មុខដែលអ្នកជ្រើសរើស អាចបង្ហាញឲ្យដឹងច្រើនពីបុគ្គលិកលក្ខណៈរបស់អ្នកបាន

  • 2020-02-27 06:50:00
  • ចំនួនមតិ 7 | ចំនួនចែករំលែក 12

​អ្នក​អាច​សាក​ល្បង​ទស្សន៍ទាយ​លើ​រូប​ខាង​ក្រោម ​ដើម្បី​​ដឹង​ថា ​តើ​អ្នក​ជា​មនុស្ស​បែប​ណា ​និង​មាន​អត្តចរិត​បែប​​ណា។

ក. តើ​មុខ​មួយ​ណា​មើល​​​ទៅ​កំពុងខកចិត្ត?

ចម្លើយ៖

១. ​អ្នក​តែង​តែ​គិត​២​ដង មុន​ពេល​បញ្ចេញ​សកម្មភាព

​២. ​អ្នក​ខ្វះ​ទំនុក​ចិត្ត​ហើយ​ជា​ញឹក​ញាប់​តែង​សុំ​យោបល់​ពី​មិត្តភ័ក្ដិ ​​​

ខ. ​តើ​មុខ​មួយ​​ណា ​កំពុង​ធុញ​ថប់?

ចម្លើយ៖

១. អ្នក​ជា​មនុស្ស​​មាន​ការ​អត់​ធ្មត់​កម្រិត​ខ្ពស់ ​និង​អារម្មណ៍​​មិន​ងាយ​ប្រែ​ប្រួល

​២. ​អ្នក​ជា​មនុស្ស​មាន​ការ​រំពឹង​ខ្ពស់​លើ​ខ្លួន​ឯង​

គ. តើ​មុខ​មួយ​ណា​​មើល​ទៅ​​ហាក់​ដូច​ជា​ស្រ្តេស?

ចម្លើយ៖

១ ​​អ្នក​​ហាក់​ដូច​ជា​​តាន​តឹង​ខ្លះ​ហើយ ដោយសារ​​ធ្វើ​ការងារ​ហួស​កម្លាំង ដូច្នេះ​អ្នក​គួរ​រក​ពេល​សម្រាក​ខ្លះ

២ អ្នក​មិន​ចូល​ចិត្ត​រឿង​ដែល​គេ​កំណត់​​ទុក​នោះ​ទេ ​អ្នក​ចង់​បាន​ភាព​បត់​បែន​មួយ​តាម​បុគ្គលិក​លក្ខណៈ​របស់​ខ្លួន​ឯង

ឃ. តើ​មុខ​មួយ​ណា​មើល​ទៅ​កំពុង​ភ័យ​ខ្លាច?

ចម្លើយ៖

១. ​អ្នក​កំពុង​ទោរទន់​ដោយ​ការ​បារម្ភ​លើ​រឿង​ដែល​ពិបាក​គ្រប់​គ្រង ដូច្នេះ​គួរ​តែ​រក​វិធី​ដើម្បី​សម្រាក​​ខ្លះ

២. ​អ្នក​ជា​មនុស្ស​ញៀន​នឹង​ការងារ ព្រម​ទាំង​ចង់​ឲ្យ​ការងារ​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ​ឥត​ខ្ចោះ

ង. ​តើ​មុខ​មួយ​ណា​មើល​ទៅ​សប្បាយ​ចិត្ត?

ចម្លើយ៖

១. ​អ្នក​រង​ឥទ្ធិពល​ពី​មនុស្ស​ជុំ​វិញ​និង​សង្គម

​២. ​អ្នក​ពិត​ជា​មនុស្ស​បើក​ចិត្ត​ទូលាយ និង​មាន​ផ្លូវ​ចិត្ត​​ស្ថិត​នៅ​កណ្ដាល

ច. តើ​មុខ​មួយ​ណា​មើល​ទៅ​មោទកភាព​នឹង​ខ្លួន​ឯង?

ចម្លើយ៖

១. អ្នក​ជា​មនុស្ស​ងប់​ងល់​នឹង​សមិទ្ធិផល​ហើយ​ចូល​ចិត្ត​សាក​ល្បង​ខ្លួន​ឯង

២. អ្នក​ឆាប់​បះបោរ​ប្រឆាំង ហើយ​ក៏​ចូល​ចិត្ត​ធ្វើ​អ្វី​ហួស​ព្រំ​ដែន​ដែរ

ឆ. តើ​មុខ​មួយ​ណា​មើល​ទៅ​មិន​សូវ​ឆេវ​ឆាវ

ចម្លើយ៖

១. អ្នក​​ជា​មិត្ត​ល្អ​បំផុត​ ហើយ​មិត្ត​របស់​អ្នក​​ក៏​តែង​ជឿ​ជាក់​លើ​អ្នក​ដូច​គ្នា

២. អ្នក​ជា​មនុស្ស​សកម្ម​ណាស់ ​និង​តែង​តែ​ត្រៀម​ខ្លួន​ជានិច្ច​ក្នុង​ការ​ធ្វើ​រឿង​អ្វី​មួយ

ជ. តើ​មុខ​មួយ​ណា ​កំពុង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍?

ចម្លើយ៖

១. អ្នក​ជា​មនុស្ស​សុទិដ្ឋិនិយម​​ណាស់ ​ហើយ​ក៏​មិន​បណ្ដោយ​ឲ្យ​រឿង​រ៉ាវ​ណា​មក​បង្អាក់​ឲ្យ​អ្នក​មិន​សប្បាយ​ចិត្ត​ដែរ

២. អ្នក​រស់​នៅ​របៀប​ជីវិត​ពេញ​ដោយ​រឿង​គ្រប់​យ៉ាង​

អានបន្ត៖ ​ ទម្លាប់ទាំង ៧ ជួយឲ្យអ្នកចេះគ្រប់គ្រងលុយយ៉ាងមានប្រសិទ្ធភាព

ប្រភព៖ Brightside ប្រែ​សម្រួល៖ លឹម សុនា