ហួសសម័យហើយ! ដែលថាមនុស្សស្រីពូកែៗ មានចំណូលខ្ពស់តែងអភ័ព្វស្នេហ៍

  • 2020-02-29 13:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មាន​ឃ្លា​១ ដែល​មនុស្ស​សម័យ​មុន​គេ​ច្រើន​តែ​និយាយ​លេង​បន្លំ​មែន​ថា អ្នក​ក្រ​មិន​ហ៊ាន អ្នក​មាន​ក៏​មិន​ចូល ដែល​សំដៅ​លើ​ស្ត្រី ដែល​មិន​ងាយ​មាន​គូស្រករ។ ចាស់​ៗ​ ឬ​អ្នក​មាន​កូនស្រី​ទោល តែង​បារម្ភ ​ច្រើន​និយាយ​​ដាស់តឿន កុំ​ឲ្យ​កូន​ស្រី​នៅ​លាវ​យូរ​ពេក ឬ​ខ្លាច​នាង​គ្មាន​គូ ឬ​ប្ដី ដែល​ប្រឈម​នឹង​នៅ​ព្រៅ​​ម្នាក់​ឯង​ជាដើម។

រូបតំណាង

ជា​ការពិត​នៅ​ពេល​លឺ​សម្ដី​បែបនេះ ជា​មនុស្ស​ស្រី​ទូទៅ​តែង​គិត​ និង​ពិចារណា​ខ្លះ! ប៉ុន្តែ​សម្រាប់​មនុស្ស​ស្រី​ពូកែ​ៗ នាង​មិន​សូវ​ខ្វល់​ប៉ុន្មាន​នោះ​ទេ ព្រោះ​នាង​មាន​គោលដៅ​ច្បាស់លាស់។ រឿង​ប្ដី​សី នាង​មិន​សូវ​ប្រញាប់ ដរាប​ណា​បុរស​ល្អ​ដែល​ត្រូវ​ចិត្ត​នាង មិន​ទាន់​បង្ហាញ​មុខ។ ដោយ​ហេតុ​នេះ​ហើយ គេ​ច្រើន​បង្អាប់​ថា មនុស្ស​ស្រី​បើ​ពូកែ​ពេក មាន​ការងារ​ល្អ ចំណូល​ខ្ពស់ ច្រើន​អភ័ព្វ​ស្នេហ៍ ព្រោះ​ហេតុផល ៣នេះ៖

១. ផ្ដោត​លើ​ការងារ

តាម​ពិត​មនុស្ស​ស្រី​រឹងមាំ​បែប​នេះ នាង​ច្រើន​តែ​ឆន្ទៈ​ខ្ពស់ គួប​ផ្សំ​នឹង​ការ​ខិតខំ​ប្រឹងប្រែង រហូត​រវល់​សឹង​តែ​​រក​ពេល​សម្រាក​មិន​ចង់បាន ដើម្បី​ឲ្យ​ខ្លួនឯង​មាន​សមត្ថភាព​ខ្ពស់។ មនុស្ស​ស្រី​ដែល​មាន​ឱកាស​រៀន​សូត្រ​ជ្រៅជ្រះ ​គឺ​កាន់​តែ​ធ្វើ​ឲ្យ​នាង​មាន​ភាព​រឹងមាំ និង​សមត្ថភាព​បំពេញ​ការងារ​បាន​ល្អ។

រូបតំណាង

ជាទូទៅ​មនុស្ស​ស្រី​ពូកែ​ៗ ​នាង​ច្រើន​តែ​មាន​ឆន្ទៈ​ខ្ពស់ គួប​ផ្សំ​នឹង​ការ​ខិតខំ​ប្រឹងប្រែង រហូត​រវល់​សឹង​តែ​​រក​ពេល​សម្រាក​មិន​ចង់បាន។ តែ​យ៉ាងណា ក៏​នាង​នៅ​តែ​មិន​ធុញទ្រាន់ ដើម្បី​ឲ្យ​ខ្លួនឯង​មាន​សមត្ថភាព​ខ្ពស់ អាច​កាន់​ការងារ​ធំដុំ មិន​ចាញ់​មនុស្ស​ប្រុស។

