មនុស្ស​ប្រុស​បើ​ចេញ​ចរិត​បែប​នេះមក បញ្ជាក់​ថា​ទាក់ទង​គ្រាន់​ចង់​បាន​ខ្លួនប្រាណ​នារី​ប៉ុណ្ណោះ

  • 2020-03-13 05:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្រី​ៗ​ត្រូវ​សង្កេត​មើល​បុរស​ឲ្យ​មែនទែន បើ​ពួកគេ​ចេញ​មក​មាន​ចរិត​បែបនេះ នោះ​បាន​ន័យ​ថា​ការ​ទាក់ទង​អ្នក​ដើម្បី​តែ​ចង់​បាន​ខ្លួនប្រាណ​ប៉ុណ្ណោះ។ ចរិត​ទាំង​នោះ​មាន​ដូចជា៖

១.គាត់​សរសើរ​អ្នក​ច្រើន៖ ការ​សរសើរ គឺ​ល្អ​ខ្លាំង​ណាស់ ប៉ុន្តែ​ជា​ធម្មតា​នៅ​ពេល​មនុស្ស​ប្រុស​និយាយ​សរសើរ​ពី​ខ្លួនប្រាណ​អ្នក​ម្ដង​ហើយ​ម្ដង​ទៀត ចំណែក​ភ្នែក​វិញ​ក៏​សម្លឹង​មក​ទៀត​នោះ ចូរ​ប្រយ័ត្ន​ឲ្យ​មែនទែន។

រូបតំណាង

**២.គាត់​ជំរុញ​ឲ្យ​អ្នក​ផឹក​ស្រា**៖ គាត់​គ្រាន់តែ​ចង់​ឲ្យ​អ្នក​ស្រវឹង។ បើ​ទៅ​ញ៉ាំ​អាហារ​ខាងក្រៅ ហើយ​បុរស​ព្យាយាម​បញ្ច្រក​ស្រា​ឲ្យ​អ្នក​ផឹក​ម្ដង​ហើយ​ម្ដង​ទៀត នោះ​ហើយ​សញ្ញា​ព្រាន​នារី។

៣.គាត់​តេ ឬ​ផ្ញើ​សារ​ទៅ​អ្នក​នៅ​ពេល​គាត់​ធុញ​ទ្រាន់៖ បើ​ពេល​ធម្មតា​មិន​ដែល​តេ​មក​សួរនាំ​អ្វី​ឡើយ តែ​ឲ្យតែ​ធុញថប់​ដឹង​តែ​តេ​មក ដើម្បី​បបួល​ចេញ​ក្រៅ​ពេល​យប់។

៤.គេច​ៗ​ពី​គេ ពេល​ដើរលេង​ជាមួយ​គាត់៖ ព្រោះ​ខ្លាច​ជួប​មនុស្ស​ដែល​ស្គាល់ ហើយ​បក​អាក្រាត​ពី​គាត់​ដូចនេះ​ហើយ​ទើប​មិន​ហ៊ាន​បណ្ដើរ​អ្នក​ចេញ​មុខ​ចេញ​មាត់។

៥.មិន​ចង់​ទៅ​ណា​មក​ណា​មាន​មិត្តភ័ក្ដិ​អ្នក៖ បាន​ជា​គាត់​មិន​ចង់​ចេញ​ទៅ​ណា​មក​ណា​ជាមួយ​មិត្ត​អ្នក ព្រោះ​ខ្លាច​គ្មាន​ពេល​អូស​ក្រឡា។

៦.ផ្ញើ​រូប​អាសអាភាស​ឲ្យ​អ្នក៖ គាត់​តែង​ផ្ញើ​រូប​អាក្រក់​ៗ​បែប​លេច​លើ​លេច​ក្រោម​រហូត ព្រោះ​ចង់​ឲ្យ​អ្នក​ធ្វើ​ដូច​មនុស្ស​ក្នុង​រូប។

៧.កន្លែង​ណាត់​ជួប​គ្មាន​ភាព​រ៉ូមែនទិក៖ មនុស្ស​ប្រុស​ដែល​ចង់​បាន​តែ​ខ្លួន​មនុស្ស​ស្រី ភាគច្រើន​ជា​កន្លែង​ពោរពេញ​ទៅ​ដោយ​មនុស្ស​ទៅ​ជា​គូ​បែប​អនាធិបតេយ្យ ដើម្បី​មាន​ឱកាស​បាន​ធ្វើ​ដូច​គេ។

រូបតំណាង

៨.មិន​ដែល​ណែនាំ​ផ្ទះ​ឲ្យ​អ្នក​ស្គាល់៖ គាត់​នឹង​មិន​នាំ​អ្នក​ឲ្យ​ទៅ​ស្គាល់​កន្លែង​ស្នាក់​អាស្រ័យ​ឡើយ ព្រោះ​ពេល​ចង់​ដោះដៃ​មិន​ចង់​ឲ្យ​អ្នក​ទៅ​រំខាន។

៩.អំណោយ​របស់​គាត់​ទាក់ទង​នឹង​ផ្លូវ​ភេទ៖ ក្នុង​ឱកាស​បុណ្យ​នៃ​សេចក្ដី​ស្រលាញ់ ខួប​កំណើត​អ្នក កុំ​រំពឹង​បាន​ផ្កា ខ្សែក​ខ្សែ​ដៃ​ជា​កាដូ​ឲ្យ​សោះ តែ​គាត់​នឹង​ជូន​អ្វី​ដែល​ទាក់ទង​នឹង​សម្ពន្ធភាព​ផ្លូវ​ភេទ​វិញ​ដូចជា​ខោអាវ​ក្នុង​។

១០.និយាយ​អ្វី​ក៏​ទាក់ទង​នឹង sex៖ ពេល​សន្ទនា​គ្នា​ទោះជា​និយាយ​រឿង​កំប្លែង ឬ​រឿង​ជីវិត ក៏​គាត់​ទាញ​បញ្ហា sex ចូល​មក​ក្នុង​ប្រធានបទ​ដែរ៕

ចុចអាន៖រឿង​ដែល​នារី​ៗ​ត្រូវ​គិត​ពិចារណា មុន​សម្រេចចិត្ត​គេង​ជាមួយ​បុរស​ណា​ម្នាក់

ប្រភព៖ thetalko ប្រែសម្រួល៖ ទ្រី រ៉ាវី

អត្ថបទពេញនិយម