យោងតាមការសិក្សា៖ ការធ្វើខួបកំណើតឲ្យកុមារពិតជាមានសារសំខាន់សម្រាប់ពួកគេ

  • 2020-02-21 06:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅពេលថ្ងៃកំណើតកូនៗខិតជិតមកដល់ អ្នកម៉ាក់លោកប៉ាតែងតែត្រៀមខ្លួនរៀបចំពិធី​ខួបកំណើត​សម្រាប់​កូន​ៗ​។ ទន្ទឹមគ្នានេះ​ដែរ ក៏មានឪពុកម្តាយមួយចំនួនមិនបានរៀបចំពិធីខួបកំណើតឲ្យកូនៗនោះទេ។ ការរៀប​ចំ​ពិធី​ខួបកំណើត​មិនចាំ​បាច់ធ្វើធំដុំអីពេកក៏បាន អ្នកអាចធ្វើទៅ​តាមលទ្ធភាពដែលខ្លួនមាន​សមល្មមទៅ​បាន​ហើយ។ ខាង​ក្រោម​នេះ​ហេតុផល​មួយចំ​នួន​ដែល​ឪពុកម្តាយ​គួរតែរៀប​ចំពិធីខួប​កំណើត​សម្រាប់​បុត្រធីតា​របស់​ខ្លួន​រួម​មាន៖

រូបតំណាង

វេជ្ជបណ្ឌិតWoolleyបានធ្វើការសិក្សារវាងគំនិតនៃអាយុនិងថ្ងៃកំណើតរបស់កុមារ។ ចំពោះការស្រាវជ្រាវ​កុ​មារ​អាមេរិក ៩៩ នាក់​ដែលមាន​អាយុចន្លោះពី ៣ ទៅ ៥ ឆ្នាំត្រូវបានពិនិត្យ។ ដំណើរការនេះគឺសាមញ្ញ​មែន​ទែន​ដែលពួកគេ​ទាំងអស់ត្រូវបានបង្ហាញឈុតឆាកដូចគ្នា: គេជ្រើសរើសយកកុមារអាយុ 2 ឆ្នាំប្រហែល 3 ឆ្នាំ​ចំ​នួន ៣ រូប។ អ្នកទីមួយ​អាចមាន​ពិធីជប់លៀង​មួយ ចំណែក​ទីពីរមិន​មាន​ ហើយអ្នក​ទីបីមាន​ពិធីជប់​លៀង​ប៉ុន្តែ​ជា​ពីរ​ផ្នែក។ បន្ទាប់​មក​ អ្នកស្ម័គ្រ​ចិត្តត្រូវ​បានស្នើ​សុំឱ្យ​ចង្អុល​បង្ហាញ​ថាតើ​ក្មេង​ម្នាក់ៗនឹង​មានអាយុ​ប៉ុន្មាន។ លទ្ធ​ផល​បានបង្ហាញថាពួកគេជាច្រើនបាននិយាយថាអ្នកដែលមិនមានពិធីជប់លៀងនឹងនៅតែមានអាយុ ២ ឆ្នាំ ​ហើយ​ពួកគេក៏បានឆ្លើយតបថាអ្នកដែលមានពិធីជប់លៀង ២ នឹងមានអាយុ ៤ ឆ្នាំ។

សារប្រយោជន៍នៃការប្រារព្ធធ្វើពិធីខួបកំណើតចំពោះកុមារមានដូចជា៖

១. កុមារមានសេចក្តីគោរពលើខ្លួនឯង៖ នៅពេលគ្រួសារប្រារព្ធធ្វើពិធីខួបកំណើតឲ្យខ្លួន ធ្វើឲ្យគេ​មាន​អារម្មណ៍​ថា​ខ្លួនគេ​មានសារសំខាន់នៅក្នុងគ្រួសារនិងមានក្តីស្រឡាញ់ចំពោះសមាជិកគ្រួសារទាំងអស់​។ ថ្ងៃកំណើត​របស់​ពួកគេនឹងប្រែក្លាយទៅជាថ្ងៃសំខាន់នៃជីវិតឪពុកម្តាយរបស់ពួកគេ។

