ខូចចិត្ត​ដោយសារ​ស្នេហាមែនទេ? នេះជា​វិធី​កាត់​ចិត្តប្រើពេលតែ ១០ ថ្ងៃ​ប៉ុណ្ណោះ

  • 2020-02-24 07:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការខូច​ចិត្តក្នុង​រឿង​ស្នេហា ជា​រឿង​ដែល​ជៀស​មិន​ផុត​របស់​មនុស្ស​ម្នាក់​ទៅ​ហើយ។ តែ​បើ​អ្នក​ចង់​ឈប់​ខូច​ចិត្ត​ក្នុង​រយៈពេល​ខ្លី ក៏​មិន​ពិបាក​ដែរ ឲ្យតែ​អនុវត្តន៍​តាម​ជំហាន​ទាំង ១០ ខាងក្រោម​នេះ។

.ឲ្យ​ពេល​អ្នក ១ថ្ងៃ អ្នក​អាច​យំ​ឲ្យ​ខ្លាំង​ៗ ឲ្យ​សក្ដិសម​នឹង​ការ​ឈឺចាប់ និង​ភាព​បាត់​បង់ ទឹកភ្នែក​មិន​អាច​បញ្ឈប់​អ្វី​បាន​ទេ ។ ប៉ុន្តែ​បន្ទាប់​ពី​យំ​អស់​ចិត្ត​អ្នក​នឹង​មាន​អារម្មណ៍ប្រសើរ​ឡើង។

រូបតំណាង

**២**.ថ្ងៃ​ទី ២ បន្ទាប់ពី​យំយែក​អស់​ចិត្ត​ហើយ អ្នក​ត្រូវ​រក​វិធី ដើម្បី​ព្យាបាល​ផ្លូវ​ចិត្ត​ដែល​ខ្ទេចខ្ទាំ។ ដោយ​អាច​ធ្វើ​សមាធិ និង​ព្យាយាម​មើល​អ្វី​តាម​របៀប​វិជ្ជមាន ឬ​គួរតែ​ធ្វើ​អ្វី​ដែល​មានប្រយោជន៍។

.ថ្ងៃ​ទី ៣ ចូល​មក​ដល់ អ្នក​គួរតែ​រក​មនុស្ស​ម្នាក់​ដែល​អាច​ទុក​ចិត្ត និង​មាន​ភាព​ឆ្លាតវៃ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​មក​ព្រឹក្សា។

.ថ្ងៃ​បន្ទាប់​ទៀត គឺ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​អតីតកាល​មក​លង​បន្លាច​អ្នក​បាន ព្រោះ​វា​ជា​ការ​រំលឹក​ភាព​ឈឺចាប់។ យក​របស់របរ លេខ​ទូរសព្ទ សារ​ចាស់​ៗ និង​រូបភាព​ដែល​ទាក់ទង​នឹង​អ្នក​ចាស់​ទៅ​បោះចោល​ឲ្យ​ឆ្ងាយ។

.សកម្មភាព​បន្ទាប់ គឺ​អ្នក​ត្រូវ​ចេញ​ទៅ​រក​ភាព​រីករាយ​ខាងក្រៅ​ផ្ទះ​ធ្វើ​អ្វី​ឲ្យ​សប្បាយ​ពេញ​មួយ​ថ្ងៃ​តែម្ដង ដើម្បី​មិន​ឲ្យ​មាន​ពេល​សេសសល់​នឹក​ឃើញ​រឿង​ចាស់។

រូបតំណាង

.កុំ​ព្យាយាម​គ្របដណ្ដប់​ការ​ឈឺចាប់​របស់​អ្នក ដោយ​ស្វែងរក​អ្នក​ណា​ម្នាក់ ដើម្បី​មក​ជំនួស​អ្នក​ចាស់​ភ្លាម​ៗ។ ធ្វើ​ចិត្ត​ឲ្យ​រឹងមាំ​ជាមុន​សិន ចាំ​គិត​រឿង​ស្នេហា​ម្ដង​ទៀត នោះ​ទៀត​អ្នក​មិន​ទទួល​ការ​ឈឺចាប់​ផ្ទួន​ៗ។

.ចូរ​មក​ដល់​ថ្ងៃ​ទី ៧ ហើយ អ្នក​មិន​គួរ​ចំណាយ​ពេល​រៀបរាប់​ការ​ឈឺចាប់​សារ​ឡើង​វិញ​ទេ ព្រោះ​វា​មិន​អាច​ជួយ​អ្វី​ប្រសើរ។ បើ​មាន​មិត្ត​មក​សួរនាំ អ្នក​គ្រាន់តែ​និយាយ​រឿង​អនាគត​ ត្រូវ​ធ្វើ​យ៉ាង​ណា​វិញ ទើប​ល្អ។

.បើ​អ្នក​អនុវត្តន៍​តាម​ជំហាន​ទាំង​អំបាលម៉ាន​រយៈពេល ៨ ថ្ងៃ​ហើយ អ្នកនឹង​លែង​ចង់​ដឹង​ចង់​ឮ​ពី​ឈ្មោះ​ម្នាក់​នោះ​ទៀត បើ​ទោះ​មាន​ការ​សុំ​ស្រុះស្រួលក៏​ដោយ ក៏កុំ​ព្រម​ឲ្យ​សោះ ព្រោះ​ប៉ុន្មាន​ថ្ងៃ​មក​នេះ អ្នក​អាច​រស់​ដោយអត់​ពី​គេ​បាន ហើយ​ត​ទៅ​ក៏​អត់​បាន​ដូច​គ្នា។

.ជិត​ដល់​ពេល​កំណត់​ហើយ ជឿ​ថា​អ្នក​ប្រាកដជា​ភ្លេច​គេ​បាត់​ហើយ ដូចនេះ​មិន​ចាំបាច់​ទៅ​បញ្ឈឺ​អ្វី​គេ​ទេ ទោះ​ជួប​គ្នា​ចៃដន្យ​ធ្វើ​ដូច​មិន​ស្គាល់​ទៅ ហើយ​បើ​គេ​ហៅ ឬ​សើច​ដាក់ យើង​គួរ​តប​ទៅ​វិញ​បែប​មនុស្ស​មិន​សូវ​ជិតស្និទ្ធ។

១០.មើល​សៀវភៅ​រក​វិធី​សាស្ត្រ​ល្អ​ៗ​ក្នុង​ការ​ថែទាំ​ខ្លួន​ឲ្យ​បាន​ស្រស់​ស្អាត នោះ​អ្នក​នឹង​កាន់តែ​ភ្លេច​គេ​បាត់​តែ​ម្ដង ព្រោះ​អ្នក​រវល់​មើល​ថែ​ខ្លួនឯង​ជាង៕

រូបតំណាង

ចុចអាន៖វិធី​ដក​មនុស្ស​ម្នាក់​ចេញ​ពី​បេះដូង ដោយ​មិន​បាច់​បង្ខំខ្លួន​ឯង

ប្រភព៖ Sanook ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម