ពេល​ជ្រុល​ចិត្ត​ស្រឡាញ់​នរណា​ម្នាក់​ហើយ​ អ្នក​មិន​បាន​គិត​គូ​ពិចារណា​ឱ្យ​សម​ហេតុ​ផល​ត្រឹម​ត្រូវ​ប៉ុន្មាន​ឡើយ។ ដូចនេះ អ្នក​អាច​សាក​ស្រមៃ​ថា ​បើ​រឿង​នោះ​កើត​ឡើង​ទៅ​លើ​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក អ្នក​នឹង​គិត​យ៉ាង​ណា​។ ពេល​នោះ​ហើយ​​ដែល​អ្នក​ឈរ​លើ​ហេតុផល​សម​ស្រប​ពិត​ប្រាកដ​មិន​ទន់​ទោរ​ទៅ​បុរស​ម្នាក់​ដែល​មិន​ដែល​ផ្តល់​ក្តី​សុខ​ឱ្យ​អ្នក​។

​​២. គិត​ឱ្យ​ច្បាស់​ថា​វា​ពិត​ជា​ស្នេហា​មែន​ឬ មិន​មែន

រូបតំណាង

ការ​ហួង​ហែង ឬ ​ឈ្លក់​វង្វេង​លើ​មនុស្ស​ម្នាក់​លើស​កម្រិត​គេ​មិន​ហៅ​ថា​ស្នេហា​នោះ​ទេ។ ពេល​ខ្លះ​ អ្នក​មាន​ការ​យល់​ច្រឡំ​ថា​ ព្រោះ​តែ​​ក្តី​ស្រឡាញ់​ទើប​ធ្វើ​​អ្នក​សុខ​ចិត្ត​នៅ​ទ្រាំ​បៀម​ទុក្ខ​ក្នុង​ទំនាក់ទំនង​ដ៏​ស្មុគស្មាញ​មួយ​ តែ​តាម​ការ​ពិត វា​គ្រាន់​តែ​ជា​ទម្លាប់​ដែល​អ្នក​ធ្លាប់​មាន​ ហើយ អ្នក​គិត​ថា​គ្មាន​វា​មិន​បាន​តែ​ប៉ុណ្ណោះ។

៣. គួរ​ពិចារណា​ពី​អនាគត​របស់​អ្នក

រូបតំណាង

បើ​អ្នក​ស្ថិត​នៅ​ក្នុង​ស្នេហា​មួយ​ដែល​មិន​ដែល​ផ្តល់​ភាព​រីករាយ​ដល់​អ្នក នោះ​ល្មម​ហើយ​ដែល​អ្នក​ចាប់​ផ្តើម​គិត​គូ​ពី​ថ្ងៃ​អនាគត។ អ្នក​គួរ​គិត​ថា​តើ​ថ្ងៃ​មុខ​នឹង​ទៅ​ជា​យ៉ាង​ណា​បើ​អ្នក​មិន​ព្រម​បោះ​បង់​ចោល​ទំនាក់​ទំនង​ដែល​ពោរពេញ​ដោយ​ភាព​ទុក្ខ​ទោម្នេញ​​មួយ​នោះ​។ កាល​ណា​អ្នក​ចំណាយ​នៅ​ជាមួយ​បុរស​ម្នាក់​នោះ​កាន់​តែ​យូរ​ អ្នក​នឹង​កាន់​តែ​ស្ដាយ​ក្រោយ​នៅ​ថ្ងៃ​មុខ​ជា​មិន​ខាន។ ដូចនេះ​ បើ​អ្នក​សម្រេច​ចិត្ត​ថា​ផ្លាស់​ប្តូរ​ខ្លួន​អ្នក​បាន​កាន់​តែ​លឿន​ ការ​ឈឺ​ចាប់​ដែល​អ្នក​ទទួល​បាន​ក៏​តិច​ដូចគ្នា។

៤. កាត់​ផ្តាច់​រាល់​ការ​ប្រាស្រ័យ​ទាក់ទង

រូបតំណាង

​​ពេល​អ្នក​តាំង​ចិត្ត​ថា​បោះ​បង់​ទំនាក់ទំនង​​ដែល​មិន​ល្អ​សម្រាប់​អ្នក​ទាំង​ផ្លូវ​កាយ​និង​ផ្លូវ​ចិត្ត​នោះ​រួច​ហើយ អ្នក​គួរ​ដាក់​កំហិត​លើ​ខ្លួន​ឯង​ថា​ ត្រូវ​កាត់​ផ្តាច់​រាល់​ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​ភាគី​ម្ខាង​ទៀត​នោះ​ឱ្យ​បាន។ ដរាប​ណា​គេ​នៅ​តែ​អាច​ទាក់ទង​មក​កាន់​អ្នក​បាន គេ​នៅ​តែ​មាន​ឱកាស​ធ្វើ​បាប​ចិត្ត​អ្នក​ម្តង​ទៀត​។ ដូចនេះ​ហើយ​ យក​ល្អ​ អ្នក​គួរ​កាត់​ចិត្ត​ឱ្យ​ដាច់​ពី​គេ​ និង បញ្ឈប់​រាល់​ការ​ប្រាស្រ័យ​ទាក់ទង​ជា​មួយ​គេ​ត​ទៅ​ទៀត បើ​មិន​ចង់​ឈឺចាប់​ម្តង​ហើយ​ម្តង​ទៀត៕

រូបតំណាង

អានបន្ត៖ ហួសសម័យហើយ! ដែលថាមនុស្សស្រីពូកែៗ មានចំណូលខ្ពស់តែងអភ័ព្វស្នេហ៍

ប្រភព៖ YouTube ប្រែ​សម្រួល៖ Siyou Tang

អត្ថបទពេញនិយម