រូបតំណាង

២. កុមាររឹតបន្តឹងចំណងនៅក្នុងគ្រួសារ៖ គ្រួសារមានប្រពៃណីគឺជះផលវិជ្ជមានដ៏សមាជិក។ មិន​ថាទំហំនៃ​ការ​ប្រា​រព្ធ​ពិធីនេះមានទំហំប៉ុនណាអ្វីដែលទាក់ទងគឺអារម្មណ៍នៃការរួមគ្នាដើម្បីអបអរអ្វីដែលពិសេសនៅក្នុង​គ្រួ​សារ​។

រូបតំណាង

៣. កុមារបង្កើតទំនាក់ទំនងនៅក្នុងសង្គម៖ តាមរយៈការអញ្ជើញមិត្តភ័ក្តិ លោកតាលោកយាយ បងប្អូន ញាតិ​មិត្តជិ​តឆ្ងាយចូលរួមពិធីខួបកំណើតនឹងធ្វើឲ្យកុមារបង្កើនមិត្តភាពនិងសេចក្តីល្អនៅក្នុងខ្លួនរបស់គេ។

រូបតំណាង

៤. កុមារបង្កើតអនុស្សាវរីយ៍ល្អៗ៖ ការសិក្សាទៅលើការចូលសាលាមុនពេលគ្រប់អាយុបានឲ្យដឹងថា អនុស្សា​វរីយ៍​របស់កុមារមានន័យសម្រាប់ពួកគេណាស់ដូចជាបានប្រមូលទិន្នន័យផ្នែកមនសិការរួមមាន ក្លិន សម្លេង និង​តន្រ្តីជាដើម។ ដូចគ្នានេះដែរ ការប្រារព្ធពិធីខួបកំណើតឲ្យកុមារពិត​ជាមានសារសំខាន់​ណាស់​សម្រាប់​ពួក​គេ។

៥. ជួយឲ្យពួកគេយល់ដឹងពីពេលវេលា៖ កុមារមិនសូវមានាការយល់ដឹងពីការវិវត្តនៃពេលវេលានោះទេ ប្រសិន​បើ​ពួកគេមិនបានឆ្លងកាត់ជាមួយអ្នកដទៃ។ ដូច្នោះ ការប្រារព្ធធ្វើពិធីខួបកំណើតអាចជួយឲ្យពួកគេដឹង​ពី​ការ​វិវត្ត​នៃ​ពេលវេលា។

រូបតំណាង

ការប្រារព្ធពិធីខួបកំណើរមិនចាំបាច់ធំដុំពេកទេព្រោះ ឪពុកម្តាយ​មួយចំនួន​តូចមាន​សម្ពាធ​ក្នុង​ការធ្វើ​ពិធី​នេះ​ក៏​ព្រោះ​តែត្រូវការចំណាយថវិកាច្រើន។ ជាការពិតណាស់ អ្នកអាចចំណាយត្រឹមតែនំខេកមួយ ទៀន និង​មួក​សម្រាប់​កុមារទៅបានហើយ។ មួយវិញទៀត អ្នកក៏អាចធ្វើម្ហូបអាហារដោយខ្លួនឯងក៏បាន ព្រោះ​វានឹង​ជួយ​សន្សំ​សំចៃថវិកាមួយចំណែកដែរ៕

ចុចអានបន្ត៖

ស្ថានភាពទាំង ១១ បង្ហាញពីភាពខុសគ្នាមុនពេលនិងក្រោយពេលអ្នកមានបុត្រធីតា

ប្រភព៖ Brightside ប្រែ​សម្រួល៖ សុវណ្ណ ស្រីពីន

អត្ថបទពេញនិយម