លក្ខណៈពិសេស ៥ យ៉ាងនៅលើមុខបញ្ជាក់ថាអ្នកជាមនុស្សស្រីពូកែ​ និងមានសំណាង

  • 2020-02-27 07:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទម្រង់​មុខ​ក៏​អាច​បញ្ជាក់​ពី​វាសនា​របស់​មនុស្ស​ម្នាក់​​បាន​ដែរ​។​ ប្រសិន​បើ​មនុស្ស​ស្រី​មាន​លក្ខណៈ​ពិសេស​មួយ​នៅ​លើ​ផ្ទៃ​មុខ​របស់​ពួក​គេ​ដូចក្នុងចំណោមប៉ុន្មាន​ចំណុច​ខាង​ក្រោម​នេះ​ ប្រាកដ​ណាស់​អ្នក​នឹង​ក្លាយ​ជា​មនុស្ស​ស្រី​ដែល​រីក​រាយ​នឹង​មាន​សុភមង្គល​។​

១. មាត់​ធំ

ស្ត្រី​ដែល​មាន​មាត់​ធំ​ បូក​រួម​នឹង​សំឡេង​ពីរោះ​ទៀត​តែង​តែ​ជា​មនុស្ស​ស្រី​ដែល​​រួស​រាយ​ និង​មាន​បុគ្គលិក​លក្ខណៈ​ល្អ​។​ ក្រៅ​ពី​នេះ​គេ​ក៏​ពូកែ​ខាង​ទាក់​ទង​ មាន​ទំនាក់​ទំនង​ជា​មួយ​មនុស្ស​ច្រើន​ ចេះ​រក​លុយ​ដោយ​ខ្លួន​ឯង​ដោយ​មិន​ចាំ​បាច់​ពឹង​ប្ដី​។​

២. ធ្មេញ​មុខ​ធំ

ស្ត្រី​ជា​ច្រើន​តែង​តែ​ខក​ចិត្ត​នៅ​ពេល​ដែល​មាន​ធ្មេញ​មុខ​ធំ​ ប៉ុន្តែ​មិន​បាន​ដឹង​ថា​នេះ​ជា​រឿង​​អាច​នាំ​សំណាង​ទេ​។ មនុស្ស​ដែល​មាន​ធ្មេញ​មុខ​ធំ​ពីរ​តែង​តែ​ជា​មនុស្ស​ដែល​រីករាយ​ សុទិដ្ឋិនិយម​ ហើយ​មិន​ចេះ​គិត​ច្រើន​ទេ​។​ លើស​ពី​នេះ​ជីវិត​គូរ​ក៏​ល្អ​ដូច​ជា​អាជីព​របស់​គេ​ដែរ​ ដោយ​សារ​តែ​មាន​តែអ្នក​ចាំគាំ​ទ្រជានិច្ច​។​

៣. ថ្ងាស​ទូលាយ

តាម​រយៈ​ការ​សិក្សា​ ថ្ងាស​គឺ​តំណាង​ឲ្យ​សំណាង​ និង​ភាព​ឈ្លាស​វៃ​របស់​មនុស្ស​។​ អ្នក​ដែល​មាន​ថ្ងាស​ រាង​កោង​ និង​ខ្ពស់​ ជា​មនុស្ស​ដែល​មាន​ និង​ឆ្លាត។ បើ​សិន​ជា​កើត​ក្នុង​គ្រួសារ​អ្នក​មាន ពួក​នឹង​ជា​កូនចៅដែល​ត្រូវ​បាន​គេ​ថ្នាក់​ថ្នម​ និង​មើល​ថែ​បាន​យ៉ាង​ល្អ​។​ បន្ទាប់​ពី​រៀប​ការ​ហើយ​ បើ​សិន​ជា​ជ្រើស​រើស​មនុស្ស​ត្រូវ​ គេជាមនុស្សដែលអាច​នាំ​សំណាង​ដល់​ប្ដី​បាន​។​ បើ​ប្ដី​ប្រពន្ធ​ជា​មនុស្ស​ឆ្លាត​ទាំង​ពីរ​ទៀត​នោះ​សំណាង​នឹង​រត់​ចូល​ផ្ទះ​មិន​ឈប់​ទេ​។​

៤. ភ្នែក​ធំ

មនុស្ស​ស្រី​ដែល​មាន​ភ្នែក​ធំ​ ជា​មនុស្ស​ដែល​ឆ្លាត​ មាន​គំនិត​ផ្ទាល់​ខ្លួន​ មាន​ភាព​ជា​អ្នក​ដឹក​នាំ ហើយ​តែង​តែ​រំងាប់​ចិត្ត​បាន​គ្រប់​ស្ថាន​ភាព​ទាំង​អស់​។​ មនុស្ស​ស្រី​មាន​លក្ខណៈ​សម្បត្តិ​នេះ​នឹង​ក្លាយ​ជា​អ្នក​មាន​នៅ​ពេល​ខាង​មុខ​ មាន​ស្វាមី​ល្អ​ មាន​គ្រួសារ​ដែល​កក់​ក្ដៅ​ ហើយ​និង​មាន​កូន​ៗ​ល្អ​ក្នុង​ពេល​តែ​មួយ​ផងដែរ។​

៥. ចង្កា​មូល

អ្នក​ដែល​មាន​លក្ខណៈ​បែប​នេះ​និយាយ​តិច​ សុភាព​ មាន​ទំនាក់​ទំនង​ល្អ​ និង​ទទួល​បាន​ប្រាក់​ខែ​ខ្ពស់​។​ ក្នុង​គ្រួសារ​គេ​ជា​ប្រពន្ធ​ល្អ​ ហើយ​ស្វាមីក៏​ស្រលាញ់ថ្នាក់ថ្នម​ពេញ​បេះ​ដូង​។​ មនុស្ស​ស្រី​បែប​នេះ​កើត​មក​ជា​មួយ​នឹង​សំណាង​ ហើយ​មាន​ជីវិត​សុខ​ស្រួល​រហូត​ដល់​ចាស់​៕

ចុចអាន៖ ទីតាំងពិសេស ៦ កន្លែងលើដងខ្លួនមនុស្សស្រីដែលប្រុសៗចាប់អារម្មណ៍ខ្លាំងមុនគេ

ប្រភព៖ soha ប្រែសម្រួល៖ ឃួន​ សុលីកា

អត្ថបទពេញនិយម