២. ប៉ិន​រក​ចំណូល

មិន​ថា​ជា​អ្នក​ធ្វើការ​ឲ្យ​គេ ឬ​មាន​អាជីវកម្ម​ខ្លួនឯង នារី​ប្រភេទ​នេះ តែង​មិន​ទុក​ពេលវេលា​ចោល​ឥត​ប្រយោជន៍។ នាង​រវៀសរវៃ​រហ័សរហួន និង​តែង​មាន​សមត្ថភាព ច្រើន​តែ​ចេះ​ឆក់​ចាប់​ការងារ​តូច ធំ គ្មាន​ទំនេរ​ដៃ។

រូបតំណាង

ថ្វីត្បិត នាង មិនសូវ​មាន​ពេល​សម្រាក ឬ​ទំនេរ​ដូច​គេ តែ​នាង​អាច​ឆ្លៀត​បំពេញការងារ និង​បង្កើន​ចំណូល​សម្រាប់​ខ្លួនឯង​ជានិច្ច។ ម្យ៉ាងវិញទៀត នាង​តែ​មាន​ទស្សនៈ​ថា ទៅ​ថ្ងៃ​មុខ ស្រ្តីគួរមានលំនឹងសេដ្ឋកិច្ចខ្លួនឯងជាមុន។ បន្ទាប់មក​បើមានបុរស​ល្អ​ជា​ដៃគូ មាន​លុយ​ចាយ​មិន​អស់ អាច​ ឬមិនអាចចិញ្ចឹម​នាង​យ៉ាង​ណា​ក៏ដោយ ក៏​នាង​នៅ​តែ​មានចំណូល​សម្រាប់​ចាយ​វាយ​ខ្លួនឯងគ្រប់គ្រាន់ មិន​មែនចាំ​លា​ដៃ​សុំ​គេចាយ។

រូបតំណាង

៣. ចង់​មាន​ស្នេហា​បែប​ចាស់ទុំ មិនមែន​មួយ​ឆាវ​ៗ​ដូច​ភ្លើង​ចំបើង

​នារី​បែប​នេះ គ្មាន​ទេ​ពាក្យ​ថា ស្រឡាញ់​លេង​ៗ​ មួយ​ឆាវ តាម​កំសួល​នៃ​អារម្មណ៍​ដូច​ក្មេង​ស្ទាវ​។ នាង​ប្រហែល​ជា​ចាត់​ចូល​ជា​ប្រភេទ​មនុស្ស ដែល​ប្រុស​ៗ មិន​ងាយ​តាម​ស្រឡាញ់​ឲ្យ​ងាយៗ។ ពេល​ខ្លះ​អាច​ពិបាក​យល់​ចិត្ត​បន្តិច ក៏​ថា​បាន​ព្រោះ​នាង​មាន​លក្ខខណ្ឌ​ផ្ទាល់​ខ្លួន​ប្លែក​ពី​នារី​ទូទៅ។ ​ធាតុ​ពិត គឺ​អាច​មក​ពី នាង​មិន​សូវ​បង្ហាញ​អារម្មណ៍​ស្នេហា​ដាក់​បុរស​ណា ដែល​នាង​គិត​ថា​មិន​សូវ​ទំនង កុំ​ឲ្យ​ខាតពេល​អត់​បាន​ការ។

រូបតំណាង

ស្ត្រី​រឹងមាំ និង​មាន​សមត្ថភាព​ខ្លាំង នាង​សុខចិត្ត​សង្កេត​មើល​ ច្រើន​ជាង​និយាយ ​ធ្វើ​ដូច​មិន​ដឹង​រឿង ហើយ​នាង​ក៏​បន្ត​ចំណាយ​ពេល​លើ​ការងារ​ច្រើន​ដដែល។ ចំណុច​នេះ​ ដែល​បុរស​ដែល​បុរស​ធម្មតា​ៗ ពិបាក​យល់​ និង​មិន​ងាយ​យក​ឈ្នះ​បាន​បេះដូង​នាង។ ប៉ុន្តែបើជាប្រភេទបុរសរឹងមាំ ឬមានភ្នែកមុតបន្តិច តែងតែអាចឆក់ឱកាសមាស និងអាចត្រូវនារីពូកែៗ ទទួលយកស្នេហា។

អានបន្ត៖ មុន​ពេល​រៀបការ សូម​ធ្វើ​រឿង​ទាំង​នេះ​សិន ដើម្បី​ដឹង​ពី​ចរិត​អាក្រក់​របស់​គ្នា

អានបន្ត៖ទម្លាប់ទាំង ៧ ជួយឲ្យអ្នកចេះគ្រប់គ្រងលុយយ៉ាងមានប្រសិទ្ធភាព

អត្ថបទ៖ ពៅ រក្សា

អត្ថបទពេញនិយម